ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព VOA៖ គ្រួសារ​សព​លោក កែម ឡី ត្រៀម​ចេញ​ទៅ​ប្រទេស​ទី៣ និង​ពលរដ្ឋ​ចូលរួម​ពិធី​បង្សុកូល​នៅ​ឯ​គេហដ្ឋាន​លោក កែម ឡី ក្នុង​ខេត្ត​តាកែវ

នៅ​ពេល​កំពុង​រង់ចាំ​ចេញ​ដំណើរ​ពី​កន្លែង​មាន​សុវត្ថិភាព​ទៅ​កាន់​ប្រទេស​ទី៣​មួយ​នោះ ក្រុម​គ្រួសារ​សព​លោក កែម ឡី កំពុង​ត្រៀម​ប្រារព្ធ​បុណ្យ​ខួប​មួយ​ឆ្នាំ នៅ​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០១៧។ លោក កែម ឡី ជា​អ្នកវិភាគ​និង​ស្រាវជ្រាវ សង្គម​ដ៏​ល្បីល្បាញ​ហើយ​នឹង​ហ៊ាន​និយាយ​រិះគន់​ឥត​សំចៃ​មាត់​អំពី​រឿង​អយុត្តិធម៌​សង្គម​នោះ ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​កណ្តាល​ក្រុងភ្នំពេញ​កាលពី​ឆ្នាំទៅ។ លោក សុខ ខេមរា នៃ VOA បាន ជួប​សម្ភាសន៍​ជាមួយ​អ្នកស្រី ប៊ូ រចនា ភរិយា​របស់​សព​លោក កែម ឡី នៅ​កន្លែង​លាក់​ខ្លួន​បណ្តោះ​អាសន្ន​កាលពី​ថ្ងៃទី២ ខែកក្កដា អំពី​ស្ថានភាព​សុំ​សទ្ធិ​ជ្រកកោណ​នៅ​ក្រៅ​ប្រទេស ការរស់នៅ ការត្រៀម​រៀបចំ​ពិធី​បុណ្យ​សព​គម្រប់​ខួប​មួយ​ឆ្នាំ។ ក្នុង​ពេល​ជួប​សម្ភាសន៍ អ្នកស្រី ប៊ូ រចនា បាន​ស្នើ​សុំ​VOA មិន​ឲ្យ​ប្រាប់​ទីកន្លែង និង​ប្រទេស​ ដែល​នឹង​ទទួល​អ្នកស្រី និង​ក្រុមគ្រួសារ​នោះ​ទេ។ ហើយ​ចំណែក​ឯ​នៅ​គេហដ្ឋាន​របស់​លោក កែម ឡី ក្នុង​ខេត្តតាកែវ មាន​រៀបចំ​ពិធី​បង្សុកូល​ដោយ​មាន​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី២ ខែកក្កដា​កន្លង​ទៅ​នេះ។ សូម​ទស្សនា​កម្រង​រូបភាព​ទាំងស្រុង៕

XS
SM
MD
LG