រូបភាពជុំវិញពិភពលោកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ មកពីប្រទេសចិន ឥណ្ឌា ទុយនីស៊ី ក្វាតេម៉ាឡា អេស្ប៉ាញ ស៊ីមបាវ៉េ ឥណ្ឌូណេស៊ី អូទ្រីស និងបង់ក្លាដែស។
រូបភាពជុំវិញពិភពលោក ០៤ មិថុនា ២០១៨

១
មនុស្សរាប់ពាន់នាក់ចូលរួមនៅក្នុងការកាន់ភ្លើងទៀនដើម្បីប្រារព្ធខួបលើកទី២៩នៃការបង្ក្រាបចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីលាន Tiananmen ក្នុងក្រុងប៉េកាំង ក្នុងឆ្នាំ១៩៨៩ នៅឧទ្យាន Victoria ក្នុងក្រុងហុងកុង ប្រទេសចិន។

២
បុរសម្នាក់ប្រមូលវត្ថុអាចកែច្នៃឡើងវិញបាននៅក្នុងទន្លេ Yamuna ក្នុងក្រុង New Delhi ប្រទេសឥណ្ឌា។

៣
សាច់ញាតិរបស់ជនទេសន្តរប្រវេសន៍ទុយនីស៊ី ដែលបានលង់ទឹកស្លាប់ នៅពេលទូករបស់ពួកគេលិច ស្រែកយំ នៅពេលពួកគេចាកចេញពីកន្លែងដាក់សពនៅមន្ទីរពេទ្យមួយ បន្ទាប់ពីស្គាល់សាកសពនៃសមាជិកគ្រួសាររបស់ពួកគេនៅក្នុងក្រុង Sfax ប្រទេសទុយនីស៊ី។

៤
ប៉ូលិសម្នាក់ភ្លាត់ជើង នៅពេលរត់ចេញពីកម្អែលភ្នំភ្លើង Fuego នៅក្នុងសហគមន៍ San Miguel Los Lotes នៅក្នុងក្រុង Escuintla ប្រទេសក្វាតេម៉ាឡា។

៥
បុគ្គលិកជួយសង្គ្រោះម្នាក់បីក្មេងម្នាក់ដែលមានសុទ្ធតែផេះ បន្ទាប់ពីភ្នំភ្លើង Fuego ផ្ទុះនៅក្នុងក្រុង El Rodeo ប្រទេសក្វាតេម៉ាឡា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨។

៦
សំរាមអណ្តែតពេញប្រឡាយទឹកស្អុយមួយនៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។ ប្រធានបទសម្រាប់ទិវាបរិស្ថានពិភពលោកនៅឆ្នាំនេះដែលគេប្រារព្ធនៅថ្ងៃទី៥ ខែមិថុនា គឺ «ប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក»។

៧
បុរស Colacho (ជាមនុស្សតំណាងឲ្យព្រលឹងបិសាច) លោតពីលើក្មេងៗនៅក្នុងពិធីបុណ្យ El salto del Colacho នៅក្នុងភូមិ Castrillo de Murcia ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨។

៨
បុរសម្នាក់ទាញប៉ាវដែលមានសុទ្ធតែឡាំងក្រដាសសម្រាប់កែច្នៃឡើងវិញ ដើរកាត់សំរាមដែលមិនអាចកែច្នៃឡើងវិញបាន នៅកន្លែងចាក់សំរាម Richmond នៅក្នុងក្រុង Bulawayo ប្រទេសស៊ីមបាវ៉េ។

៩
មនុស្សម្នាដេក នៅពេលពួកគេរងចាំអាហារ នៅក្នុងខែរ៉ាម៉ាឌន នៅព្រះវិហារ Istiqlal នៅក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

១០
មនុស្សម្នាចូលរួមនៅក្នុងការប្រកួត Erzberg Rodeo Hare Scramble នៅក្នុងក្រុង Eisenerz ប្រទេសអូទ្រីស កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨។

១១
មនុស្សម្នាដើរកាត់ស្ពានមួយនៅលើទន្លេ Buriganga ដែលមានពោរពេញទៅដោយថង់ប្លាស្ទិក និងសំរាមផ្សេងៗទៀត នៅក្នុងក្រុងដាក្កា ប្រទេសបង់ក្លាដែស។