រូបភាពជុំវិញពិភពលោកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា ស៊ីរី យេម៉ែន ឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កូរ៉េខាងត្បូង និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ២៧ មិថុនា ២០១៨

១
អ្នកគាំទ្របាល់ទាត់កូរ៉េខាងត្បូងអបអរខណដែលពួកគេកំពុងមើលការប្រកួតបាល់ទាត់ World Cup ឆ្នាំ២០១៨ ក្រុម F រវាងកូរ៉េខាងត្បូងនិងអាល្លឺម៉ង់នៅទីចាក់ផ្សាយសាធារណក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។

៣
អ្នកគាំទ្រក្រុមទាត់បាល់ជម្រើសជាតិអាល្លឺម៉ង់ខូចចិត្តពេលកំពុងមើលការប្រកួតកីឡារបាល់ទាត់ World Cup ២០១៨ ក្រុម F រវាងកូរ៉េខាងត្បូងនិងអាល្លឺម៉ង់។

៦
សត្វស្វាកំប្រុកពណ៌ខ្មៅពណ៌ខ្មៅមួយកំពុងមើលកាមេរ៉ានក្នុងសួនសត្វទីក្រុងឡុងដ៍។

៧
អ្នកពន្លត់អគ្គិភ័យម្នាក់បាញ់ទឹកពន្លត់ភ្លើងនៅលើដីស្មៅមួយកន្លែងនៅទីក្រុង Carrwood ចក្រភពអង់គ្លេស។

៨
មន្រ្តីយាមល្បាតផ្លូវហាយវ៉េនៅកាលីហ្វ័រញ៉ាព្យាយាមនាំបុរសម្នាក់ចេញពីស្លាកសញ្ញាផ្លូវក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។

១០
ផ្សែងហុយចេញពីតំបន់កាន់កាប់ដោយក្រុមប្រឆាំងក្នុងខេត្ត Daraa អំឡុងការវាយប្រហារតាមអាកាសដោយកងកម្លាំងស៊ីរី។

១២
ស្រ្តីជនជាតិ Baduy ក្នុងប្រទេសឥណ្ឌូណេស៊ីសែងឈើពេលកំពុងដើរនៅខាងមុខស្ថានីយ៍បោះឆ្នោតមួយសម្រាប់ការបោះឆ្នោតជាតិនៅក្នុងភូមិ Kanekes village ក្រុង Rangkasbitung ខេត្ត Banten ប្រទេសឥណ្ឌូណេស៊ី។

១៤
កុមារីភៀសខ្លួនម្នាក់ដោយសារការប្រយុទ្ធគ្នានៅផែសមុទ្រក្រហម ទីក្រុង Hodeidah កាន់កាំភ្លើងមួយនៅសាលាមួយដែលក្រុមភៀសខ្លួនក្នុងប្រទេសរស់នៅ ក្នុងទីក្រុង Sana'a ប្រទេសយេម៉ែនកាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ ២០១៨។