រូបភាពជុំវិញពិភពលោកថ្ងៃទី ០៧ មិថុនា ២០១៧ មានមកពីប្រទេសដូចជាស៊ែប៊ី ម៉ិកស៊ិក ស្វីស អ៊ីស្រាអែល អ៊ូហ្គង់ដា អាហ្វ្រិកខាងត្បូង អង់គ្លេស និងអ៊ីរ៉ង់។
រូបភាពជុំវិញពិភពលោក ០៧ មិថុនា ២០១៧

១
ក្មេងប្រុសម្នាក់ដែលរត់គេចពីទីលំនៅកំពុងដើរកាត់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ក្នុងស្រុក al-Zanjili នៅភាគខាងលិចទីក្រុង Mosul។

២
ក្មេងប្រុសម្នាក់ត្រូវបានជម្លៀសអំឡុងការវាយប្រហារមួយនៅសភាក្នុងខេត្ត Tehran ប្រទេសអ៊ីរ៉ង់។

៣
សិល្បករខ្សាច់ Marc Treanor បង្កើតគំនូរមួយនៅឆ្នេរ North Beach នៅកំពង់ផែរ Tenby Harbour ប្រទេស Pembrokeshire ចក្រភពអង់គ្លេស។

៤
ព្រះអង្គម្ចាស់នៃអង់គ្លេសអោបលោកយាយ Daphne Dunne អាយុ៩៧ឆ្នាំក្នុងការដើរកម្សាន្តនៅសង្កាត់ The Rocks ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ក្នុងការប្រកួតហ្គេម Invictus ២០១៨។

៥
ជនជាតិស៊ីរីរត់គេចពីតំបន់កាន់កាប់ដោយរដ្ឋឥស្លាម ទីក្រុង Raqqa នៅក្បែរភូមិ Balaban ភាគខាងត្បូង Jarablus។

៦
រថយន្តមួយគ្រឿងត្រូវបានបោកបក់ដោយរលកដ៏ធំមួយអំឡុងពេលមានព្យុះនៅសមុទ្រ Sea Point ទីក្រុង Cape អាហ្រ្វិកខាងត្បូង។

៧
កុមារភៀសខ្លួនស៊ូដង់កំពុងលេងទោងក្នុងសាលាមតេយ្យ Ombechi ក្នុងទីក្រុង Bidi Bidi ប្រទេសអ៊ូហ្គង់ដា។

៨
Raphael និង Mirjam ថតរូបជាភ្ញៀវដំបូងក្នុងបន្ទប់មួយក្នុងសណ្ឋាគារ Null-Stern លើទីលានដីដែលរៀបចំដោយសិល្បករជនជាតិស្វីស Frank និង Patrik Riklin លើភ្នំ Mount Saentis ក្បែរទីក្រុង Gonten ប្រទេសស្វីស។

៩
អ្នកគាំទ្រស្លៀកពាក់ជាបុរសពីងពាងប្រមូលផ្តុំនៅក្នុងកម្មវិធីផ្សព្វផ្សាយរឿងថ្មី « Spider-Man: Homecoming» នៅសារមន្ទីវិទ្យសាស្រ្តក្នុងប្រទេសសិង្ហបុរី។

១០
ប៉ូលិសកំពុងការពារអ្នករួមការងារម្នាក់ដែលបានរងរបួសក្នុងកុបកម្មបំបែកគុកមួយហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្នុងទីក្រុង Ciudad Victoria រដ្ឋ Tamaulipas ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី០៦ មិថុនា ២០១៧។

១១
កុមារាម្នាក់កំពុងលេងនៅខាងមុខជញ្ជាំងគូរដោយសិល្បករជនជាតិហាវ៉ៃ Kamea Hadar ក្នុងទិវាសិល្បៈនិងវប្បធម៌ឈ្មោះថា «POW! WOW! Israel» ភាគខាងត្បូងទីក្រុង Arad ប្រទេសអ៊ីស្រាអែល។

១២
ភ្លើងពណ៌ត្រូវបានដាក់នៅអាងទឹកថ្មីក្នុងទីក្រុង Belgrade ប្រទេសស៊ែប៊ី កាលពីថ្ងៃទី០៦ មិថុនា ២០១៧។

១៣
អ្នកគប់បាល់ជនជាតិឥណ្ឌា Mike Clevinger គប់បាល់ក្នុងជុំទី១ប្រកួតនឹង Colorado Rockies នៅទីលាន Coors ក្នុងទីក្រុង Denver រដ្ឋ Colorado។