បណ្តុំរូបភាពស្អាតៗមកពីជុំវិញពិភពលោកសម្រាប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៧
រូបភាពជុំវិញពិភពលោក ២២ មិថុនា ២០១៧

1
ប្រធានាធិបតីរុស្ស៊ី Vladimir Putin ឈរទាំងភ្លៀងនៅមុខសន្តិសុខកិត្តយសក្នុងពិធីដាក់បាច់ផ្ការំឭកខួបនៃការវាយប្រហាររបស់របបណាស៊ីអាល្លឺម៉ង់ កាលពីឆ្នាំ១៩៤១ នៅជិតជញ្ជាំងនៃវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

2
គំនរភ្លើងត្រូវបានគេដុតនៅកន្លែងប្រារពពិធីបុណ្យតន្ត្រី Glastonbury និងការសម្តែងសិល្បៈនៅ Worthy Farm ជិតភូមិ Pilton នៅក្នុងស្រុក Somerset ភាគនិរតីនៃប្រទេសអង់គ្លេស។

3
ស្ត្រីម្នាក់កាន់បាច់ប៉េងប៉ោងនៅពេលនាងចូលរួមក្នុងពិធីហែក្បួនលើកដំបូងសម្រាប់ក្រុមមនុស្សស្រឡាញ់មនុស្សភេទដូចគ្នា នៅក្រុង Beersheba ប្រទេសអ៊ីស្រាអែល។

4
ជនជាតិបង់ក្លាដែសប្រជ្រៀតគ្នាឡើងជិះរថភ្លើងដើម្បីធ្វើដំណើរទៅផ្ទះជួបជុំបងប្អូន នៅមុនពេលបុណ្យ Eid al Fitr ដែលជាថ្ងៃបញ្ចប់នៃបុណ្យរ៉ាម៉ាដន ចូលមកដល់ ក្នុងទីក្រុងដាក្កា។

5
ក្រុមអ្នកដើរធម្មយាត្រាកំពុងបួងសួងនៅជិតភ្នំ Al-Safa ក្នុងពិធីធម្មយាត្រាតូចមួយដែលគេស្គាល់ថា Umrah ក្នុងកម្មវិធី Laylat al-Qadr ឬយប់នៃអំណាច នៅក្នុងថ្ងៃទី២៧នៃការកាន់បុណ្យរ៉ាម៉ាដន នៅទីក្រុងពិសិដ្ឋរបស់អ្នកកាន់សាសនាឥស្លាម Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។

6
អ្នកភូមិតំបន់កាស្មៀរម្នាក់កំពុងពិនិត្យផ្ទះដែលបែកបាក់ក្នុងពេលប្រយុទ្ធគ្នារវាងទាហានឥណ្ឌា និងក្រុមដែលគេសង្ស័យថាជាយោធា នៅក្នុងភូមិ Kakpora ស្ថិតនៅចម្ងាយប្រហែល៣០គ.ម ភាគខាងត្បូងទីក្រុង Srinagar ក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។

7
លោក David Ortiz ដែលជាអ្នកវាយបាល់ចូលនិវត្តន៍ កំពុងនិយាយទៅកាន់មនុស្សដែលជួបជុំគ្នាមួយកន្លែង ដែលនៅទីនោះផ្លូវមួយផ្នែកត្រូវបានគេដាក់ឈ្មោះដោយតាមឈ្មោះរបស់លោក គឹ David Ortiz Drive។

8
បុរសម្នាក់កំពុងដើរនៅជិតបង្អូចដែលមានស្រមោលរូបឆ័ត្រដោយសារពន្លឺព្រះអាទិត្យ នៅកន្លែងតាំងពិព័រណ៍សិល្បៈមួយនៅបរិវេណនៃអាគាររដ្ឋាភិបាលស្រុក Geumcheon ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

9
ឆ្កែមួយហ្វូងកំពុងរត់ដោយមានអូសរទេះរុញទៅជាមួយ នៅឆ្នេរ Agua Dulce ក្នុងស្រុក Chorrillo ក្នុងរដ្ឋធានីលីម៉ា ប្រទេសប៉េរូ។

10
បុរសម្នាក់បានលោកពីស្ពានទៅក្នុងទន្លេ Limmat ក្នុងថ្ងៃដ៏សែនក្តៅមួយក្នុងទីក្រុងស៊ូរិច ប្រទេសស្វ៊ីស។

11
សត្វករវែង giraffe កំពុងរង់ចាំចំណីស្លឹកឈើខ្ចីដែលសាធារណៈជនដាក់ឲ្យ នៅក្នុងទិវាសត្វករវែងពិភពលោក នៅសួនសត្វក្នុងទីក្រុង Oklahoma សហរដ្ឋអាមេរិក។

12
អធិការបតីអាល្លឺម៉ង់ Angela Merkel កំពុងនិយាយជាមួយអធិការបតីរង និងរដ្ឋមន្ត្រីការបរទេស Sigmar Gabriel ក្រោយពេលរដ្ឋសភាអាល្លឺម៉ង់បានប្រារពបុណ្យសពអតីតអធិការបតីអាល្លឺម៉ង់ Helmut Kohl នៅអាគារ Reichstag ក្នុងទីក្រុងប៊ែឡាំង។