រូបភាពជុំវិញពិភពលោកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា នេប៉ាល់ សូម៉ាលី រុស្ស៊ី សហរដ្ឋអាមេរិក ឥណ្ឌា និងកេនយ៉ា។
រូបភាពជុំវិញពិភពលោក ២៦ មិថុនា ២០១៨

១
Brian Idowu នៃប្រទេសនីហ្សេរីយ៉ា(ឆ្វេង) និង Lionel Messi នៃប្រទេសអាហ្សង់ទីនដណ្តើមបាល់ក្នុងការប្រកួតក្រុម D រវាងអាហ្សង់ទីននិងនីហ្សេរីយ៉ាក្នុងការប្រកួតកីឡាបាល់ទាត់ World Cup ឆ្នាំ២០១៨ នៅកីឡដ្ឋាន St. Petersburg Stadium។

២
សមាជិកនៃក្រុមផ្លាស់ទីសត្វ អង្គការសត្វព្រៃកេនយ៉ា (KWS) ជួយដាក់សត្វរមាសឈ្មោលខ្មៅមួយចូលទ្រុងនៅសួនសត្វជាតិណៃរ៉ូប៊ី។

៣
កុមារជនជាតិឥណ្ឌាអាយុ១២ឆ្នាំជំនាញខាងល្បែងអុកឈ្មោះ Rameshbabu Praggnanandhaa អបអរនៅពេលដែលបានមកដល់សាលារបស់ខ្លួនក្នុងទីក្រុង Chennai បន្ទាប់ពីបានក្លាយជាអ្នកជំនាញលេងអុកទីពីរក្នុងពិភពលោក។

៤
អ្នកគាំទ្រជនជាតិអូស្រ្តាលីនៅក្នុងក្លឹបមួយក្នុងទីក្រុង Melbourne កំពុងទស្សនាកីឡាបាល់ទាល់ World Cup ២០១៨ក្រុម C រវាងពែរូនិងអូស្រ្តាលីក្នុងទីក្រុង St. Petersburg។

៥
បុរសម្នាក់យួរច្រវ៉ាក់ដែលនឹងត្រូវពាក់លើជនភៀសខ្លួនគ្មានឯកសារនៅខាងក្រៅតុលាការសហព័ន្ធក្នុងទីក្រុង McAllen រដ្ឋតិចសាសកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

៦
កុមារីភៀសខ្លួនម្នាក់កំពុងរៀនអក្សរនិងលេខនៅក្នុងសាលាបណ្តោះអាសន្នក្នុងជំរំ Badbado IDP ក្នុងទីក្រុង Mogadishu ប្រទេសសូម៉ាលីកាលពីថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០១៨។

៧
ខ្យល់ព្យុះមួយកំពុងកើតមាននៅក្នុងទីក្រុង Sarasota រដ្ឋ Florida កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៨។

៨
យន្តហោះចម្បាំង U.S. Air Force (USAF) F-15 ហោះក្នុងរយៈចម្ងាយទាបតាមជ្រលងភ្នំក្បែរទីក្រុង Dolgellau ភាគខាងជើង Wales។

៩
កសិករនេប៉ាល់ម្នាក់ដើរកាត់វាលស្រែក្នុងទីក្រុង Kathmandu។