ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ពិសេស​សម្រាប់​ពួក​ខ្មែរ​ក្រហម​ចាប់​ផ្តើម​ដំណើរការ​នីតិវិធី​បណ្តឹង​ប្រឆាំង​វីអូអេ​ ពី​បទ​«ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ច​ការ​តុលាការ»​


វីដេអូ​​នេះ​ដែល​បាន​ផ្សាយ​លើ​គេហទំព័រ​ YouTube របស់​វីអូអេ​ខ្មែរ បង្ហាញ​ផ្នែក​មួយ​នៃ​សេចក្តី​រាយការណ៍​ដែល​ពិភាក្សា​អំពី​​ឯកសារ​សម្ងាត់​ ដែល​លេច​ធ្លាយ​ពី​តុលាការ​ខ្មែរ​ក្រហម អំពី​សំណុំ​រឿង ០០៣ និង ០០៤។ សេចក្តី​រាយការណ៍​នេះ​ក៏​រួម​មាន​បទ​សម្ភាស៍​ជាមួយ​ជន​សង
វីដេអូ​​នេះ​ដែល​បាន​ផ្សាយ​លើ​គេហទំព័រ​ YouTube របស់​វីអូអេ​ខ្មែរ បង្ហាញ​ផ្នែក​មួយ​នៃ​សេចក្តី​រាយការណ៍​ដែល​ពិភាក្សា​អំពី​​ឯកសារ​សម្ងាត់​ ដែល​លេច​ធ្លាយ​ពី​តុលាការ​ខ្មែរ​ក្រហម អំពី​សំណុំ​រឿង ០០៣ និង ០០៤។ សេចក្តី​រាយការណ៍​នេះ​ក៏​រួម​មាន​បទ​សម្ភាស៍​ជាមួយ​ជន​សង

(សម្គាល់៖ ដើម្បី​ផ្តល់​សេវាដល់​សាធារណជន​ វីអូអេ​ ផ្នែក​ខេមរភាសា​ ផ្សាយ​ការ​បកប្រែ​ក្រៅ​ផ្លូវការ​ជាភាសា​ខ្មែរ​នូវ​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា​ ឆ្នាំ​២០១១)

ផ្សាយ​ថ្ងៃព្រហស្បតិ៍ទី​១​ ខែ​កញ្ញា​ ឆ្នាំ​២០១១៖ ក្រុម ​«អ្នក​យក​ព័ត៌មានគ្មាន​ព្រំដែន»​ (Reporters Without Borders)​ ​ស្រងាក​ចិត្ត​ បន្ទាប់​ពីបាន​ដឹង​ថា​ តុលាការ​ពិសេស​មួយ​ ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ ហើយ​កំពុងធ្វើ​ការ​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ បានធ្វើ​ពាក្យ​បណ្តឹង​អំពី​រឿង ​«ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ច​ការ​រដ្ឋបាលតុលាការ»​ ប្រឆាំង​នឹង​ក្រុម​ផ្សាយ​ជា​ភាសា​ខ្មែរនៃ​វីអូអេ​សំឡេងសហរដ្ឋ​អាមេរិក​ ក្នុងបទ​ចោទ​ថា ​បាន​បង្ហើប​ព័ត៌មាន​សម្ងាត់​អំពី​រឿង​ក្តី​ថ្មីមួយ​ប្រឆាំង​នឹង​ពួក​ខ្មែរ​ក្រហម។

ក្រុម​«អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំ​ដែន»​ ថ្លែងថា៖ «ជា​ការ​គួរ​ឲ្យ​រន្ធត់​ដោយ​គ្រាន់​តែនឹក​ក្នុង​អារម្មណ៍ថា​ តុលាការដែល​អង្គការ​សហប្រជាជាតិ​គាំទ្រ​ ហើយ​ដែល​ត្រូវបាន​ចំណាយ​ពេល​អស់​ជាង​១០​ឆ្នាំ​ដើម្បី​បង្កើត​ឲ្យ​មានជា​រូបរាង​ឡើង​ អាច​ប្តឹង​អង្គការព័ត៌មាន​មួយ​ ដែល​គ្រាន់​តែ​បាន​ខំ​ប្រឹង​ធ្វើ​ការ​អស់​ពី​សមត្ថភាពដើម្បី​ផ្សាយ​កិច្ច​ការ​របស់តុលាការ​តែ​ប៉ុណ្ណោះ។​ យើង​អំពាវនាវ​ឲ្យ​តុលាការ​នេះ​បោះបង់​ចោល​ពាក្យ​បណ្តឹងប្រឆាំង​នឹង​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ ហើយ​កំណត់ព្រំដែនលើ​ខ្លួន​ឯង​នៅ​ត្រឹម​តែ​កាតព្វកិច្ច​ដែល​ខ្លួន​មាន​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សហប្រជាជាតិ»។

ក្រុម​ផ្សាយ​ជា​ភាសា​ខ្មែរ​នៃ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិកបាន​ស្រង់​ពាក្យ​ពី​ឯកសារផ្លូវការ​មួយ​របស់​តុលាការ​ សរសេរ​ជាអត្ថបទ​ និងផលិត​ជាវីដេអូ​ ស្តី​អំពី​រឿង​ក្តី​ទី​បួន​ និង​ជា​រឿង​ក្តីបញ្ចប់​ ដែល​អត្ថបទ​នេះ​ត្រូវ​បាន​ដាក់​ផ្សាយ​នៅ​លើគេហទំព័ររបស់​ខ្លួន​នៅ​ថ្ងៃ​ទី​ ១០​ សីហា​ ។​ វីអូអេ​ ផ្សាយ​ថា​ បច្ចុប្បន្ន​តុលាការ​កំពុង​ពិចារណា​ការចោទ​ប្រកាន់​ថ្មី​ក្នុង​រឿង​សម្លាប់​មនុស្សដ៏​ច្រើនដោយ​មន្រ្តី​ខ្មែរ​ក្រហម​បី​នាក់​ពី​ឆ្នាំ​ ១៩៧៥​ ដល់ ១៩៧៩។

តុលាការ​បាន​ចេញ​ការ​ព្រមាន​ជា​ច្រើន​ពីអតីតកាល​ចំពោះបណ្តាញ​ព័ត៌មាន​ និង​អ្នក​យក​ព័ត៌មាន​ថា​ ពូក​គេ​អាច​ប្រឈម​នឹង​ការបណ្តឹង​អំពី​បទ ​«ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​រដ្ឋបាល​តុលាការ»​ បើ​សិន​ជា​ពួក​គេ​បង្ហើប​ព័ត៌មាន​សម្ងាត់​របស់​តុលាការ​ ក៏​ប៉ុន្តែ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង​ Agence France-Presse ​នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​តុលាការ​អនុវត្ត​ការ​ព្រមាន​របស់​ខ្លួន។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​សីហា​ នាយក​ក្រុម​ផ្សាយ​វីអូអេ​ជា​ភាសា​ខ្មែរ​ លោក​ គ្រិស​ ឌែកគើដ​ (Chris Decherd) ថ្លែង​ថា​ «ក្រុម​ផ្សាយ​ភាសា​ខ្មែរ​របស់វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិកគាំទ្រ​កិច្ចការ​របស់​តុលាការ​ ហើយ​ជួយ​ផ្តល់​ព័ត៌មាន​ជូន​សាធារណជន​កម្ពុជា​ ដោយ​ធ្វើ​សេចក្តី​រាយការណ៍​អំពី​កិច្ចការ​របស់​តុលាការ»។

លោក​បន្ថែម​ថា​ «មុខ​នាទី​របស់​ក្រុម​ផ្សាយ​ជា​ភាសា​ខ្មែរ​របស់​វីអូអេ​ គឺ​បម្រើ​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​១៤​លាន​នាក់​ ដោយ​ធ្វើ​សេចក្តី​រាយការណ៍​ ផលិត​ និង​ផ្សាយ​ព័ត៌មាន​អំពី​ពិភពលោក​ សហរដ្ឋ​អាមេរិក ​ទ្វីប​អាស៊ី​ និង​អំពី​កម្ពុជា​ដែល​មាន​សារៈសំខាន់ ​និង​ដែល​ត្រូវ​នឹង​សភាពការណ៍​សម្រាប់ប្រជាពលរដ្ឋ​កម្ពុជា។​ ប្រជាពលរដ្ឋ​កម្ពុជា​សក្តិសម​នឹងដឹង​ និង​បាន​ទទួល​ផល​ប្រយោជន៍ពី​ការ​ផ្សាយ​ព័ត៌មាន​ល្អៗ​ និង​មិន​លម្អៀង​ស្តី​អំពី​រឿងរ៉ាវ​ និង​ប្រធានបទដែល​មាន​ផល​ប៉ះ​ពាល់​ និង​ឥទ្ធិពលលើ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គេ»៕

XS
SM
MD
LG