រូបភាពជុំវិញពិភពលោកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ មកពីប្រទេសអង់គ្លេស សហរដ្ឋអាមេរិក នេប៉ាល់ រុស្ស៊ី សូម៉ាលី កៀហ្ស៊ីស៊ីស្ថាន ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី និងបារាំង។
រូបភាពជុំវិញពិភពលោក ២២ មិថុនា ២០១៦
![មនុស្សម្នាកាន់ដៃគ្នា នៅពេលពួកគេចូលរួមក្នុងពិធីពិសេសមួយសម្រាប់តំណាងរាស្រ្ត Jo Cox របស់គណបក្សពលកម្ម នៅទីលាន Trafalgar ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/113c1a90-a25d-4acc-b2a1-fa5350ed9b72_w1024_q10_s.jpg)
១
មនុស្សម្នាកាន់ដៃគ្នា នៅពេលពួកគេចូលរួមក្នុងពិធីពិសេសមួយសម្រាប់តំណាងរាស្រ្ត Jo Cox របស់គណបក្សពលកម្ម នៅទីលាន Trafalgar ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![បដាដែលគាំទ្រឲ្យអង់គ្លេសស្ថិតនៅក្នុងសហភាពអឺរ៉ុបដដែល ត្រូវបានគេដាក់នៅពីក្រោយយន្តហោះមួយ ហោះកាត់កន្រ្តក London Eye ក៏ធំនៅថ្ងៃចុងក្រោយនៃយុទ្ធនាការសម្រាប់ប្រជាមតិមុននឹងធ្វើការបោះឆ្នោតក្នុងការបន្តជាសមាជិកនៅក្នុងសហភាពអឺរ៉ុបឬក៏អត់។](https://gdb.voanews.com/e2f4d5cc-f28a-482c-bde1-fe745a5c1919_w1024_q10_s.jpg)
២
បដាដែលគាំទ្រឲ្យអង់គ្លេសស្ថិតនៅក្នុងសហភាពអឺរ៉ុបដដែល ត្រូវបានគេដាក់នៅពីក្រោយយន្តហោះមួយ ហោះកាត់កន្រ្តក London Eye ក៏ធំនៅថ្ងៃចុងក្រោយនៃយុទ្ធនាការសម្រាប់ប្រជាមតិមុននឹងធ្វើការបោះឆ្នោតក្នុងការបន្តជាសមាជិកនៅក្នុងសហភាពអឺរ៉ុបឬក៏អត់។
![រូបភាពដែលបង្ហោះដោយតំណាងរាស្រ្ត Donna Edwards (រូបស្តាំ) បង្ហាញពីតំណាងរាស្រ្តមកពីគណបក្សប្រជាធិបតេយ្យ អង្គុយនៅលើកម្រាលឥដ្ឋរបស់សភាដើម្បីទាមទារឲ្យមានច្បាប់គ្រប់គ្រងអាវុធមួយ នៅអគារសភា Capitol Hill នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/2ed12e93-253a-49e0-a162-891385fd5228_w1024_q10_s.jpg)
៣
រូបភាពដែលបង្ហោះដោយតំណាងរាស្រ្ត Donna Edwards (រូបស្តាំ) បង្ហាញពីតំណាងរាស្រ្តមកពីគណបក្សប្រជាធិបតេយ្យ អង្គុយនៅលើកម្រាលឥដ្ឋរបស់សភាដើម្បីទាមទារឲ្យមានច្បាប់គ្រប់គ្រងអាវុធមួយ នៅអគារសភា Capitol Hill នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
![សាច់ញាតិរបស់ពលករនេប៉ាល់ ដែលត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងក្រុងកាប៊ុល កាន់ទុក្ខ នៅពេលដែលសាកសពរបស់មនុស្ស១២នាក់ត្រូវបានគេយកទៅដល់ព្រលានយន្តហោះអន្តរជាតិនៅក្នុងក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។](https://gdb.voanews.com/3cbabd16-f220-40e7-bd14-b98d70a8ee56_w1024_q10_s.jpg)
៤
សាច់ញាតិរបស់ពលករនេប៉ាល់ ដែលត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងក្រុងកាប៊ុល កាន់ទុក្ខ នៅពេលដែលសាកសពរបស់មនុស្ស១២នាក់ត្រូវបានគេយកទៅដល់ព្រលានយន្តហោះអន្តរជាតិនៅក្នុងក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
![មនុស្សម្នាដើរកាត់រថក្រោះដែលប្រើក្នុងសម័យសង្គ្រាមលោកលើកទី២ នៅពេលដែលក្រុម Nazi របស់អាល្លឺម៉ង់ បានវាយប្រហារសហភាពសូវៀតកាលពី៧៥ឆ្នាំមុន ក្នុងពេលព្រឹកព្រលឹម នៅទីលាន Dvortsovaya នៅក្នុងក្រុង St. Petersburg ប្រទេសរុស្ស៊ី ដែលមានវិមាន Zimny នៅពីក្រោយ។](https://gdb.voanews.com/3937d22f-b413-4650-a59a-b0bdfd2c90ee_w1024_q10_s.jpg)
៥
មនុស្សម្នាដើរកាត់រថក្រោះដែលប្រើក្នុងសម័យសង្គ្រាមលោកលើកទី២ នៅពេលដែលក្រុម Nazi របស់អាល្លឺម៉ង់ បានវាយប្រហារសហភាពសូវៀតកាលពី៧៥ឆ្នាំមុន ក្នុងពេលព្រឹកព្រលឹម នៅទីលាន Dvortsovaya នៅក្នុងក្រុង St. Petersburg ប្រទេសរុស្ស៊ី ដែលមានវិមាន Zimny នៅពីក្រោយ។
![ជនភៀសខ្លួនក្នុងប្រទេស ដែលបានរត់គេចពីទឹកជំនន់នៃទន្លេ Shabelle រង់ចាំជំនួយទីជម្រក នៅក្បែរ Baledweyne ប្រទេសសូម៉ាលី។](https://gdb.voanews.com/1c85f2ac-8a4a-4f19-9b5d-b508f0935e48_w1024_q10_s.jpg)
៦
ជនភៀសខ្លួនក្នុងប្រទេស ដែលបានរត់គេចពីទឹកជំនន់នៃទន្លេ Shabelle រង់ចាំជំនួយទីជម្រក នៅក្បែរ Baledweyne ប្រទេសសូម៉ាលី។
![កូនសត្វស្ទាំងទុំលើក្បាលរបស់កុមារ Azat Shajbyrov នៅក្នុងភូមិ Bokonbaevo តំបន់ Issyk-Kul ប្រទេសកៀហ្ស៊ីស៊ីស្ថាន។](https://gdb.voanews.com/44b033e4-3d92-4635-bebc-6a4068ed3893_w1024_q10_s.jpg)
៧
កូនសត្វស្ទាំងទុំលើក្បាលរបស់កុមារ Azat Shajbyrov នៅក្នុងភូមិ Bokonbaevo តំបន់ Issyk-Kul ប្រទេសកៀហ្ស៊ីស៊ីស្ថាន។
![ឡានតាក់ស៊ីមួយត្រូវបានព្យួរនៅក្បែរស្ពានមួយ ក្នុងពេលហ្វឹកហាត់ពេលមានរញ្ជួយដី នៅតាមបណ្តាយមហាវិថី EDSA ក្នុងក្រុង Makati ប្រទេសហ្វីលីពីន។](https://gdb.voanews.com/3a9a1d81-c88f-42a8-9bdc-eec98992b7f7_w1024_q10_s.jpg)
៨
ឡានតាក់ស៊ីមួយត្រូវបានព្យួរនៅក្បែរស្ពានមួយ ក្នុងពេលហ្វឹកហាត់ពេលមានរញ្ជួយដី នៅតាមបណ្តាយមហាវិថី EDSA ក្នុងក្រុង Makati ប្រទេសហ្វីលីពីន។
![មនុស្សម្នាយកផ្លែគូលេនទៅលក់ នៅតាមផ្លូវមួយក្នុងស្រុក Luc Ngan ខេត្ត Bac Giang ប្រទេសវៀតណាម។](https://gdb.voanews.com/f5bd1f54-8ca7-4918-a5fe-eb9466e9e0f3_w1024_q10_s.jpg)
៩
មនុស្សម្នាយកផ្លែគូលេនទៅលក់ នៅតាមផ្លូវមួយក្នុងស្រុក Luc Ngan ខេត្ត Bac Giang ប្រទេសវៀតណាម។
![បុរសម្នាក់ចែវតាមបណ្តោយទឹក នៅលើផ្លូវដើរដែលត្រូវបានលិចទឹក នៅក្នុងតំបន់ Poyang ខេត្ត Jiangxi ប្រទេសចិន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។](https://gdb.voanews.com/27a55210-e509-4724-bfa8-e71c6b535445_w1024_q10_s.jpg)
១០
បុរសម្នាក់ចែវតាមបណ្តោយទឹក នៅលើផ្លូវដើរដែលត្រូវបានលិចទឹក នៅក្នុងតំបន់ Poyang ខេត្ត Jiangxi ប្រទេសចិន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។
![សិស្សអានគម្ពីរ Quran ដើម្បីប្រារព្ធថ្ងៃអានគម្ពីរ Quran នៅថ្ងៃទី១៧ នៃខែបួសរ៉ាម៉ាឌន នៅពេលដែលឃ្លាដំបូងត្រូវសូត្រទៅកាន់ព្រះ Prophet Muhammad នៅក្នុងក្រុង Solo ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/38820697-96a5-42c9-b8d5-5dc6620be6ff_w1024_q10_s.jpg)
១១
សិស្សអានគម្ពីរ Quran ដើម្បីប្រារព្ធថ្ងៃអានគម្ពីរ Quran នៅថ្ងៃទី១៧ នៃខែបួសរ៉ាម៉ាឌន នៅពេលដែលឃ្លាដំបូងត្រូវសូត្រទៅកាន់ព្រះ Prophet Muhammad នៅក្នុងក្រុង Solo ប្រទេសឥណ្ឌូនេស៊ី។
![អ្នកគាំទ្ររបស់ក្រុមបាល់ទាត់អ៊ីតាលីពីរនាក់ ស្លៀកពាក់ជាតួអង្គតុក្កតា Smurf ប្រមូលផ្តុំជាមួយអ្នកគាំទ្រផ្សេងទៀតនៅតាមផ្លូវនានាក្នុងក្រុង Lille ប្រទេសបារាំង មុនពេលប្រកួតក្រុម E នៃការប្រកួតEuro ឆ្នាំ២០១៦ រវាងអ៊ីតាលី និងអៀវឡង់។](https://gdb.voanews.com/bb24ba65-ef1c-4062-8d0d-bd6731572cc5_w1024_q10_s.jpg)
១២
អ្នកគាំទ្ររបស់ក្រុមបាល់ទាត់អ៊ីតាលីពីរនាក់ ស្លៀកពាក់ជាតួអង្គតុក្កតា Smurf ប្រមូលផ្តុំជាមួយអ្នកគាំទ្រផ្សេងទៀតនៅតាមផ្លូវនានាក្នុងក្រុង Lille ប្រទេសបារាំង មុនពេលប្រកួតក្រុម E នៃការប្រកួតEuro ឆ្នាំ២០១៦ រវាងអ៊ីតាលី និងអៀវឡង់។
![អ្នកធ្វើដំណើរកម្សាន្តយួរឥវ៉ាន់របស់ពួកគេ នៅពេលពួកគេទៅដល់កសិដ្ឋាន Worthy នៅក្នុងតំបន់ Somerset សម្រាប់ពិធី Glastonbury ក្នុងប្រទេសអង់គ្លេស។](https://gdb.voanews.com/dc7fb9a1-5985-4b52-92a0-e78eedca31ed_w1024_q10_s.jpg)
១៣
អ្នកធ្វើដំណើរកម្សាន្តយួរឥវ៉ាន់របស់ពួកគេ នៅពេលពួកគេទៅដល់កសិដ្ឋាន Worthy នៅក្នុងតំបន់ Somerset សម្រាប់ពិធី Glastonbury ក្នុងប្រទេសអង់គ្លេស។