កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៥ មិថុនា ២០២០
![មនុស្សកំពុងសប្បាយរីករាយនឹងការរម្អិលខ្លួនលើទឹក ខណៈពេលដែលការរាលដាលវីរុសកូរ៉ូណាកំពុងបន្ត នៅទីក្រុង Yongin សាធារណរដ្ឋកូរ៉េ។](https://gdb.voanews.com/8d366f49-8abc-4a4e-b90c-d22ee8502afa_w1024_q10_s.jpg)
១
មនុស្សកំពុងសប្បាយរីករាយនឹងការរម្អិលខ្លួនលើទឹក ខណៈពេលដែលការរាលដាលវីរុសកូរ៉ូណាកំពុងបន្ត នៅទីក្រុង Yongin សាធារណរដ្ឋកូរ៉េ។
![ក្រុមបាតុករក្រឡាប់ឡានមួយគ្រឿង ដែលគេតំណាងឲ្យឡានប៉ូលិសក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងភាពយង់ឃ្នងរបស់ប៉ូលិស និងទាមទារឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ុយក្រែន Arsen Avakov ចុះចេញពីតំណែង នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។](https://gdb.voanews.com/96635e0d-d85b-4797-8f25-b8de307177c9_w1024_q10_s.jpg)
២
ក្រុមបាតុករក្រឡាប់ឡានមួយគ្រឿង ដែលគេតំណាងឲ្យឡានប៉ូលិសក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងភាពយង់ឃ្នងរបស់ប៉ូលិស និងទាមទារឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ុយក្រែន Arsen Avakov ចុះចេញពីតំណែង នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។
![ក្រុមបាតុករលុតជង្គង់ និងលើកកណ្ដាប់ដៃឡើងលើនៅឯទីលាន Roemerberg ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ដើម្បីតវ៉ានឹងការស្លាប់របស់លោក George Floyd កាលពីថ្ងៃទី ២៥ ឧសភា ក្នុងមន្ទីរឃុំរបស់ប៉ូលិសទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។ ការស្លាប់នោះបានបង្កការតវ៉ានៅក្នុងប្រទេសផ្សេងៗ និងនៅទូទាំងសហរដ្ឋអាមេរិក។](https://gdb.voanews.com/4f47641b-4114-4d58-841c-54981055b451_w1024_q10_s.jpg)
៣
ក្រុមបាតុករលុតជង្គង់ និងលើកកណ្ដាប់ដៃឡើងលើនៅឯទីលាន Roemerberg ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ដើម្បីតវ៉ានឹងការស្លាប់របស់លោក George Floyd កាលពីថ្ងៃទី ២៥ ឧសភា ក្នុងមន្ទីរឃុំរបស់ប៉ូលិសទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។ ការស្លាប់នោះបានបង្កការតវ៉ានៅក្នុងប្រទេសផ្សេងៗ និងនៅទូទាំងសហរដ្ឋអាមេរិក។
![បុរសម្នាក់ត្រូវបានធ្វើតេស្តរកមើលវីរុសកូរ៉ូណាថ្មី ឬ កូវីដ១៩ នៅតំបន់ជាយក្រុង Vrededorp នៃទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។](https://gdb.voanews.com/2d965b38-27fd-49bc-a4c7-252676aa9ff4_w1024_q10_s.jpg)
៤
បុរសម្នាក់ត្រូវបានធ្វើតេស្តរកមើលវីរុសកូរ៉ូណាថ្មី ឬ កូវីដ១៩ នៅតំបន់ជាយក្រុង Vrededorp នៃទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។
![សត្វក្នុងអំបូរសត្វកុក (heron) ពណ៌ស កំពុងឈរនៅចន្លោះរវាងដបផ្លាស្ទីកដែលគេបោះចោល និងគំនរសំរាម នៅមាត់ទន្លេ Sava នៅក្នុងទិវាបរិស្ថានពិភពលោក នៅទីក្រុងប៊ែលក្រាដ ប្រទេសស៊ែប៊ី។](https://gdb.voanews.com/e1ceb727-3a96-4ecb-b43a-1d153ed6c503_w1024_q10_s.jpg)
៥
សត្វក្នុងអំបូរសត្វកុក (heron) ពណ៌ស កំពុងឈរនៅចន្លោះរវាងដបផ្លាស្ទីកដែលគេបោះចោល និងគំនរសំរាម នៅមាត់ទន្លេ Sava នៅក្នុងទិវាបរិស្ថានពិភពលោក នៅទីក្រុងប៊ែលក្រាដ ប្រទេសស៊ែប៊ី។
![អ្នកនេសាទម្នាក់កំពុងសាសំណាញ់ដែលត្រូវបានដាក់ហាលឲ្យស្ងួត នៅកណ្ដាលវាល នៅជាយក្រុង Mumbai ប្រទេសឥណ្ឌា។](https://gdb.voanews.com/927b043d-759f-4f94-9e55-9b9b1626f7ea_w1024_q10_s.jpg)
៦
អ្នកនេសាទម្នាក់កំពុងសាសំណាញ់ដែលត្រូវបានដាក់ហាលឲ្យស្ងួត នៅកណ្ដាលវាល នៅជាយក្រុង Mumbai ប្រទេសឥណ្ឌា។
![សិស្សពាក់របស់ការពារមុខ កំពុងចូលប្រើប្រាស់បណ្ណាល័យនៃសាលារៀន Kinugawa Elementary នៅតំបន់ Nikko ខេត្ត Tochigi ប្រទេសជប៉ុន។](https://gdb.voanews.com/41deca75-4a3e-45c8-90b3-d5f5a6493871_w1024_q10_s.jpg)
៧
សិស្សពាក់របស់ការពារមុខ កំពុងចូលប្រើប្រាស់បណ្ណាល័យនៃសាលារៀន Kinugawa Elementary នៅតំបន់ Nikko ខេត្ត Tochigi ប្រទេសជប៉ុន។
![សត្វមឹកមួយក្បាលកំពុងកាន់ច្បាសសម្រាប់ដុសសម្អាត ក្នុងពេលគេដាក់តាំងបង្ហាញជាសាធារណៈ នៅសួនចិញ្ចឹមត្រី «ជីវិតសមុទ្រ» (Sealife) ក្នុងទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៤ មិថុនា។ សួននេះត្រៀមបើកសម្រាប់សាធារណជនឡើងវិញនៅថ្ងៃទី៦ មិថុនា បើទោះបីជានៅមានការរាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។](https://gdb.voanews.com/489cd3a1-58ae-4cba-a601-7f2629ffa2f5_w1024_q10_s.jpg)
៨
សត្វមឹកមួយក្បាលកំពុងកាន់ច្បាសសម្រាប់ដុសសម្អាត ក្នុងពេលគេដាក់តាំងបង្ហាញជាសាធារណៈ នៅសួនចិញ្ចឹមត្រី «ជីវិតសមុទ្រ» (Sealife) ក្នុងទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៤ មិថុនា។ សួននេះត្រៀមបើកសម្រាប់សាធារណជនឡើងវិញនៅថ្ងៃទី៦ មិថុនា បើទោះបីជានៅមានការរាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។
![ស្ត្រីកាន់សាសនាហិណ្ឌូម្នាក់កំពុងសម្ដែងការបួងសួងក្នុងពិធីបួងសួងមួយនៅមាត់ទន្លេ Brahmaputra ទីក្រុង Gauhati ប្រទេសឥណ្ឌា ដើម្បីឲ្យពិភពលោកអាចកម្ចាត់បាននូវវីរុសកូរ៉ូណា។](https://gdb.voanews.com/7a81b928-073b-41fe-a4ee-2cd0255003a0_w1024_q10_s.jpg)
៩
ស្ត្រីកាន់សាសនាហិណ្ឌូម្នាក់កំពុងសម្ដែងការបួងសួងក្នុងពិធីបួងសួងមួយនៅមាត់ទន្លេ Brahmaputra ទីក្រុង Gauhati ប្រទេសឥណ្ឌា ដើម្បីឲ្យពិភពលោកអាចកម្ចាត់បាននូវវីរុសកូរ៉ូណា។