រូបភាពជុំវិញពិភពលោកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ មកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា ឆែក ថៃ អង់គ្លេស អាហ្វ្រិកខាងត្បូង ឥណ្ឌូណេស៊ី និងស្វ៊ីស។
រូបភាពជុំវិញពិភពលោក ០៧ មិថុនា ២០២០

១
ពលករឥណ្ឌាម្នាក់និយាយទូរស័ព្ទ នៅពេលលោកលីទូរទឹកកក នៅក្នុងផ្សារមួយក្នុងក្រុង Jammu ប្រទេសឥណ្ឌា។

២
អ្នកគាំទ្រឈរនៅលើជណ្តើរក្រោយជញ្ជាំងមួយមើលការប្រកួតបាល់ទាត់រវាងក្រុម Bohemians Prague និងក្រុម Sparta Prague នៅពេលដែលការប្រកួតត្រូវបានគេបិទមិនឱ្យមានមនុស្សចូលមើលដោយសារតែវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

៣
សិល្បករសម្តែងនៅពីមុខកញ្ចក់កុំព្យូទ័រតាមរយៈកម្មវិធី Zoom នៅក្នុងពិធីបុណ្យតាមអនឡាញរយពេល៦ម៉ោង នៅក្នុងស្ទូឌីយោមួយក្នុងពេលរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងក្រុងបាងកក ប្រទេសថៃ។

៤
ក្រុមអ្នកតវ៉ាដើរក្បួនកាត់ពីលើស្ពាន Vauxhall នៅក្នុងពេលប្រមូលផ្តុំ Black Lives Matter នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

៥
មនុស្សម្នាដើរនៅក្នុងកន្លែងបញ្ចុះសព ដែលមានឈ្មោះរបស់អ្នកដែលត្រូវបានប៉ូលិសសម្លាប់នៅក្បែរ កន្លែងឃាត់ខ្លួនលោក George Floyd ដែលបានស្លាប់នៅពេលឃាត់ខ្លួនរបស់ប៉ូលិស នៅក្នុងក្រុង Minneapolis រដ្ឋ Minnesota កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។

៦
បាតុកររាប់ពាន់នាក់ដើរក្បួនកាត់ពីលើស្ពាន Golden Gate ក្នុងពេលបាតុកម្មប្រឆាំងនឹងវិសមភាពពូជសាសន៍នៅក្នុងក្រុង San Francisco រដ្ឋ California កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។

៧
ប៉ូលិសជិះសេះចុះពីសេះរបស់ខ្លួន និងដេកនៅលើដី នៅក្នុងបាតុកម្មមួយនៅលើផ្លូវ Whitehall នៅក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ដើម្បីបង្ហាញពីភាពរួបរួមជាមួយនឹងចលនា Black Lives Matter ដែលកើតឡើងដោយសា

៨
អ្នកជំនាញមកពីសួនសត្វ Johannesburg និងសាលាពេទ្យសត្វ Onderstepoort នៃសាកលវិទ្យាល័យ Pretoria ពិនិត្យមើលស្វាឪឈ្មោះ Makokou អាយុ៣៥ឆ្នាំ បន្ទាប់ពីធ្វើតេស្តស្កេន CT នៅមន្ទីរពេទ្យ Veterinary Academy Hospital នៅក្នុងក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។

៩
មនុស្សម្នាដើរនៅលើផែនៅលើឆ្នេរ Lhokseudu ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុកមួយនៅក្នុងខេត្ត Aceh ប្រទេសឥណ្ឌូណេស៊ី។

១០
រមាសត្រូវបានគេឃើញ នៅពេលបើកសួនសត្វ Zurich ឡើងវិញ ខណៈដែលប្រទេសស្វ៊ីសបន្តបន្ធូរបន្ថយវិធានការរឹតត្បិតសកម្មភាពសង្គម នៅក្នុងពេលផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងក្រុង Zurich កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។

១១
ក្តាន់មួយក្បាលរត់គេចពីអណ្តាតភ្លើង នៅពេលដែលមានការឆេះព្រៃ នៅក្បែរក្រុង Winters រដ្ឋ California កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។

១២
បុរសម្នាក់ហាត់យូហ្គានៅលើក្តារទូកអ៊ុំមួយនៅខាងក្រៅរមណីយដ្ឋានលេងកូនហ្គោល Trump National Doral នៅក្នុងក្រុង Doral រដ្ឋ Florida កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។