ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កាត់ទោស​ខ្មែរ​ក្រហម​ដ៏​សំខាន់​មួយ​បាន​ចូល​ថ្ងៃ​ទី​២


Grci, građani Atine, pokušavaju se domoći besplatnog voća i povrća koje su, u znak protesta protiv visokih poreza i troškova proizvodnje, farmeri dijelili ispred Ministarstva poljoprivrede.
Grci, građani Atine, pokušavaju se domoći besplatnog voća i povrća koje su, u znak protesta protiv visokih poreza i troškova proizvodnje, farmeri dijelili ispred Ministarstva poljoprivrede.

តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​បាន​បន្ត​សវនាការ​របស់​ខ្លួន​កាត់ទោស​ពួក​មេដឹកនាំ​ដែល​នៅរស់រាន​មាន​ជីវិត​៤​នាក់​របស់​ចលនា​ខ្មែរ​ក្រហម​នៃ​ប្រទេស​កម្ពុជា។ នៅ​ថ្ងៃ​ទីពីរ​នេះ​មាន​ការជជែក​ដេញដោល​លើ​ការលើកលែង​ទោស​ដ៏​ចម្រូង​ចម្រាស​ដែល​បាន​ធ្វើឡើង​ក្នុង​ឆ្នាំ​១៩៩៦​ដល់​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​របស់​ចលនា​នោះ។

ក្នុង​ឆ្នាំ​១៩៩៦ ​អៀង​ សារី ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បាន​រត់ចូល​រដ្ឋាភិបាល​កម្ពុជា​បន្ទាប់​ពី​បាន​ទទួល​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ។

យោធា​ខ្មែរ​ក្រហម​រាប់ពាន់​នាក់​បាន​មក​ជាមួយ​អៀង សារី ​ក្នុង​ចំណាត់ការ​មួយ​ដែល​នាំ​ឲ្យ​ដួលរលំ​នៃ​ចលនា​ម៉ៅ​និយម​ដែល​បាននាំ​ឲ្យមាន​ការបំផ្លិច​បំផ្លាញ​យ៉ាងខ្លាំង​ដល់​ប្រទេស​កម្ពុជា។

វា​ជា​ការសម្រេចចិត្ត​យ៉ាង​វាងវៃ​របស់​អៀង សារី​ ការរៀបចំ​សម្ព័ន្ធភាព​សារ​ជាថ្មី​នៅពេល​បញ្ចប់​សង្គ្រាម​ត្រជាក់​មានន័យ​ថា​ថ្ងៃ​របស់​ខ្មែរក្រហម​ជិត​មកដល់​ហើយ។

ក្នុង​កំឡុងពេល​នៃ​ការកាត់ទោស​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នៅពេល​បច្ចុប្បន្ន​នេះ​ ពួកមេធាវី​ការពារ​ក្តី​អៀង សារី​និយាយ​ថា​ការលើកលែង​ទោស​នៅដដែល​ហើយ​អៀង សារី ​មិនគួរ​ត្រូវ​កាត់ទោស​ទាល់​តែ​សោះ។

មេធាវី​ការពារ​ក្តី ​ម៉ាយឃើល កាណាវ៉ាស (Michael ​Karnavas) ​និយាយ​យ៉ាង​ដូច្នេះ​ថា៖

«អៀង សារី​បាន​គោរព​លក្ខខណ្ឌ​ទាំងអស់​សម្រាប់​ការលើកលែង​ទោស​ ហើយ​ការលើកលែង​ទោស​ដូចដែល​ខ្ញុំ​បាន​ចង្អុល​បង្ហាញ​បាននាំ​ឲ្យមាន​ផ្លែផ្កា។ វាបាន​ធ្វើ​ឲ្យមាន​ផ្លែផ្កា​យ៉ាងខ្លាំង​នោះ​គឺ​សន្តិភាព​ដល់​កម្ពុជា​ ពីព្រោះ​បន្ទាប់​ពី​នោះ​មក​ ពួក​ខ្មែរ​ក្រហម​ផ្សេងៗទៀត​ក៏បាន​ទម្លាក់​អាវុធ​របស់​ខ្លួន​ ឬ​ក៏​បោះបង់​ចោល​ការតស៊ូ»។

អៀង​សារី​ជា​មេដឹកនាំ​នៅ​រស់រាន​មាន​ជីវិត​ម្នាក់​នៃ​មេដឹកនាំ​នៅ​រស់រាន​មាន​ជីវិត​៤​នាក់​ដែល​កំពុង​បង្ហាញ​ខ្លួន​មុខ​តុលាការ​នៅថ្ងៃ​ទី​២ ​ហើយ​ទំនង​ជា​ករណី​ចុងក្រោយ​ដែល​កាត់ទោស​ឧក្រិដ្ឋកម្ម​ចលនា​ខ្មែរ​ក្រហម។ ជន​ចុងចោទ​៣​នាក់​ផ្សេងទៀត​មាន​នួន ជា​ ដែល​គេ​ស្គាល់​ថា​ជា​បងធំ​ទី​២​ដែល​ត្រូវ​គេ​ចាត់ទុក​ជា​មេ​មនោគម​វិជ្ជា​របស់​ចលនា​នោះ​ ខៀវ​ សំផន​ ប្រមុខរដ្ឋ​ និង​អៀង​ ធីរិទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច។

ជន​ចុងចោទ​ បាន​បដិសេធ​ថា​ពួកគេ​ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​ រួមមាន​ការប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ទេ។

តុលាការ​និយាយ​ថា ​ខ្មែរ​ក្រហម​ ជា​មូលហេតុ​ធ្វើឲ្យមាន​ការស្លាប់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​រហូត​ដល់​២,២​លាន​នាក់​រវាង​ឆ្នាំ​១៩៧៥​និង​ឆ្នាំ​១៩៧៩។ ចុងចោទ​ទាំង​៤​ មាន​សារៈសំខាន់​ដល់​ការកាត់ទោស​ចំពោះ​ការធ្វើ​នយោបាយ​ដែល​បាន​នាំ​ឲ្យមាន​ការស្លាប់​មនុស្ស​យ៉ាង​ច្រើន។

លោក​ វីលាម ស្មីត (William ​Smith) ​រដ្ឋអាជ្ញា​រង​អន្តរជាតិ​របស់​តុលាការ ​បាន​ច្រានចោល​ការជជែក​ឲ្យហេតុ​ផល​របស់​ចុងចោទ​នេះ។ លោក​និយាយ​ថា​កំហុស​មួយ​នៃ​ការឲ្យ​ហេតុផល​របស់​ចុងចោទ​គឺ​ការណ៍​ដែល​ខ្លួន​និយាយ​ថា​មិន​បាន​ដឹង​ថា​មាន​ច្បាប់​អន្តរជាតិ​ដែល​ចែង​ថា​រដ្ឋ​ត្រូវ​បង្ខិត​បង្ខំ​កាត់ទោស​ឧក្រិដ្ឋកម្ម​ធ្ងន់​ធ្ងរ​ដូច​ជា​អំពើ​ប្រល័យ​ពូជសាសន៍។ លោក​ Smith ​បាន​និយាយ​យោង​មាត្រា​ទី​១​នៃអនុ​សញ្ញា​ប្រល័យ​ពូជសាសន៍​ដែល​បង្ខំ​ឲ្យ​រដ្ឋ​នានា​ដាក់​ទោស​អំពើ​ឧក្រិដ្ឋកម្ម​នោះ។

«ចៅក្រម​ជា​ទីគោរព​ យើង​សូម​ឱ្យ​យក​មក​ប្រើ​នូវ​ក្រិ​ត្យដែល​មិន​បាន​និង​មិន​មាន​បំណង​ផ្តល់​ការលើកលែង​ទោស​ដល់​របប​ប្រល័យ​ពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​ផ្សេង​ៗ​ទៀត​នៅ​ថ្ងៃ​អនាគត»។

លោក​ស្តេហ្វឹន រែប (Stephen​ Rapp)​ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ឧក្រិដ្ឋកម្ម​សង្គ្រាម​បាន​ប្រាប់​ពួក​អ្នកកាសែត​ថា​រឿងក្តី​នេះ​បង្ហាញ​ថា​នៅពេល​ឧក្រិដ្ឋកម្ម​មាន​លក្ខណៈ​បែប​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ គេ​ត្រូវ​ប្រឈម​មុខ​នឹង​យុត្តិធម៌។

«វា​មិន​អាច​សម្រេច​នៅ​ថ្ងៃ​បន្ទាប់​ឬ​ឆ្នាំ​ក្រោយ​នោះ​ទេ ​ក៏ប៉ុន្តែ​ គឺ​ថា​វា​ត្រូវការ​ឲ្យ​មាន​លទ្ធផល​ពិតប្រាកដ​តាមរយៈ​ការកាត់ទោស​នេះ។ ហើយ​រឿង​ក្តី​នេះ​ ខ្ញុំ​គិត​ថា​វា​បញ្ជូន​សញ្ញា​នៅ​ជុំវិញ​ពិភពលោក​នៅពេល​ឥឡូវ​នេះ​ ដែល​មាន​ស្ថាប័ន​កាន់​តែច្រើន​ឡើង​ដូច​នេះ​ដែល​កំពុង​ដោះស្រាយ​ការចោទ​ប្រកាន់​ពី​អំពើ​ឃោរឃៅ​ដ៏​ធ្ងន់ធ្ងរ​ថា​ មនុស្ស​ផ្សេងៗ​ទៀត​ដែល​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ដូច​បុរស​ទាំង​នោះដែល​ត្រូវ​រង​ការចោទ​ប្រកាន់​និង​ស្រ្តី​ម្នាក់​នេះ​ ដែល​ត្រូវ​រងការចោទ​ប្រកាន់​ពី​ការប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋកម្ម​ ក៏នឹង​ប្រឈមមុខ​ថ្ងៃ​អន្សារ​របស់​ខ្លួនក្នុង​តុលាការ​ដែរ»។

សវនាការ​នៅ​សប្តាហ៍​នេះ​ ជា​ការសម្រេច​លើ​នីតិវិធី ​ហើយ​ការកាត់ទោស​ ត្រូវ​គេ​រំពឹង​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ។

ការស្មុគស្មាញ​មួយ​គឺ​ថា​ចុងចោទ​ទាំង​៤​នាក់​ជា​ជនចាស់​ជរា​ដែល​មាន​អាយុ​ពី​៧៩​ឆ្នាំ​ទៅ​៨៥​ឆ្នាំ​ ហើយ​មិនមាន​នរណា​ម្នាក់ ​មាន​សុខភាព​មាំទាំ​ទេ។ ការកាត់​ទោស​ទំនង​ជា​ចំណាយពេល​រាប់សិប​ឆ្នាំ ​ហើយ​មាន​ការភ័យខ្លាច​ថា​ចុងចោទ​ម្នាក់​ឬ​ក៏​ច្រើន​នាក់​ អាច​ស្លាប់​មុនពេល​បញ្ចប់​ការកាត់ទោស។

ក៏ប៉ុន្តែ​ ច្បាប់​ថ្មី​មាន​ន័យ​ថា​តុលាការ ​អាច​សម្រេច​ថា​ដាក់ទោស​ឬ​ក៏ឲ្យ​រួច​ខ្លួន​នៅពេល​ដែល​ការកាត់ទោស​កំពុង​ដំណើរការ​ ដែល​មាន​ន័យ​ថា​ទោះបី​ចុង​ចោទ​ ស្លាប់​ក្នុងកំឡុង​ពេល​សវនាការ ​ពួកគេ ​នឹង​នៅតែ​ត្រូវ​កាត់​ឲ្យមាន​ទោស​ឬ​រួចទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​នេះ៕

ប្រែ​សម្រួល​ដោយ​ ជឹង​ ប៉ូជីន

XS
SM
MD
LG