រូបភាពជុំវិញពិភពលោកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ មកពីប្រទេសអាមេនី ប៉ាណាម៉ា អេស្ប៉ាញ រុស្ស៊ី តួកគី បារាំង វៀតណាម ប៉ាគីស្ថាន ហ្វីលីពីន សហរដ្ឋអាមេរិក និងចិន។
រូបភាពជុំវិញពិភពលោក ២៦ មិថុនា ២០១៦

១
សម្តេចប៉ាប Francis (រូបស្តាំ) និងមេដឹកនាំសាសនា Karekin II របស់ប្រទេសអាមេនីប្រលែងព្រាបនៅពីមុខភ្នំ Ararat បន្ទាប់ពីពិធីមួយនៅវិហារ Khor Virap។

២
ខ្លោងទ្វារអណ្តែតទឹកមួយបើកផ្លូវឲ្យកប៉ាល់ COSCO របស់ចិន ដែលមានឈ្មោះថា Andronikos ឆ្លងកាត់របាំង Agua Clara ក្នុងការឆ្លងកាត់ប្រឡាយប៉ាណាម៉ាដែលទើបតែត្រូវបានពង្រីក ជាលើកទី១ នៅជាយក្រុង Colon។

៣
ស្រ្តីម្នាក់ដែលកំពុងគូសសន្លឹកឆ្នោតរបស់គាត់ចាំងជាមួយនឹងកញ្ចក់នៅការិយាល័យបោះឆ្នោតក្នុងពេលបោះឆ្នោតសកលមួយនៅក្នុងក្រុង Madrid ប្រទេសអេស្ប៉ាញ។ ជនជាតិអេស្ប៉ាញជាង៣៦លាននាក់បានទៅការិយាល័យបោះឆ្នោតជាលើកទី២ ដើម្បីធ្វើការបោះឆ្នោតក្នុងការបោះឆ្នោតសកលមួយ ក្រោយពេលដែលគ្មានគណបក្សណាមួយទទួលសំឡេងលើសពី១៧៦កៅអី ដែលតម្រូវឲ្យមានដើម្បីបង្កើតរដ្ឋាភិបាលនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ។

៤
មនុស្សម្នាមើលទូកក្តោងដែលមានក្រណាត់ពណ៌ក្រហមអណ្តែតនៅលើទន្លេ Neva ក្នុងពិធីបុណ្យ Scarlet Sails ដើម្បីប្រារព្ធការបញ្ចប់ការសិក្សានៅក្នុងក្រុង St. Petersburg ប្រទេសរុស្ស៊ី។

៥
ប៉ូលិសស្លៀកពាក់ឯកសណ្ឋានស៊ីវិលឃាត់ខ្លួនសកម្មជនលើសិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅពេលពួកគេប្រមូលផ្តុំសម្រាប់ការដើរក្បួនមួយនៅក្នុងក្រុង Istanbul ប្រទេសតួកគី។

៦
អ្នកដែលស្លៀកពាក់សម្លៀកបំពាក់តាមរដូវកាលបានឈរថតរូបនៅវិមាន Vaux-le-Vicomte នៅក្នុង1សង្កាត់ Maincy ក្បែរក្រុងប៉ារីស ក្នុងព្រឹត្តិការណ៍ Grand Siecle ប្រចាំឆ្នាំ។

៧
អ្នកហាត់យូហ្គាប្រមាណជា១.០០០នាក់ នៅក្នុងស្តាតមួយក្នុងក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីប្រារព្ធទិវាយូហ្គាអន្តរជាតិប្រចាំឆ្នាំ។

៨
បុរសៗត្រូវបានគេវាយនឹងរំពាត់នៅក្នុងការដង្ហែ Shi'ite Youm Ali នៅក្នុងក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។

៩
បុរសម្នាក់ហាត់លេងសៀកនៅក្នុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។

១០
ផ្ទះចល័តជាច្រើនត្រូវកម្ទេចដោយភ្លើងឆេះព្រៃ ក្នុងរដ្ឋ California កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។

១១
បុរសម្នាក់ប្រើញញួរវាយស្ពានកញ្ចក់ដែលមានប្រវែង៤៣០ម៉ែត្រ ក្នុងពេលធ្វើតេស្តសុវត្ថិភាព នៅក្នុងក្រុង Zhangjiajie ខេត្ត Hunan ប្រទេសចិន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។

១២
ជនទេសន្តរប្រវេសន៍ម្នាក់ញ៉ាំអាហារ នៅពេលពួកគេសម្រាកនៅលើកប៉ាល់ជួយសង្គ្រោះដែលមានឈ្មោះថា Aquarius នៅក្នុងសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។ ជនទេសន្តរប្រវេសន៍ជាង៦០០នាក់ត្រូវបានជួយសង្គ្រោះដោយក្រុម SOS Mediterranee និងក្រុមគ្រូពេទ្យគ្មានព្រំដែន។

១៣
បុគ្គលិកយាមទីលានលេងបាល់ (រូបឆ្វេង) ចាប់ផ្តួលអ្នកគាំទ្រម្នាក់ដែលរត់ចូលទៅក្នុងទីលាន ក្នុងពេលប្រកួតកីឡាម្យ៉ាងដែលគេហៅថា baseball រវាងក្រុម Seattle Mariners និងក្រុម St. Louis Cardinals នៅក្នុងក្រុង Seattle រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។

១៤
ក្មេងៗលេងជាមួយពពុះសាប៊ូ ក្នុងព្រឹត្តិការណ៍ Bubble Show ក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦។

១៥
កីឡាករ Kirill Shamshurin កីឡាករ Viktor Melantyev កីឡាករ Rasul Ishmukhamedov និងកីឡាករ Vladislav Chebotar របស់រុស្ស៊ីដែលជាម្ចាស់មេដាយមាស ធ្វើការប្រកួត ក្នុងវគ្គផ្តាច់ព្រ័ត្រ C-4 ក្នុងចម្ងាយ១.០០០ម៉ែត្រ ក្នុងវិញ្ញាសារបុរស សម្រាប់ជើងឯក Canoe Sprint European Championships នៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។