ចៅក្រមម្នាក់របស់តុលាការខ្មែរក្រហមដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅកម្ពុជា បានរិះគន់ប្រព័ន្ធផ្សព្វផ្សាយពីការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមដែលកំពុងបន្តធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ដែលបានលេចចេញព័ត៌មានសម្ងាត់។
ចៅក្រមតុលាការកំពូលម្នាក់សម្រាប់តុលាការខ្មែរក្រហមនៅកម្ពុជា បានប្រើពាក្យសម្តីខ្លាំងៗចំពោះសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយពីដំណើរការកាត់ក្តីរបស់ខ្លួន។
កាលពីឆ្នាំទៅ តុលាការនេះបានកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមម្នាក់ពីបទឧក្រិដ្ឋដែលជននោះបានប្រព្រឹត្តក្នុងចុងទសវត្សរ៍១៩៧០ ហើយតុលាការកំពុងដំណើរការកាត់ទោសមេដឹកនាំជាន់ខ្ពស់បួននាក់ទៀតក្នុងរឿងក្តី០០២។
ប៉ុន្តែ មានការជជែកដេញដោលជាច្រើនលើបញ្ហាថាតើពួកមេដឹកនាំផ្សេងទៀត នឹងត្រូវនាំមកកាត់ទោសក្នុងករណី០០៣និង០០៤ដែរឬយ៉ាងណា។សេចក្តីលម្អិតនោះបានត្រូវលេចធ្លាយកាលដើមឆ្នាំនេះទៅប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។
ចៅក្រម អាហ្កនីអាយស្សាក ក្លនអូវីអៃគុមីលអាត (Agnieszka Klonowiecka-Milart) បានរិះគន់បណ្តាញផ្សាយព័ត៌មានកាលពីពេលថ្មីៗនេះដែលបានរាយការណ៍ពីជនសង្ស័យថ្មីៗសំខាន់ៗដែលឈ្មោះរបស់ពួកគេត្រូវបានបង្ហាញក្នុងឯកសារតុលាការដែលលេចធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយ។
ថ្លែងនៅក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសរបស់ប្រទេសថៃក្នុងទីក្រុងបាងកក លោកស្រីបាននិយាយថា អ្វីដែលគួរជាការស៊ើបអង្កេតសម្ងាត់ត្រូវបានបណ្តាញផ្សាយព័ត៌មានលួចយក។
«ការជជែកដេញដោលត្រូវបានធ្វើឡើងក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយដើម្បីប្រឆាំងតុលារការ។ ខ្ញុំគិតថា អូហ៍ ឯកសារសម្ងាត់ត្រូវបានលេចធ្លាយ ទោះបីគេពេញចិត្ត ឬមិនពេញចិត្តក៏ដោយ គេត្រូវទុកបញ្ហានេះចោលមួយឡែកសិន ក៏ប៉ុន្តែ វាជាការគួរឲ្យខ្មាសអៀន។ ទោះបីជាសាធារណៈជនបានដឹងឮហើយក៏ដោយ វាជាការខុសឆ្គងមួយដែលរឿងបែបនេះកើតឡើង។ វាមិនមែនជាហេតុផលដែលគួរដាក់ឲ្យសាធារណជនដឹងឮម្តងទៀតនោះទេ»។
សហចៅក្រមស៊ើបអង្កេតរបស់តុលាការបានចាប់ផ្តើមដាក់ពាក្យប្តឹងសេវាកម្មផ្សាយជាភាសារខ្មែររបស់វីអូអេសំឡេងសហរដ្ឋអាមេរិកចំពោះការដកស្រង់ឯកសារធ្លាយ ហើយផ្សាយរូបភាពឯកសារនេះ។
ឯកសារតុលាការ ដែលបានលេចធ្លាយនៅឆ្នាំនេះហើយខ្លឹមសាររបស់វាបានត្រូវបញ្ចេញរួចហើយទៅប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ប៉ុន្តែតុលាការបានបញ្ចេញឈ្មោះវីអូអេតែមួយគត់ក្នុងដំណើរការនៃការប្តឹងរបស់ខ្លួន។ វីអូអេបានចេញសេចក្តីថ្លែងការណ៍ពីការព្រួយបារម្មណ៍អំពីផលប៉ះពាល់ដែលជាការគម្រាមកំហែងអាចមានលើសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអំពីតុលាការ។
អ្នកស្រី អ៊ែន ហេនដែល (Anne Heindel) ជាទីប្រឹក្សាច្បាប់របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាអង្គការប្រមូលភស្តុ័តាងឧក្រិដ្ឋកម្មដែលបានធ្វើឡើងក្នុងអំឡុងរបបខ្មែរក្រហម។
អ្នកស្រីក៏បាននិយាយនៅឯក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសក្នុងទីក្រុងបាងកកដែរ ហើយអ្នកស្រីបាននិយាយថា ការលេចធ្លាយនេះមកពីរបៀបថែរក្សាព័ត៌មានសម្ងាត់របស់តុលាការតាមរយៈការស៊ើបអង្កេត និងការកាត់ទោស ការរកាំចិត្តនៃការយល់ដឹងជាសាធារណៈហើយនឹងការបន្ថែមការរិះគន់ដល់តុលាការ។
«មនុស្សមានអារម្មណ៍ថា រឿងក្តី០០៣ និង០០៤មិនត្រូវបានស៊ើបអង្កេតឲ្យបានពេញលេញ ហើយរដ្ឋាភិបាលឲ្យដឹងថា ខ្លួនមិនចង់បន្តរឿងក្តីនេះតទៅទៀត។» ជាការពិត អន្តរជាតិមិនចង់ផ្តល់ប្រាក់ដល់រឿងក្តីនេះ។ មានការគិតថារឿងក្តីនេះ នឹងមិនកើតមានឡើងដោយសារមូលហេតុនយោបាយហើយភាគច្រើនមិនមែនមកពីបញ្ហាផ្លូវច្បាប់ទេ។ ការណ៍នេះបាននាំឲ្យមានព័ត៌មានយ៉ាងច្រើនលេចចេញពីបណ្តាញមិនប្រក្រតី និងមិនមែនតាមរយៈតុលាការ»។
ចាប់តាំងពីតុលាការត្រូវបានបង្កើត ពួកអ្នករឹះគន់បានចោទប្រកាន់តុលាការពីបទពុករលួយ ការចំណាយច្រើនពេក ហើយនឹងមានការយឺតយ៉ាវក៏ដូចជាបានទទួលការជ្រៀតជ្រែកខាងនយោបាយ។
លោកហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ដែលខ្លួនលោកជាអតីតខ្មែរក្រហម បានថ្លែងជាសាធារណៈថាមិនមានការកាត់ទោសបន្ថែមទៀតទេពីព្រោះវាអាចនាំឲ្យមានសង្គ្រាមស៊ីវិល។
ពួកកុម្មុយនីស្តជ្រុលនិយមខ្មែរក្រហមដែលដឹកនាំដោយប៉ុល ពតបានគ្រប់គ្រងប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដែលបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនរហូតដល់២លាននាក់ ដែលជិតស្មើ១ភាគ៤នៃប្រជាពលរដ្ឋសរុបត្រូវបានសម្លាប់ និងស្លាប់ដោយសារការអត់អាហារ ហើយនឹងធ្វើការជាទម្ងន់។
ប្រែសម្រួលដោយ ជឹង ប៉ូជីន