កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៨ មិថុនា ២០១៩

១
ក្រុមអ្នកសប្បាយរីករាយកំពុងរាំនៅមុខការរៀបចំតាំងបង្ហាញដ៏ធំមួយនៅតំបន់ IICON ក្នុងពិធីបុណ្យតន្ត្រី Glastonbury និងការសម្ដែងសិល្បៈនៅចម្ការ Worthy នៅជិតភូមិ Pilton ក្នុងទីក្រុង Somerset នៅភាគនិរតី នៃប្រទេសអង់គ្លេស។

២
បុរសម្នាក់ដើរក្បែរការតុបតែងសិល្បៈមួយដោយសិល្បករ Benedetto Bufalino ដែលដាក់ចំណងជើងថា «ឡាននៅលើបង្គោលភ្លើង» ក្នុងការតាំងពិព័រណ៍សហសម័យនៅកណ្ដាលវាល ក្នុងតំបន់ La Defense ដែលមមាញឹកដោយជំនួញ ក្រុង Nanterre នៅខាងលិចទីក្រុងប៉ារីស ប្រទេសបារាំង។

៣
ក្រុមអ្នកគាំទ្របាល់ទាត់ប្រទេសកូតឌីវ័រ កំពុងស្រែកកញ្ជៀវមុនការប្រកួតបាល់ទាត់ ពូល D នៃពានរង្វាន់កីឡាបាល់ទាត់ទ្វីបអាហ្វ្រិក មុនពេលក្រុមជម្រើសជាតិកូតឌីវ័រ ជួបក្រុមជម្រើសជាតិម៉ារ៉ុក នៅកីឡដ្ឋាន al Salam ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។

៤
គ្រឿងផ្ទុះបានផ្ទុះឡើងនៅលើគ្រោងស្ពាន Morandi ផ្នែកខាងកើត ដែលជាស្ពានសម្រាប់រថយន្តឆ្លងកាត់ ក្នុងទីក្រុង Genoa ប្រទេសអ៊ីតាលី។

៥
ក្មេងៗកំពុងលេងនៅជិតកន្លែងបាញ់ទឹកនៅក្នុងទីលានកណ្ដាលទីក្រុង Strasbourg ស្ថិតនៅភាគខាងកើតនៃប្រទេសបារាំង។

៦
ទូកក្ដោងត្រូវបានគេយកទៅចតនៅក្នុងបឹង Bodensee នៅក្រុង Konstanz ប្រទេសអាល្លឺម៉ង់។

៧
មនុស្សម្នាក់កំពុងជិះ scooter កាន់ផ្លូវក្រោមដីនៅទីក្រុង Atlanta ដែលស្ថិតនៅខាងក្រោមរថភ្លើងមួយគ្រឿងដឹកឡានកុងតឺន័រ ក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។

៨
ក្មេងជនជាតិប៉ាឡេស្ទីនម្នាក់លោកចូលក្នុងទឹក នៅសមុទ្រមេឌីទែរ៉ានេ នៅក្នុងពេលដែលមានអាកាសធាតុក្ដៅខ្លាំង នៅផែសមុទ្រក្នុងទីក្រុង Gaza។

៩
លោក Lewis Hamilton អ្នកបើកបរឡាន Mercedes AMG ជនជាតិអង់គ្លេស កំពុងឈបនៅក្នុងការបើកហាត់សមលើកទី២ ក្នុងការប្រណាំងឡាននៅប្រទេសអូទ្រីស Austrian Formula One Grand Prix ក្នុងក្រុង Spielberg។