វ៉ាស៊ីនតោន- ក្រុមអ្នកការពារបរិស្ថានក្នុងប្រទេសកម្ពុជាបានស្តីបន្ទោសរដ្ឋាភិបាលចំពោះការកាប់បំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរដោយបានទទូចថា ការផ្តល់ដីសម្បាទានគួរពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋជាមុន ហើយនឹងធ្វើដោយតម្លាភាព។
នៅក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍ លោកអ៊ូច ឡេង ប្រធានក្រុម ការងារពិសេសសិទ្ធិមនុស្សកម្ពុជាដែលឃ្លាំមើលព្រៃធម្មជាតិនៅតាមសហគមន៍ ជាច្រើនក្នុងប្រទេសកម្ពុជា បានអះអាងថា អាជ្ញាបណ្ណដីសម្បទានសេដ្ឋកិច្ចត្រូវគេប្រើប្រាស់ដើម្បីជាលេសក្នុងការកាប់ឈើនៅក្នុងតំបន់ការពារ។ លោកបានលើកឡើងចំៗថា ក្រុមហ៊ុនលោកឧកញ៉ាទ្រីភាពដ៏មានអំណាចបានបង្កវិនាសកម្មព្រៃឈើជាច្រើនកន្លែងដើម្បីដឹកទៅលក់នៅបរទេសតាមច្រកប្រទេសវៀតណាម។
លោកថ្លែងថា នៅពេលគ្មានវិធានការទប់ស្កាត់ពីរដ្ឋសភា ព្រឹទ្ធសភា និងរដ្ឋាភិបាលដូច្នេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាសហគមន៍នៅជិតតំបន់ព្រៃឈើ ក្រោកឈរឡើងដើម្បីទប់ស្កាត់ការបំផ្លិច បំផ្លាញព្រៃឈើដែលហិនហោចជិតអស់នេះ។
សូមអញ្ជើញស្តាប់លោកវាគ្មិនទាំងពីរគឺលោកអ៊ូច ឡេង និងសហការីរបស់លោកគឺលោកច័ន្ទ ធី បកស្រាយបន្ថែមក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៨ខែវិច្ចិកាឆ្នាំ២០១៣អំពី«ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា និងវិធានការទប់ស្កាត់»៕