ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្និបាត​ប្រចាំ​ឆ្នាំ​សម្លឹង​មើល​ការ​ខ្វះ​ខាត​សុខ​ភាព​ខ្មែរ​អាមេរិក


មន្ទីរពេទ្យ  សេនធ៍ មែរី (St. Mary Medical Center) ក្នុង​ក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា ជា​ទី​ដែល​មាន​ការ​រៀបចំ​សន្និបាត​ស្តីពី​សុខ​ភាព​លើក​ទី៧ ​នៅ​ថ្ងៃ​សៅរ៍​ទី៨​ខែតុលា​។ ផ្លាក​សញ្ញា​របស់​មន្ទីរពេទ្យ​មាន​សរសេរ​ពាក្យ​ស្វាគមន៍​ជា​ភាសា​ខ្មែរ។
មន្ទីរពេទ្យ  សេនធ៍ មែរី (St. Mary Medical Center) ក្នុង​ក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា ជា​ទី​ដែល​មាន​ការ​រៀបចំ​សន្និបាត​ស្តីពី​សុខ​ភាព​លើក​ទី៧ ​នៅ​ថ្ងៃ​សៅរ៍​ទី៨​ខែតុលា​។ ផ្លាក​សញ្ញា​របស់​មន្ទីរពេទ្យ​មាន​សរសេរ​ពាក្យ​ស្វាគមន៍​ជា​ភាសា​ខ្មែរ។

នៅ​ឯ​ទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា​ សមាគម​មាតាបិតា​ខ្មែរ​រៀបចំ​សន្និបាទ​សុខភាព​ប្រចាំ​ឆ្នាំ​លើក​ទី​៧ នៅ​មន្ទីរពេទ្យ St. Mary Medical Center ដើម្បី​ពង្រឹង​សុខមាលភាព​ប្រជា​ពលរដ្ឋ​ខ្មែរ អាមេរិក ដែល​រស់​នៅ​ទីនោះ។

សមាគម​មាតា​បិតា​ខ្មែរ​រៀប​ចំ​សន្និបាត​ស្តីពី​សុខ​ភាព​លើក​ទី៧ ​នៅ​ថ្ងៃ​សៅរ៍​ទី៨​ខែតុលា​នៅ​មន្ទី​ពេទ្យ St. Mary Medical Center ក្នុង​ទីក្រុង​ឡង​ប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា​ដើម្បី​បង្រៀន​ពី​បញ្ហា​សុខភាព និង​ចាក់​ថ្នាំ​បង្ការ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិចកាំង​នៅ​ទីក្រុង​ឡងប៊ិច​។

សន្និបាតនេះ បាន​ទទួល​ការ​សហការ​ពី​អង្គការ​ជាច្រើន​ ដែល​មាន​ដូចជា ​នាយកដ្ឋានសុខាភិបាល​ប្រចាំ​ទីក្រុង​ឡុងប៊ិច ​មូល​និធិ​ទាយជ្ជទានរដ្ឋ​កាលីហ្វ័រញ៉ា ​និង​អង្គការ​ជាច្រើន​ទៀត ​ប្រចាំ​នៅ​ទីក្រុង​ឡុង​ប៊ិច។

លោក​ស្រី ​ចាន់​ ហប​សុន (Chan Hopson)​ ជា​នាយិកា​ប្រតិបត្តិ សមាគម​មាតា​បិតា​ខ្មែរ​និង ​ជា​អ្នក​រៀបចំ​កម្មវិធី​សន្និបាត​នេះ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ពី​បញ្ហា​សុខភាព ​របស់​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច​យ៉ាងដូច្នេះ​ថា៖

«សុខភាព​របស់​ប្រជាជន​ខ្មែរយើង ​នៅ​ឡុងប៊ិច​នេះ​គឺយើង​មាន​បញ្ហា​ដ៏​ច្រើន​ជា​ទី​បំផុត ​ដោយ​សារ​យើង​មាន​ជំងឺ​នេះ​តាំង​ពី​ដែល​យើង​នៅ​ជាប់​របប​កុម្មុយនីស្ត ​សម័យ​ប៉ុលពត​ដែល​ធ្វើ​ទុក្ខ​វេទនា ​ហើយ​ធ្វើទារុណកម្ម​ដ៏​ខ្លាំង​ដល់​ជីវិត​របស់​ខ្មែរ​យើង​គ្រប់គ្នា​ហើយ​យើង​មិន​ដែល​មាន​ពេទ្យ​ ក៏​មិន​ដែល​ដឹង​ពី​វិធី​តើ​ត្រូវ​រាវ​រក​មន្ទីរពេទ្យ​ឬ​រក​អ្នក​ដែល​មាន​ឯកទេស​ខាង​សុខាភិបាល ដើម្បី​ពិនិត្យ​រោគ​យើង​ឱ្យ​ទាន់​ពេល​វេលា ​ព្រោះ​យើង​តែង​តែ​គិត​ថា​កាល​ណា​បើ​មិន​ទាន់​ឈឺ​ធ្ងន់​គឺ​មិនបាច់​ទៅពេទ្យ​ទេ។ ហើយ​ឥឡូវ​រៀបចំ​នេះ​ដោយ​សារ​ប្រជា​ជន​យើង​បាន​ស្លាប់​ច្រើនហើយ​នៅ​ក្នុង​អាយុ​វ័យ​ខ្ចី​ជាទី​បំផុត»។

នៅ​ក្នុង​សន្និបាទ​នេះ​មាន​ការផ្តល់សេវា​កម្ម​ផ្សេងៗ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ដល់​សាធា​រណ​ជន ​ដែល​មាន​ដូចជា​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ផ្តាសាយ​ជំងឺតេតាណុស ជំងឺ​ក្អក​មាន់​និង​ការ​ពិនិត្យ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ​ជូន​ដល់​សាធារណជន រួមទាំង​ថ្នាក់​បង្រៀន​ស្តីពី​សុខភាព ​ជំងឺ​រលាក​ថ្លើម​ប្រភេទ ​B ជំងឺ​បេះដូង​និង​ការ​ជក់បារី​ អនាម័យ​មាត់​ធ្មេញ​របស់​មនុស្ស​ចាស់​និង​កូនក្មេង​របៀប បរិភោគ​អាហារ​ដែល​ធ្វើឱ្យ​មាន​សុខភាព​ល្អ​ដែល​នឹង​ពន្យល់​ជា​ភាសា​ខ្មែរ​ពី​ក្រុម​គ្រូ​ពេទ្យ​ជំនាញ ​និង​មាន​ការ​ធ្វើ​ការ​បរិច្ចាគ​សក់ជូន​ដល់​អ្នក​ជំងឺ​មហា​រីក​របស់ American ​Cancer ​Society។

កញ្ញា ហួត ម៉ីម៉ី​ ជា​អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​រៀបចំ​កម្មវិធី​ក្នុង​សន្និបាត​នេះ​បាន​ឱ្យ​ដឹង​បន្ថែម​ថា៖

«គេ​នឹង​ចាក់​ថ្នាំ​ឱ្យ​យើង​ជា​ពិសេស​មាន​កូន​ក្មេង​តូចៗ​គេ​នឹង​ចាក់ថ្នាំ​ក្អកមាន់​និង​ផ្តាសាយ​ធំ​ការពារ​ជំងឺ​ប្រភេទ​នោះ​ព្រោះថា​បើយើង​មាន​ភ្លាម​គឺ​យើង​អាច​ស្លាប់​ភ្លាម។ ​គេ​នឹង​បង្រៀន​យើង​ថា​យើង​ត្រូវ​ដុះធ្មេញ​យ៉ាងម៉េច​ត្រូវថែរក្សា​ធ្មេញ​យ៉ាង​ម៉េច​កុំ​ឱ្យ​មាន​មេរោគ​ជាពិសេស​ដង្កូវ​ស៊ី​មាន​មួយ​ទៀត​គឺ​មាន​ការផ្តល់​សក់​ដល់​អ្នក​កើត​មហារីក​ព្រោះ​អ្នក​ដែល​កើត​មហារីក​គឺ​គាត់ជ្រុះ​សក់​អស់»។

លោកស្រី ស្រ៊ន វី ជា​ប្រជា​ពលរដ្ឋ​រស់នៅ​ទីក្រុង​ឡុងប៊ិច ​ហើយ​នឹង​អញ្ជើញ​ចូលរួមសន្និបាតនេះបាន​មាន​ប្រសាសន៍​ឱ្យ​ដឹង ពី​បញ្ហា​កង្វះ​ខាត​ការ​យល់​ដឹង​ពី​សុខភាព ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ទីក្រុង​នេះ​ថា៖

«ចំណុច​ត្រង់​នេះ​ជា​ចំណុច​មួយ​សំខាន់​ណាស់សម្រាប់​បងប្អូន​ខ្មែរ​យើង​ ព្រោះ​បងប្អូន​ខ្មែរ​យើង​ភាគច្រើន​ក្រអត់សូវ​បាន​រៀន​សូត្រ ​អត់​បាន​ចេះដឹង​ទៅ​ក្នុង​ច្បាប់​ទម្លាប់​សង្គម​ ប៉ុន្មាន​ទេ​ច្រើន​តែ​គាត់​អត់មាន​បាន​គិត​គូរ​រឿង​តម្រិះ​វិជ្ជា​ក្នុង​ការ​ហាត់ប្រាណ ​ក្នុង​ការ​ហូប​ចុក ​ក្នុង​ការ​អនាម័យ​ដល់​ពេល​កាល​ណា​យើង​ខ្វះ​សុខភាព យើង​ក៏​ខ្វះអ្វីៗ​ទាំង​អស់​ដែរ»។

លោក​ស្រី​ប្រាក់ ម៉ូលី ​ដែល​ជាស្ត្រី​មេផ្ទះ​ដែល​នឹង​ទៅ​ចូលរួម​សន្និបាត​នេះ​ដែរ​បាន​ប្រាប់​ឲ្យដឹង​ពី​សារៈ​សំខាន់​ពី​សុខភាព​នៅក្នុង​គ្រួសារ​គាត់៖

«បើ​យើង​អត់​មាន​សុខភាព​ល្អ​គ្រួសារ​យើង​អត់មាន​សេចក្តី​សុខ​ទេ​ព្រោះខ្ញុំ​ជាម្តាយ​បើខ្ញុំឈឺ​កូន​ខ្ញុំក៏​ឈឺ​ដូចខ្ញុំដែរព្រោះ​ខ្ញុំ​អត់អាច​ថែទាំ​កូន​ខ្ញុំ​បាន។ ផ្លូវចិត្ត​គ្នា​ក៏អត់​ល្អ​ព្រោះ​អត់មាន​ម្តាយ​ជាជំហរដើម្បី​ឱ្យ​កូន​មើល​មកវា​មាន​សង្ឈឹម​មាន​សេចក្តី​សុខ​នៅ​ក្នុង​គ្រួសារ»។

សន្និបាត​នេះ​ចាប់​ផ្តើម​នៅ​ម៉ោង​៩​ព្រឹក រហូត​ដល់​ម៉ោង២​រសៀល៕

XS
SM
MD
LG