រូបភាពជុំវិញពិភពលោកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា ឥណ្ឌា កាហ្សាក់ស្ថាន កម្ពុជា សហរដ្ឋអាមេរិក ចិន និងស៊ីរី។
រូបភាពជុំវិញពិភពលោក ០៦ មិថុនា ២០១៨

១
ទឹកមុខរបស់ស្រ្តីជនជាតិមូស្លីមពេលបានឃើញវត្ថុបុរាណមួយដែលគេជឿថាជាពុកមាត់របស់លោក Mohammad នៅក្នុងការតាំងបង្ហាញមួយអំឡុងខួបមរណភាពរបស់ Hazrat Ali កូនប្រុសប្រសាររបស់គ្រូទំនាយ Mohammad នៅវិហារ Hazratbal ខែបរិសុទ្ធ Ramadan ទីក្រុង Srinaga តំបន់ Kashmir ដែលកាន់កាប់ដោយឥណ្ឌា។

២
នៅក្នុងរូបភាពសខ្មៅមួយនេះកាំជ្រួចផ្លោង Soyuz MS-09 ត្រូវបានបាញ់ផ្លោងចេញដោយមានផ្ទុកមេបញ្ជាការ Expedition 56 លោក Sergey Prokopyev នៃបន្ទាយអាកាស Roscosmos លោក Serena Auñón-Chancellor នៃអង្គការ NASA និងលោក Alexander Gerst នៃទីភ្នាក់ងារអាកាសអឺរ៉ុបនៅបន្ទាយអាកាស Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន។

៣
ស្រ្តីម្នាក់ឆ្លងកាត់ស្ពានឬស្សីលើអូរមួយក្នុងឃុំកំពង់ភ្លុកក្នុងខេត្តសៀមរាបប្រទេសកម្ពុជា។

៥
កម្អែលភ្នំភ្លើងបានបំផ្លាញផ្ទះសម្បែងក្នុងតំបន់ Kapoho ភាគខាងកើត Pahoa អំឡុងពេលដែលភ្នំភ្លើង Kilauea Volcano ផ្ទុះក្នុងរដ្ឋហាវ៉ៃកាលពីថ្ងៃទី០៥ មិថុនា ឆ្នាំ២០១៨។

៦
កម្អែលភ្នំភ្លើងបានផ្ទុះចេញក្នុងតំបន់ Leilani Estates អំឡុងពេលដែលភ្នំភ្លើង Kilauea Volcano ផ្ទុះក្នុងរដ្ឋហាវ៉ៃកាលពីថ្ងៃទី០៥ មិថុនា ឆ្នាំ២០១៨។

៧
អវកាសយានិកអាល្លឺម៉ង់ Alexander Gerst សមាជិកនៃក្រុមដឹកនាំបេសកកម្មក្នុងស្ថានីយ៍អាកាសអន្តរជាតិ (ISS) ធ្វើដៃរូបបេះដូងពីក្នុងរថយន្តក្រុងមុននឹងយានអវកាស Soyuz MS-09 ចេញដំណើរក្នុងបន្ទាយ អាកាស Baikonur ប្រទេសកាហ្សាក់ស្ថាន។

៨
ភូមិដែលត្រូវបានគេបោះបង់ចោលមួយរុំព័ទ្ធដោយស្មៅនិងវល្លិ៍ក្នុងទីក្រុង Houtouwan កោះ Shengshan ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ ក្រុង Houtouwan ជាសហគមន៍មួយរីកចំរើនដោយសារការនេសាទត្រីប៉ុន្តែសព្វថ្ងៃនេះត្រូវបានគេទុកចោល។

៩
រថយន្តរដ្ឋាភិបាលនិងយោធាកំពុងបើកតាមផ្លូវហាវ៉េ Homs និង Hama។ ផ្លូវហាយវ៉េ Homs-Hama ត្រូវបានគេជួសជុលឡើងវិញនិងបើកដំណើរការម្តងទៀតបន្ទាប់ពីត្រូវបានបិទអស់រយៈពេលប្រាំពីរឆ្នាំនេះបើយោងតាមទីភ្នាក់ងារព័ត៌មានអារ៉ាប់ស៊ីរី (SANA)។