ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ២២ មិថុនា ២០១៨
២៣ មិថុនា ២០១៨
VOA News
កម្រងរូបភាពនៃព្រឹត្តិការណ៍និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
១
អ្នកគាំទ្រក្រុមកីឡាបាល់ទាត់ប្រទេសម៉ិកស៊ិកកំពុងដើរនៅទីលានក្រហមក្នុងទីក្រុងមូស្គូ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសរុស្ស៊ី។
២
ក្រុមគ្រួសារកំពុងប្រមូលផ្តុំគ្នានៅពេលពួកគេរង់ចាំក្រុមជួយសង្គ្រោះដែលកំពុងស្វែងរកអ្នកបាត់ខ្លួន នៅកំពង់ផែសាឡាង Lake Toba នៅខេត្តស៊ូមាត្រាខាងជើង ប្រទេសឥណ្ឌូនេស៊ី ក្រោយពេលទូកមួយគ្រឿងបានលិច កាលពីថ្ងៃទី១៨ មិថុនា។
៣
ក្រុមអ្នកចូលរួមកំពុងហែលទឹកនៅក្នុងកម្មវិធី Dark Mofo Nude Solstice នៅទន្លេ Derwent នៅពេលព្រលឹម ក្នុងទីក្រុង Hobart ប្រទេសអូស្ត្រាលី។
៤
អ្នកគោរពសាសនាជនជាតិឥណ្ឌាម្នាក់ស្លៀកពាក់ជាតួអង្គព្រះ Kali នៃសាសនាហិណ្ឌូ ក្នុងពិធីប្រចាំឆ្នាំមួយឈ្មោះថា Ambubachi នៅវត្ត Kamakhya ក្នុងក្រុង Guwahati។ អ្នកគោរពសាសនានេះរាប់ពាន់នាក់នៅទូទាំងប្រទេសឥណ្ឌាកំពុងជួបជុំគ្នាក្នុងពិធីមួយឈ្មោះថា Ambubachi Mela ដែលត្រូវបានប្រារព្ធឡើងដើម្បីរំលឹកខួបនៃការមករដូវនៃព្រះ Kamakhya។
៥
ក្មេងម្នាក់ដែលរត់ភៀសខ្លួននៅក្នុងប្រទេសមកពីខេត្ត Deraa ដេកនៅក្នុងតង់នៅជិតតំបន់ Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ក្នុងក្រុង Quneitra ប្រទេសស៊ីរី។
៦
ស្ត្រីនៅតំបន់កាស្មៀរកំពុងតាមមើលពិធីបុណ្យសព Dawood Salafi ដែលជាមេបញ្ជាការពួកឧទ្ទាមក្នុងស្រុកម្នាក់ នៅខាងក្រៅទីក្រុង Srinagar នៃតំបន់កាស្មៀរដែលកាន់កាប់ដោយឥណ្ឌា។ យ៉ាងហោចណាស់ពួកឧទ្ទាម៤នាក់ មន្ត្រីប៉ូលិសម្នាក់ និងជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ក្នុងការបាញ់គ្នា នៅតំបន់កាស្មៀរដែលមានជម្លោះ កាលពីថ្ងៃសុក្រ។ ការណ៍នេះបានធ្វើឲ្យមានបាតុកម្មប្រឆាំងនឹងប្រទេសឥណ្ឌា ហើយមានការប៉ះទង្គិចគ្នាដែលបណ្ដាលឲ្យមានមនុស្សមួយចំនួនរងរបួស។
៧
វេជ្ជបណ្ឌិត Samira al-Ghamdi អាយុ៤៧ឆ្នាំ ដែលជាគ្រួពេទ្យផ្នែកចិត្តសាស្ត្រកំពុងធ្វើកម្មសិក្សា បើកឡាននៅជុំវិញភូមិមួយ នៅពេលអ្នកស្រីត្រៀមបើកបរនៅលើផ្លូវសាធារណៈនៅថ្ងៃអាទិត្យនេះ ក្នុងនាមជាអ្នកបើកបរមានអាជ្ញាប័ណ្ណ នៅក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។
៨
បុរសម្នាក់កំពុងគ្រវីទង់ជាតិតួកគី នៅពេលដែលអ្នកគាំទ្រលោក Muharrem Ince ដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រឆាំងតួកគី កំពុងប្រមូលផ្តុំគ្នានៅក្រុង Izmir ប្រទេសតួកគី។
រូបភាពជុំវិញពិភពលោក ២២ មិថុនា ២០១៨
Back to top
XS
SM
MD
LG