រូបភាពជុំវិញពិភពលោក ០៨ មិថុនា ២០១៧ មកពីប្រទេសវេណេស៊ុយអេឡា សហរដ្ឋអាមេរិក មីយ៉ាន់ម៉ា អ៊ីតាលី ប៉ាគីស្ថាន អាល្លឺម៉ង់ អង់គ្លេស ជប៉ុន និង អាហ្វ្រិកខាងត្បូង។
រូបភាពជុំវិញពិភពលោក ០៨ មិថុនា ២០១៧

១
ក្រុមបុគ្គលិកនៅតុលាការកំពូលកំពុងរុញឡានមួយដែលក្រុមបាតុករបានដុត ឲ្យទៅឆ្ងាយពីបរិវេណតុលាការ ក្នុងពេលបះទង្គិចគ្នាមួយរវាងប៉ូលិសបង្ក្រាបកុប្បកម្មនិងសកម្មជនប្រឆាំង ដែលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro របស់ប្រទេេសវេណេស៊ុយអេឡា។

២
អតីតនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ លោក James Comey កំពុងស្បថក្នុងពេលលោកធ្វើសក្ខីកម្មនៅគណៈកម្មាធិការស៊ើបអង្កេតរបស់សភា នៅវិមាកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៣
ក្រុមអ្នកជួយសង្គ្រោះបានលើកសាកសពដែលរកឃើញដោយទូកនេសាទនៅក្នុងទឹកនៅជិតភូមិ San Hlan ក្នុងទីប្រជុំជន Laung Lone នៅភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា។ ក្រុមអ្នកនេសាទបានចូលរួមជាមួយក្រុមទាហានជើងទឹក និងកងទ័ពអាកាសក្នុងការស្វែងរកសាកសពនិងបំណែកយន្តហោះ នៅក្នុងសមុទ្រនៃប្រទេសមីយ៉ាន់ម៉ា ដែលនៅទីនោះយន្តហោះយោធាដឹកមនុស្ស១២២នាក់ បានធ្លាក់កាលពីមួយថ្ងៃមុន។ ក្នុងយន្តហោះនោះក៏មានកូនក្មេង១៥នាក់ផងដែរ។

៤
កីឡាការនី Caterine Ibarguen របស់ប្រទេសកូឡុំប៊ី ប្រកួតក្នុងវិញ្ញាសារលោតចម្ងាយនៅក្នុងកម្មវិធីប្រកួតអត្តពលកម្ម IAAF Diamond League នៅពហុកីឡដ្ឋានអូឡាំពិក ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

៥
ក្មេងស្រីម្នាក់ការពារខ្លួនពីខ្យល់ព្យុះដែលមានពោរពេញដោយសំរាម និង ធូលី នៅកន្លែងចាក់សំរាមមួយក្នុងក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។

៦
កម្ទេចដែលសេសសល់ពីទូករបស់ពួកជនភៀសខ្លួន ត្រូវបានគេរកឃើញនៅឆ្នេរសមុទ្រប្រទេសក្រិក ហើយត្រូវបានគេយកទៅតាំងក្នុងកម្មវិធីពិព័រណ៍មួយរបស់សិល្បករម៉ិកស៊ិក Guillermo Galindo មុនពេលមកដល់នៃការតាំងបង្ហាញដ៏ធំមួយនៅទីក្រុង Kassel ប្រទេសអាល្លឺម៉ង់។

៧
ស្ត្រីម្នាក់យំនៅកន្លែងដែលបាតុការអាយុ១៧ឆ្នាំ ឈ្មោះ Neomar Lander បានស្លាប់ក្នុងកុប្បកម្មមួយប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro ក្នុងការ៉ាកាស។

១៤
មន្ត្រីនិងស្មៀនម្នាក់កំពុងរង់ចាំអ្នកមកបោះឆ្នោតពេលព្រលឹមនៅមណ្ឌលបោះឆ្នោតមួយដែលគេរៀបចំឡើងក្នុងហាងកាហ្វេនិងបារ Headington នៅខាងក្រៅទីក្រុង Oxford ប្រទេសអង់គ្លេស។ អង់គ្លេសកំពុងរៀបចំការបោះឆ្នោតមុនពេលកំណត់។

១៥
មន្ត្រីប៉ូលិសព្យាយាមប្រមូលសត្វជ្រូកដែលបានរួចពីទ្រុងនៅលើមហាវិថីមួយក្នុងទីក្រុង Osaka ប្រទេសជប៉ុន។

១៦
ក្រុមអ្នកពន្លត់ភ្លើងកំពុងពន្លត់ភ្លើងដែលឆាបឆេះតំបន់ Kranshoek នៅប្រទេសអាហ្វ្រិកខាងត្បូង។ ភ្លើងព្រៃនេះត្រូវបានជំរុញបន្ថែមដោយខ្យល់ ដែលបានបោកបក់កាត់ទីក្រុងមាត់សមុទ្រនៅក្នុងប្រទេសនេះ។

១៧
បុរសប៉ាគីស្ថានម្នាក់កំពុងហាលសរសៃផាស្តារ ដែលគេប្រើសម្រាប់រៀបចំធ្វើម្ហូបមានរសជាតិផ្អែមតាមបែបប្រពៃណី សម្រាប់អ្នកកាន់សាសនាឥស្លាមក្នុងរដូវកាលបុណ្យពិសិដ្ឋរ៉ម៉ាដន នៅក្នុងរោងចក្រមួយនៅទីក្រុង Lahore ប្រទេសប៉ាគីស្ថាន។