រូបភាពជុំវិញពិភពលោកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា កូឡុំប៊ី អ៊ីស្រាអែល សហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង រូម៉ានី និងម៉ាឡេស៊ី។
រូបភាពជុំវិញពិភពលោក ២៤ មិថុនា ២០២០

១
រូបមនុស្សត្រូវបានគេរៀបដោយស្រូវជាច្រើនប្រភេទក្នុងវាលស្រែមួយនៅក្នុងទីក្រុង Shenyang នៃខេត្ត Liaoning នៃប្រទេសចិន។

២
ប៉ុស្តិ៍ទាហានកូរ៉េខាងត្បូងត្រូវបានគេថតតាមជញ្ជាំងយោធាដែលត្រូវបានតុបតែងដោយខ្សែបូដើម្បីអធិស្ឋានសុំសន្តិភាពនិងសាមគ្គីភាពសម្រាប់ឧបទ្វីបកូរ៉េសួនសន្តិភាព Imjingak ទីក្រុង Paju។

៣
ប៉ូលិសព្រំដែនអ៊ីស្រាអែលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅកាន់បាតុករប៉ាឡេស្ទីនដែលតវ៉ាប្រឆាំងនឹងការកម្ទេចផ្ទះដែលកំពុងសាងសង់ដោយកងកម្លាំងអ៊ីស្រាអែលក្នុងទីក្រុង Beitunia តំបន់ West Bank។

៤
កុមារីម្នាក់ពាក់ម៉ាស់ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩និងកម្រងផ្កាលើក្បាលដែលនាងធ្វើដោយខ្លួនឯងក្នុងកម្មវិធីមួយសារមន្ទីរភូមិ Dimitrie Gusti ទីក្រុង Bucharest ប្រទេសរូម៉ានី។

៥
សិស្សសាលាអនុវិទ្យាល័យម្នាក់ពាក់ម៉ាស់ក្នុងថ្នាក់រៀននៅក្នុងថ្ងៃទីមួយដែលសាលាត្រូវបានបើកឲ្យដំណើរការឡើងវិញបន្ទាប់ពីបានបិទការបង្រៀមដោយសារជំងឺកូវីដ១៩ក្នុងទីក្រុងគូឡាឡាំពួរ។

៦
លោក Richardson Fremond លោតផ្លោះជញ្ជាំងនៅពេលដែលលោករត់ដើម្បីយករង្វាន់អំឡុងពិធីបញ្ជប់ការសិក្សារបស់វិទ្យាល័យ Chambers ក្នុងទីក្រុង Homestead រដ្ឋ Florida កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

៧
ជាងកាត់សក់និងអតិថិជនពាក់ឈុតការពារខ្លួនដើម្បីបង្កាការឆ្លងជំងឺកូវីដ១៩នៅហាងសាឡនមួយក្នុងទីក្រុង Bogota កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។