រូបភាពជុំវិញពិភពលោកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសអេស្ប៉ាញ តួកគី ហ្វីលីពីន អារ៉ាប៊ីសាអូឌីត ឥណ្ឌា កេនយ៉ា យេម៉ែន និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ២៤ មិថុនា ២០១៨

១
អ្នកជិះសេះពីរនាក់ថើបគ្នា ខណៈដែលពួកគេកំពុងជិះសេះក្នុងពិធីបុណ្យ San Juan នៅក្នុងក្រុង Ciutadella ប្រទេសអេស្ប៉ាញ នៅទិវា Saint John's Day។

២
កងកម្លាំងពិសេសយាមតំបន់មួយក្នុងពេលបោះឆ្នោតប្រធានាធិបតី និងសភា នៅក្បែរស្ថានីយបោះឆ្នោតមួយនៅក្នុងក្រុងអ៊ីស្តង់ប៊ុល។

៣
មនុស្សម្នាដែលស្លៀកពាក់សម្លៀកបំពាក់ដែលធ្វើពីស្លឹកចេកចូលរួមនៅក្នុងកម្មវិធីសូត្រធម៌ដ៏ធំមួយ ដែលជាផ្នែកមួយពិធីបុណ្យសាសនាដើម្បីឧទ្ទិសដល់បព្វជិត St. John នៅក្នុងក្រុង Aliaga ខេត្ត Nueva Ecija ប្រទេសហ្វីលីពីន។

៤
នាង Eman Mohammed ដែលជាជនជាតិបារ៉ែន ថតរូបរបស់ខ្លួនឯងជាមួយនឹងទូរស័ព្ទរបស់នាង នៅពេលនាងសាទរជាមួយនឹងស្ត្រីមកពីប្រទេសបារ៉ែន និងអារ៉ាប៊ីសាអូឌីត អំពីការលុបចោលបំរាមមិនឲ្យស្ត្រីបើកបរ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

៥
សុនខឈ្មោះ Zsa Zsa ដែលជាសុនខរបស់នាង Megan Brainard ឈរនៅលើឆាក បន្ទាប់ពីគេប្រកាសថាជាជ័យលាភីសម្រាប់ការប្រកួតសុនខដែលអាក្រក់បំផុតនៅលើលោក (World's Ugliest Dog Contest) នៅក្នុងការតាំងពិព័រណ៍ Sonoma-Marin នៅក្នុងក្រុង Petaluma រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។

៦
ស្ត្រីភៀសខ្លួនយេម៉ែន និងកូនរបស់នាង ដែលបានរត់ចេញពីផ្ទះដោយសារតែការវាយប្រហារទៅលើក្រុង Hodeida អង្គុយនៅក្នុងសាលាមួយគេផ្តល់ឲ្យជនភៀសខ្លួន នៅក្នុងក្រុង Sana'a កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។

៧
People drink wine from a statue of Shwet Bhairav (god of protection) during the Indra Jatra festival in Kathmandu, Nepal.

៨
សត្វក្រៀលត្រូវបានគេថតបាននៅបឹង Amboseli នៅឧទ្យានជាតិ Amboseli នៅក្នុងប្រទេសកេនយ៉ា។

៩
អ្នកគាំទ្ររបស់ជប៉ុនគាំទ្រក្រុមរបស់ពួកគេនៅមុនពេលចាប់ផ្តើមការប្រកួតរវាងជប៉ុន និងសេណេហ្គាល់ នៅក្នុងការប្រកួតបាល់ទាត់ World Cup ២០១៨ នៅស្តាត Yekaterinburg Arena ក្នុងក្រុង Yekaterinburg ប្រទេសរុស្ស៊ី។