រូបភាពជុំវិញពិភពលោកថ្ងៃ ២៨ ខែ មិថុនា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជាសហរដ្ឋអាមេរិក ចិន អ៊ីស្រាអែល ជប៉ុន ហ្វីលីពីន អូស្រ្តាលី និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ២៨ មិថុនា ២០១៧

១
សាសនិកជនកាន់ទៀននៅពេលដែលសម្តេចប៉ាប Pope Francis ប្រារព្ធ Corpus Domini បន្ទាប់ពីក្បួនដង្ហែពីផ្លូវ St. John ព្រះវិហារ Lateran Basilica ទៅកាន់ព្រះវិហារ St. Mary Major Basilica ដើម្បីប្រារព្ធពិធីបុណ្យ «ខ្លួននិងឈាម» ព្រះយេស៊ូ នៅក្នុងទីក្រុងរ៉ូម។

២
មេដឹកនាំបាតុកម្មនិស្សិត Joshua Wong ស្រែកនៅពេលដែលលោកត្រូវបានចាប់ខ្លួនរួមទាំងក្រុមបាតុករនៅវិមានដែលតំណាងទីក្រុងដែលបានប្រគល់ការកាន់កាប់ពីអង់គ្លេសមកចិន មួយថ្ងៃមុនប្រធានាធិបតីចិន Xi Jinping មកដល់ដើម្បីអបអរនៅទីក្រុងហុងកុង។

៣
មនុស្សម្នារប្រមូលផ្តុំនៅខាងមុខឆ្នេរ Marine Drive ដើម្បីត្រូវរលកបោកចំនៅពេលជំនោរខ្ពស់ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។

៤
បុរសជនជាតិភាគតិចម្នាក់ពី កោះ Torres Strait ស្លៀកពាក់ប្រពៃណីសម្តែងក្នុងពិធីស្វាគមន៍មួយនៅវិមានរដ្ឋាភិបាលក្នុងទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។

៥
កម្មវិធីពន្លឺភ្លើងមួយឈ្មោះ «Vivid» បានប្តូររូបរាងOpera House ក្នុងទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។

៦
ស្រ្តីជាច្រើនបានស្លៀកពាក់ជាអ្នកបម្រើស្រីពីរឿងប្រលោមលោក ខ្សែភាពយន្តខ្លីនិងភាគ «The Handmaid's Tale» បង្ហាញពីការប្រឆាំងនឹងសេចក្តីព្រៀងច្បាប់សេវាសុខភាពរបស់សភាអាមេរិកខាងគណបក្សសាធារណរដ្ឋដែលបានកាត់បន្ថយគម្រោង Planned Parenthood នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៧
សត្វឃ្មុំមួយក្បាលកំពុងប្រមូលទឹកដមពីផ្កាឈូករ័ត្នក្នុងតំបន់ជាយក្រុងពណ៌ទឹកក្រូចក្បែរ Hillsborough រដ្ឋ Carolina ភាគខាងជើង កាលពីថ្ងៃទី២៧ មិថុនា ២០១៧។

៨
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ពិនិត្យកាំភ្លើងវែង CS/LR4A ដែលធ្វើដោយចិនក្នុងការបង្ហាញកាំភ្លើងវែងរាប់ពាន់ដើមដោយបន្ទាយអាកាសចិននៅភាគខាងជើងប្រទេសហ្វីលីពីន។

៩
យុវជនអ៊ីស្រាអែលហែលទឹកលេងនៅក្នុងអាងធម្មជាតិមួយក្នុងភូមិ Lifta ដែលត្រូវបានគេបោះបង់ចោលក្នុងការប្រយុទ្ធក្នុងសង្រ្គាមអារ៉ាប់អ៊ីស្រាអែលឆ្នាំ១៩៤៨ នៅភាគពាយព្យនៃទីក្រុង Jerusalem។

១០
នាវាចរកំពុងបត់ទង់ជាតិអាមេរិកចំនួន៧ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធនៅក្នុងទីក្រុងYokosuka ប្រទេសជប៉ុន កាលពីថ្ងៃទី២៧ មិថុនា ២០១៧ ដើម្បីផ្តល់កិត្តិយសដល់នាវាចរ៧នាក់ដែលបានស្លាប់ក្នុងការលេចនាវា USS Fitzgerald។

១១
នាវាចម្បាំងថ្មីរបស់ចិនដែលត្រូវបានផលិតនៅក្នុងស្រុកមានទម្ងន់ ១០.០០០តោននៅកំពង់ផែ Jiangnan ទីក្រុងសៀងហៃប្រទេសចិន។