កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៦ មិថុនា ២០១៩

១
យន្តហោះរបស់បារាំង 'Patrouille de France' សម្ដែងការហោះហើរលើទីបញ្ចុះសពជនជាតិអាមេរិក ឈ្មោះថាទីបញ្ចុះសព Normandy នៅឃុំ Colleville-sur-Mer ក្រុង Normandy នៅភាគឦសាននៃប្រទេសបារាំង នៅថ្ងៃថុងក្រោយនៃពិធីមួយរៀបចំដោយអាមេរិកនិងបារាំង ឈ្មោះថា D-Day ដើម្បីរំឭកខួបទី៧៥ នៃសម្ព័ន្ធមិត្តសង្គ្រាមលោកលើកទី២ នៅក្រុង Normandy។

២
មនុស្សមកទស្សនាសួនចងចាំ នៅក្នុងថ្ងៃខួបទី៧៥ នៃទិវា D-Day នៅ Staffordshire ប្រទេសអង់គ្លេស។ D-Day ជាខួបនៃសង្គ្រាមរបស់ពួកសម្ព័ន្ធមិត្តនៅភាគខាងជើងនៃប្រទេសបារាំង។

៣
ក្រុមអ្នកដើរធម្មយាត្រាកំពុងសម្រាកនៅ Villamanrique ក្នុងដំណើរធម្មយាត្រាទៅកាន់ភូមិ El Rocio ប្រទេសអេស្ប៉ាញ។

៤
បុរសជនជាតិកូរ៉េខាងត្បូងម្នាក់មកមើលផ្នូរសពសាច់ញាតិរបស់ខ្លួនដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមកូរ៉េ ពីឆ្នាំ១៩៥០ ដល់១៩៥៣ នៅទីស្មសានជាតិ ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃរំឭកការចងចាំជាតិរបស់កូរ៉េ។

៥
ទិដ្ឋភាពនៅឯផ្ទះមួយខ្នងដែលរងការប៉ះពាល់ដោយទឹកជំនន់ និងបាក់ដីនៅភូមិ Shisakali ស្រុក Bududa នៅភាគខាងកើតនៃប្រទេសអ៊ូហ្គាន់ដា។

៦
ស្ត្រីម្នាក់ក្រងសក់មិត្តរបស់នាង នៅពេលពួកគេលក់សម្លៀកបំពាក់ជជុះនៅស្រុក Makadara នៃរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

៧
នាង Vitoria Batista Oliveira អាយុ ១៤ ឆ្នាំ រង់ចាំក្មេងប្រុសម្នាក់ដើម្បីចាប់បាល់ក្នុងពេលហ្វឹកហាត់បាល់ទាត់នៅសំណង់មិនទាន់រៀបរយ Jardim Peri Alto នៅជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល។

៨
កសិករកំពុងធ្វើការនៅជិតម៉ាស៊ីនបោកស្រូវដែលកំពុងដំណើរការបោកស្រូវសាឡី នៅចម្ការមួយនៅក្រុង Zaozhuang ក្នុងខេត្ត Shandong ប្រទេសចិន។

៩
សំបុត្រមួយត្រូវបានដាក់បង្ហាញនៅលើប្រអប់សំបុត្រនៅលើទ្វារដែលគេគូរូប នៅចំណុច Bushwick នៃក្រុង Brooklyn បុរីញូវយ៉ក សហរដ្ឋអាមេរិក។

១០
សត្វស្វាពីតំបន់មួយនៃប្រទេសស្កុតលែនឈ្មោះ Kijivu កំពុងលិតទឹកកកនៅលើផ្លែឈើ ក្នុងពេលអាកាសធាតុមានភាពក្ដៅហែង នៅសួនសត្វមួយ នៅរដ្ឋធានីប្រាក សាធារណរដ្ឋឆែក។