កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសរួមមាន អូស្ត្រាលី អង់គ្លេស សេណេហ្គាល់ កោះតៃវ៉ាន់ ឥណ្ឌូនេស៊ី ប៉ូឡូញ ប៊ែលហ្ស៊ិក រុស្ស៊ី ថៃ អេស្ប៉ាញ អាល្លឺម៉ង់ និងអ៊ុយក្រែន។
រូបភាពជុំវិញពិភពលោក ២៥ មិថុនា ២០២០

១
ផ្ទះសម្ដែងល្ខោនអូប៉េរា (The Sydney Opera House) នៅទីក្រុងស៊ីដនី ត្រូវបានបំភ្លឺដោយភ្លើងដើម្បីអបអរដល់ការដេញថ្លៃរួមគ្នារវាងប្រទេសនូវែលសេឡង់ និងអូស្ត្រាលី ដើម្បីបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារី ឆ្នាំ ២០២៣ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

២
អ្នកទៅកម្សាន្តនៅឆ្នេរសមុទ្រ កំពុងរីករាយសប្បាយនឹងពន្លឺថ្ងៃ ដោយពួកគេដេកហាលថ្ងៃនៅឆ្នេរសមុទ្រ Bournemouth ក្នុងទីក្រុង Bournemouth ស្ថិតនៅភាគខាងត្បូងនៃប្រទេសអង់គ្លេស។

៣
សិស្សវិទ្យាល័យម្នាក់នៅវិទ្យាល័យ Lycee Blaise Diagne ត្រូវបានបាញ់សម្លាប់មេរោគនៅលើជើង នៅពេលនាងមកចូលរៀនឡើងវិញនៅទីក្រុងដាកា (Dakar) ប្រទេសសេណេហ្គាល់។

៤
អ្នកបញ្ជាទូកលូកដៃទៅចាប់ទង់ជ័យជម្នះ ក្នុងការប្រកួតការអុំទូកជាលក្ខណៈប្រពៃណីរបស់ចិន នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់។

៥
ក្រុមអ្នកនេសាទក្នុងស្រុកកំពុងជួយដល់ជនរ៉ូហ៊ីងយ៉ា នៅពេលពួកគេបានមកដល់ឆ្នេរសមុទ្រ Lancok នៅខេត្តអាចេខាងត្បូង ប្រទេសឥណ្ឌូនេស៊ី។ មន្ត្រីនិយាយាថា ក្រុមអ្នកនេសាទបានប្រទះឃើញជនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមរាប់សិបនាក់ ដែលមានសភាពទន់ខ្សោយ និងស្រេកឃ្លាន នៅលើទូកឈើមួយដែលអណ្តែគ្មានទិសដៅនៅមិនឆ្ងាយពីខេត្តអាចេ នៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ។

៦
សំណល់នៃឡានក្រុងនៅទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ បន្ទាប់ពីវាបានប៉ះទង្គិចទៅនឹងស្ពានអាកាស បណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ និងរងរបួស ២០ នាក់ផ្សេងទៀត នៅទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ។

៧
កូនសត្វស្វាប្រភេទ Western lowland ដែលទើបកើតកំពុងនៅជាមួយមេរបស់វា នៅសួនសត្វ Antwerp ក្នុងទីក្រុង Antwerp ប្រទេសប៊ែលហ្ស៊ិក។

៨
ផ្សែងហោះឡើងពីភ្លើងឆេះព្រៃ នៅជិតទន្លេ Berezovka ក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៣ មិថុនា ២០២០ ដូចក្នុងរូបភាពដែលផ្ដល់ដោយក្រុមហ៊ុនអវកាស Maxar Technologies។

៩
អាជីវករម្នាក់រុញរទេះដែលមានស្ត្រីម្នាក់ និងរបស់សម្រាប់លក់ នៅលើផ្លូវរថភ្លើងដែលកម្រនឹងប្រើប្រាស់ នៅទីក្រុងបាងកក ប្រទេសថៃ។

១០
កីឡាករ Vinicius Junior នៃក្រុមបាល់ទាត់ Real Madrid កំពុងអបអរពេលបានទាត់បាល់ចូលទីលើកដំបូងទៅលើក្រុម Real Mallorca ដោយលោកលើកដៃឡើងលើ នៅខណៈដែលការប្រកួតបានចាប់ផ្ដើមឡើងវិញដោយគ្មានអ្នកទស្សនា នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។

១១
មេអំបៅទំលើកញ្ចុំផ្កា នៅវាលស្មៅជិតទីក្រុង Freising នៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។

១២
ក្មេងស្រី២នាក់កំពុងសប្បាយ និងបាញ់ទឹកទៅលើសត្វឆ្កែ ដោយប្រើទឹកដែលគេដាក់នៅតាមដងផ្លូវនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ក្នុងពេលមានអាកាសធាតុក្ដៅខ្លាំង។