រូបភាពជុំវិញពិភពលោកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ មកពីប្រទេសថៃ អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អ៊ីស្រាអែល សហរដ្ឋអាមេរិក អ៊ីរ៉ាក់ ឥណ្ឌា និងស្កុតលែន។
រូបភាពជុំវិញពិភពលោក ២៣ មិថុនា ២០១៦

១
ពលករទេសន្តរប្រវេសន៍បក់ដៃទៅកាន់លោកស្រី អង់សាន ស៊ូជី ទីប្រឹក្សារដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងពេលជំនួបមួយនៅមណ្ឌលនេសាទនៅតាមឆ្នេរសមុទ្រ Samut Sakhon ប្រទេសថៃ។

២
ស្រ្តីម្នាក់ជិះកង់ចេញពីស្ថានីយបោះឆ្នោតលើការធ្វើប្រជាមតិអំពីការសមាជិកភាពរបស់អង់គ្លេសនៅក្នុងសហភាពអឺរ៉ុប នៅក្នុងតំបន់ Chelsea ក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

៣
ប៉ូលិសឈរក្បែររោងកុនមួយទីដែលបុរសម្នាក់បានប្រើកាំភ្លើងរារាំងមិនឲ្យមានការចេញចូលផ្សារមួយ នៅក្នុងក្រុង Viernheim ប្រទេសអាល្លឺម៉ង់។ ប៉ូលិសបានឡោមព័ទ្ធបរិវេណផ្សារ Kinopolis និងបានបាញ់សម្លាប់បុរសនោះ។ មិនមានអ្នកណាត្រូវបានរងរបួសនោះទេ។

៤
ក្រុមទ័ពអាកាស Patrulla Aguila របស់អេស្ប៉ាញបង្ហាញក្បួនហោះហើរមួយនៅពេលដែលយន្តហោះដែលប្រើពន្លឺព្រះអាទិត្យ Solar Impulse 2 ដែលបើកបរដោយលោក Bertrand Piccard ជនជាតិស្វ៊ីស ទៅដល់ក្រុង Seville ប្រទេសអេស្ប៉ាញ។

៥
ក្រុមបាល់ទាត់អៀវឡង់អបអរជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនបន្ទាប់ពីការផ្តុំកញ្ចែចុងនៃការប្រកួតវគ្គទី១ របស់ក្រុម F នៃការប្រកួត UEFA EURO ឆ្នាំ២០១៦ រវាងក្រុមបាល់ទាត់អៀវអង់ និងអូទ្រីស នៅស្តាត Stade de France ក្នុងសង្កាត់ Saint-Denis ប្រទេសបារាំង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។ ក្រុមរបស់អៀវឡង់ឈ្នះក្រុមអូទ្រីស ដោយទទួលបានពិន្ទុ២ទល់នឹង១។

៦
គំនូរលើជញ្ជាំងដែលគូរដោយសិល្បករមិនស្គាល់ឈ្មោះមួយត្រូវបានគេប្រទះឃើញនៅលើអគារដែលគេបោះបង់ចោល។ អគារនេះត្រូវបានគេប្រើប្រាស់ជាកន្លែងបូមទឹកពីទន្លេ Jordan ក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។

៧
នៅក្នុងរូបភាពនេះដែលផ្តល់ឲ្យដោយតម្រួត Casey Sheridan ក្នុងតំបន់ Kiowa ជើងទ្រផ្លូវរថភ្លើងមួយត្រូវបានឆេះនៅក្នុងក្រុង Haswell រដ្ឋ Colorado កាលពីថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៦។

៨
ក្មេងភៀសខ្លួន ដែលរត់គេចពីអំពើហិង្សារបស់ក្រុមរដ្ឋឥស្លាម និងអ្នកស្រេកឃ្លានទទួលបានអាហារដោយឥតគិតថ្លៃ ដែលចែកជូនក្នុងខែបួសរ៉ាម៉ាឌន នៅភោជនីយដ្ឋានមួយនៅក្នុងក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។

៩
បុរសៗទទឹកខ្លួនជោកដោយរយលោកដ៏ធំមួយនៅឆ្នេរសមុទ្រក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។

១០
នេះជាទិដ្ឋភាពនៃអគារ Ribbon Tower តង់ និងអ្នកដំណើរកម្សាន្ត នៅថ្ងៃទី២ នៃពិធី Glastonbury Festival of Music and Performing Arts នៅលើកសិដ្ឋាន Worthy Farm នៅក្បែរភូមិ Pilton នៅក្នុងតំបន់ Somerset ប្រទេសអង់គ្លេស កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។

១១
សត្វចៀម និងកូនរបស់វាសម្រាកនៅលើកោះ Isle of Lewis and Harris ដែលជាកោះរបស់ប្រទេសស្កុតលែន។

១២
អ្នកគាំទ្ររបស់ក្រុម Cleveland Cavaliers មើលការប្រកួតពីកន្លែងចតរថយន្ត នៅពេលឡានដង្ហែលោក LeBron James ឆ្លងកាត់ទីនោះ ក្នុងពេលដើរក្បួន ដើម្បីអបអរជ័យជម្នះ NBA Championship របស់ក្រុម Cleveland Cavaliers ក្នុងរដ្ឋ Ohio កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។