រូបភាពជុំវិញពិភពលោកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ មកពីសហរដ្ឋអាមេរិក ប្រទេសប៉ាឡេស្ទីន អាល្លឺម៉ង់ ម៉ិកស៊ិក ឥណ្ឌា និងស៊ីរី។
រូបភាពជុំវិញពិភពលោក ២៨ មិថុនា ២០២០

១
ក្មេងប្រុសប៉ាឡេស្ទីនម្នាក់រត់លេង នៅពេលបុគ្គលិកសុខាភិបាលបាញ់ថ្នាំសម្លាញ់មេរោគទៅលើរថយន្ត និងហាងនានា នៅក្នុងពេលផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងក្រុង Hebron។

២
រូបម៉ានីកាំងដែលរុំទៅដោយស្កុតដើម្បីតំណាងឱ្យវិបត្តិកូវីដ១៩ ត្រូវបានរចនាដោយនិស្សិតអាល្លឺម៉ង់ផ្នែកសិល្បៈម្នាក់ឈ្មោះ Dennis Josef Meseg និងត្រូវបានគេដាក់នៅពីមុខទីស្នាក់ការធនាគារកណ្តាលអឺរ៉ុបនៅក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៣
ស្ត្រីក្មេងៗចូលរួមនៅក្នុងចលនាជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ ឬ Black Lives Matter ដែលជាការប្រមូលផ្តុំតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍នៅក្នុងក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

៤
ពន្លឺឥន្ទធនូត្រូវបានគេដាក់បង្ហាញនៅក្នុងភូមិ West Village ក្នុងក្រុងបុរីញូវយ៉ក កាលពីថ្ងៃទិ២៧ ខែមិថុនា ឆ្នាំ២០២០។

៥
អ្នកដំណើរម្នាក់ចូលរួមនៅក្នុងព្រឹត្តិការណ៍មួយដើម្បីគាំទ្រដល់កម្មវិធីដែលបង្កើតឡើងដោយសហគមន៍ LGBT ដើម្បីផ្តល់អាហារដោយឥតគិតថ្លៃទៅដល់អ្នកគ្មានផ្ទះសម្បែង ក្នុងពេលរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងការដើរក្បួនមោទកភាពអ្នកស្រឡាញ់ភេទគ្នានៅក្នុងក្រុងម៉ិកស៊ីកូ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

៦
ចៀមជាច្រើនត្រូវបានគេយកទៅលក់នៅផ្សារមួយនៅជាយក្រុង Fatehpur ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

៧
បណ្តុំផ្កាយ Milky Way ត្រូវបានគេឃើញនៅក្នុងក្រុង Ariha ខេត្ត Idlib ប្រទេសស៊ីរី កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

៨
កម្មករបេះស្លឹកតែម្នាក់ដាក់ស្លឹកតែទៅក្នុងកន្ត្រកនៅក្នុងចម្ការតែមួយនៅក្នុងស្រុក Biswanath Chariali រដ្ឋ Assam ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។