បណ្តុំរូបភាពស្អាតៗគួរឲ្យចាប់អារម្មណ៍ពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។
រូបភាពជុំវិញពិភពលោក ២៣ មិថុនា ២០១៧

1
អ្នកចូលរួមដែលសប្បាយរីករាយ ញញឹមក្នុងពិធីបុណ្យ Glastonbury នៅ Worthy Farm ក្នុងក្រុង Somerset ប្រទេសអង់គ្លេស។

2
ស្ត្រីជនជាតិឥណ្ឌាកាន់សាសនាហិណ្ឌូម្នាក់កំពុងបួងសួង នៅពេលនាងចូលរួមក្នុងការប្រគេនតង្វាយតាមបែបសាសនាហិណ្ឌូ ក្នុងពីធីបុណ្យ Ambubachi នៅព្រះវិហារមួយក្នុងក្រុង Agartala ដែលជាក្រុងរបស់រដ្ឋ Tripura នៅភាគឦសានប្រទេសឥណ្ឌា។

3
ក្រុមអ្នកហែលទឹកកំពុងរង់ចាំការចាប់ផ្តើមនៃព្រឹត្តិការណ៍ប្រកួតហែលទឹកឈ្មោះថា Monte-Cristo challenge នៅកោះ Chateau d'If ជិតទីក្រុង Marseille ប្រទេសបារាំង។

4
បុរសម្នាក់លោតចូលទៅក្នុងទឹកទន្លេ Seine ដោយឆ្លុះបញ្ចាំងជាមួយនឹងកន្សែង Montparnasse នៅខាងក្រោយ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ទីក្រុងប៉ារីសកំពុងត្រូវបានផ្លាស់ប្តូរទៅជាឧទ្យានអូឡាំពិកដ៏ធំមហិមា ដើម្បីទទួលប្រារពទិវាអូឡាំពិកអន្តរជាតិ។

5
កូនសត្វតោដែលបានកើតកាលពីថ្ងៃទី១៥ ខែមេសា ត្រូវបានគេឃើញនៅក្នុងបរិវេណ "La Terre des Lions នៅសួនសត្វ Zooparc ក្នុងក្រុង Beauval ប្រទេសបារាំង។

6
បុរសម្នាក់មើលការខុសត្រូវនៅគំនរភ្លើង ខណៈមនុស្សដទៃទៀតកំពុងជួបជុំគ្នានៅឆ្នេរសមុទ្រដើម្បីចូលរួមសប្បាយរីករាយពេលថ្ងៃលិច នៅទីក្រុង Valencia ប្រទេសអេស្ប៉ាញ។

7
មនុស្សម្នាកំពុងថតរូបសិល្បៈមួយផ្ទាំងនៅ Ben's Chili Bowl ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

8
ក្រុមតារាបង្ហាញម៉ូដកំពុងសម្រាកនៅក្រោយឆាក ក្រោយពេលបង្ហាញនៅលើឆាកដែលរៀបចំឡើងដោយអ្នករចនាម៉ូដ Isagus Toche ដែលការបង្ហាញម៉ូដនេះគឺជាផ្នែកមួយនៃវេទិកាអេកូឡូស៊ី ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។

9
ផ្ទាំងសិល្បៈដែលបង្ហាញពីការប្រណាំងឡាន ត្រូវបានគេឃើញដាក់តាំងនៅលើជញ្ជាំងអាគារមួយក្នុងវគ្គហ្វឹកហាត់ដំបូងនៃការប្រណាំងរថយន្ត Formula One Azerbaijan Grand Prix នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។

10
លោក William Buick កំពុងជិះសេះឈ្មោះ Permian បានយកឈ្នះការប្រកួត 3.05 King Edward VII Stakes នៅទីវាលប្រណាំងសេះ Royal Ascot ក្នុងទីក្រុង Ascot ប្រទេសអង់គ្លេស។

11
ក្មេងស្រីម្នាក់ស្លៀកសម្លៀកបំពាក់បែបប្រពៃណីម៉ុងហ្គោល កំពុងរង់ចាំម្តាយរបស់នាងក្នុងពេលដែលបេក្ខជនប្រធានាធិបតីម៉ុងហ្គោលី លោក Battulga Khaltmaa នៃគណបក្សប្រជាធិបតេយ្យម៉ុងហ្គោលីថ្លែងសុន្ទរកថា នៅក្នុងការជួបជុំគ្នាមួយនៅរដ្ឋធានីអ៊ូឡង់បាទ័រ (Ulaanbaatar)។

12
មនុស្សម្នារង់ចាំងមើលការបាញ់កាំជ្រួចក្នុងពិធីបុណ្យ Scarlet Sails ដែលជាពេលបញ្ចប់ការសិក្សានៅតាមសាលារៀន ក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី។