បណ្តុំរូបភាពស្អាតៗមកពីពីជុំវិញពិភពលោក សម្រាប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។
រូបភាពជុំវិញពិភពលោក ២៥ មិថុនា ២០១៧

១
ក្មេងប្រុសអាហ្វហ្គានីស្ថានម្នាក់កំពុងសម្លឹងមើលតាមកែវយឹតកាំភ្លើងជ័រ ខណៈក្មេងៗដទៃទៀតកំពុងជិះទោង ក្នុងថ្ងៃដំបូងនៃបុណ្យ Eid al-Fitr ដែលជាបុណ្យបញ្ចប់នៃការគោរពខែរ៉ាម៉ាដន ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

២
ព្រះអាទិត្យរះនៅពីលើព្រះវិហារឥស្លាមមួយ មុនពេលអ្នកប្រារពបុណ្យ Eid al-Fitr បានមកកាន់ទីនេះ ក្នុងក្រុង Lipljan ប្រទេសកូសូវ៉ូ។

៣
អ្នកកាន់សាសនាគ្រិស្តដែលស្លៀកសម្លៀកបំពាក់ធ្វើពីស្លឹកចេក កំពុងធ្វើដំណើរទៅកាន់វិហារគ្រិស្តសាសនមួយ ដើម្បីចូលរួមក្នុងពិធីបុណ្យ Mass ដែលជាផ្នែកមួយនៃសាសនានេះដើម្បីផ្តល់កិត្តិយសដល់ពិធី St. John the Baptist។ ពិធីនេះក៏ត្រូវបានគេស្គាល់ផងដែរថាជាពិធីបុណ្យ «មនុស្សភក់» នៅទីក្រុង Aliaga ខេត្ត Nueva Ecija ភាគខាងជើងនៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៤
ក្មេងម្នាក់កំពុងឈរនៅក្នុងចំណោមអ្នកកាន់សាសនាឥស្លាម ដែលចូលរួមក្នុងពិធីបុណ្យ Eid al-Fitr ក្នុងទីក្រុង ប៊ុយការ៉េស (Bucharest) ប្រទេសរូម៉ានី។

៥
អ្នកចូលរួមក្នុងពិធីបុណ្យ Glastonbury ដែលមានការប្រគុំតន្ត្រី និងពិព័រណ៍សិល្បៈនៅ Worthy Farm ជិតភូមិ Pilton ក្នុងទីក្រុង Somerset ភាគនិរតីនៃប្រទេសអង់គ្លេស កំពុងសម្រាកនៅក្នុងអង្រឹង។

៦
ក្មេងប្រុសឈ្មោះ Zeid Ali អាយុ ១២ឆ្នាំ (ឆ្វេង) និងឈ្មោះ Hodayfa Ali អាយុ ១១ឆ្នាំ (ស្តាំ) លួងលោមគ្នាទៅវិញទៅមកក្រោយពេលផ្ទះរបស់គេត្រូវបានបាញ់កម្ទេចក្នុងពេលមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីរ៉ាក់ និងក្រុមរដ្ឋឥស្លាម នៅក្រុងម៉ូស៊ុល ប្រទេសអ៊ីរ៉ាក់។

៧
ប្រធានាធិបតីបារាំង Emmanuel Macron បានវាយបាល់ត្រឡប់ទៅវិញ នៅពេលលោកអង្គុយនៅលើរទេះរុញដើម្បីលេងតិន្នីស នៅទីធ្លា Pont Alexandre III ក្នុងក្រុងប៉ារីស ប្រទេសបារាំង។

៨
ការបាញ់កាំជ្រួចនៅពីលើនាវា Tre Kronor ពណ៌ក្រហមរបស់ប្រទេសស៊ុយអែត ដែលបណ្តែតខ្លួននៅ លើទន្លេ Neva ក្នុងពិធីបុណ្យ Scarlet Sails ដែលបញ្ជាក់ពីការបញ្ចប់នៃការសិក្សានៅតាមសាលារដ្ឋ ក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី។

៩
ក្មេងស្រីកាន់សាសនាឥស្លាមម្នាក់កំពុងចាកចេញពីការបួងសួងក្នុងពិធីបុណ្យ Eid al-Fitr នៅវិហារឥស្លាម Masjid India ក្នុងរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

១០
កងកម្លាំងសន្តិសុខប្រឆាំងកុបកម្មកំពុងបាញ់ទឹកទៅលើក្រុមបាតុករដើម្បីបំបែកពួកគេចេញពីព្រំប្រទល់នៃមូលដ្ឋានទ័ពអាកាស នៅពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro ក្នុងរដ្ឋធានីការ៉ាកាស ប្រទេសវេណេស៊ុយអេឡា ។