រូបភាពជុំវិញពិភពលោកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ មកពីប្រទេសប៉ាឡេស្ទីន អង់គ្លេស ឥណ្ឌូណេស៊ី អាល្លឺម៉ង់ ឥណ្ឌា ថៃ ប៉ាគីស្ថាន អូស្ត្រាលី និងក្វាតេម៉ាឡា។
រូបភាពជុំវិញពិភពលោក ២១ មិថុនា ២០២០

១
ក្មេងប្រុសប៉ាឡេស្ទីនម្នាក់សម្តែងនៅក្នុងថ្នាក់យូហ្គា នៅក្នុងទិវាយូហ្គាអន្តរជាតិ នៅក្នុងក្លឹបមួយក្នុងក្រុង Gaza។

២
មនុស្សម្នាមើលសូរ្យគ្រាសក្នុងរដូវក្តៅ ពីឆ្នេរ Roker ក្នុងក្រុង Sunderland ចក្រភពអង់គ្លេស។

៣
បុគ្គលិកសុខាភិបាលយកសំណាករបស់ស្ត្រីម្នាក់ ក្នុងពេលធ្វើតេស្តរកមេរោគកូរ៉ូណា នៅក្នុងការិយាល័យមូលដ្ឋានមួយ នៅក្នុងស្រុក Tanah Abang ក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

៤
សកម្មជននៃចលនា Extinction Rebellion រៀបចំកម្មវិធី Die-In នៅពេលពួកគេធ្វើបាតុកម្មសម្រាប់អាកាសធាតុនៅលើផ្លូវមួយនៅក្នុងក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

៥
អ្នករើសអេតចាយម្នាក់រុញកង់រទេះរបស់ខ្លួន ខណៈដែលគ្រិស្តសាសនិកអង្គុយនៅក្នុងរថយន្តរបស់ពួកគេ ដើម្បីរក្សាគម្លាតសង្គមដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងព្រះវិហារ Bethel AG ក្នុងក្រុង Bengaluru ប្រទេសឥណ្ឌា។

៦
ស្ត្រីម្នាក់ពាក់ម៉ាសមើលសូរ្យគ្រាសនៅលើកញ្ចក់សម្រាប់មើលទេសភាព Mahanakhon Skywalk Glass Tray នៃអគារ King Power Mahanakhon នៅក្នុងក្រុងបាងកក ប្រទេសថៃ។

៧
ពលរដ្ឋប៉ាគីស្ថានម្នាក់រៀបដីខ្សាច់នៅជុំវិញក្មេងម្នាក់ដែលគេកប់ត្រឹមកនៅមាត់សមុទ្រ ក្នុងព្រឹត្តិការណ៍សូរ្យគ្រាស នៅក្នុងក្រុង Karachi។

៨
នេះជាទិដ្ឋាភាពនៃបាតុភូត Siphonophore Apolemia នៅក្នុងសមុទ្រទឹកជ្រៅ នៅខាងលិចឆ្នេរសមុទ្រអូស្ត្រាលី ដែលថតកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ និងផ្តល់ឱ្យដោយវិទ្យាស្ថានមហាសមុទ្រ Schmidt។

៩
បព្វជិតម្នាក់ហាត់យូហ្គានៅចំណុចប្រសព្វគ្នានៃទន្លេ Ganges ទន្លេ Yamuna និងទន្លេ Saraswati នៅក្នុងក្រុង Allahabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

១០
ភ្នំភ្នើង Pacaya ផ្ទុះ ដែលនេះជាទិដ្ឋាភាពមើលពីភូមិ Rodeo ក្នុងក្រុង San Vicente Pacaya ប្រទេសក្វាតេម៉ាឡា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

១១
ស្វាទាញកន្ទុយឆ្មានៅក្នុងអគារដែលគេបោះបង់ចោលមួយនៅក្នុងក្រុង Lopburi ប្រទេសថៃ។ ចំនួនស្វានៅក្នុងក្រុង Lopburi បានកើនឡើងទ្វេដងទៅដល់៦.០០០ក្បាលនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ដែលបង្ខំឱ្យអាជ្ញាធរចាប់ផ្តើមកម្មវិធីធ្វើមិនឱ្យមានកូនទៅលើសត្វស្វា។ ស្វាជាសត្វទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយរបស់ក្រុង Lopburi។