កម្រងរូបភាពនៃព្រឹត្តិការណ៍និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២១ មិថុនា ២០១៨

១
បាតុករតំបន់កាស្មៀរពាក់ម៉ាស់កំពុងឈរមើលពីចម្ងាយ នៅខណៈពេលដែលប៉ូលិសឥណ្ឌាបាញ់គ្រាប់បែកបង្ហូរទឹកភ្នែកទៅកាន់គាត់ ក្នុងការធ្វើបាតុកម្មមួនៅទីក្រុង Srinagar តំបន់កាស្មៀរ។

២
A woman St. Petersburg fills out her ballot on the first day of national elections for the lower house Parliament in Russia

៣
មនុស្សកំពុងមើលថ្ងៃលិចនៅក្រុង El Paso រដ្ឋតិចសាស សហរដ្ឋអាមេរិក។

៤
ក្រុមអ្នកសប្បាយរីករាយកំពុងស្វាគមន៍ថ្ងៃលិចក្នុងរដូវដែលថ្ងៃខិតមកជិតផែនដីបំផុត នៅ Stonehenge ភាគខាងលិចនៃទីក្រុងឡុងដ៍។

៥
ក្មេងៗកំពុងលេងនៅកន្លែងបាញ់ទឹកនៅក្រុង Volgograd ប្រទេសរុស្ស៊ី។

៦
ក្មេងប្រុសម្នាក់កំពុងបង្ហាញជំនាញជិះស្គីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍មួយដើម្បីរំលឹកដល់ទិវាជិះស្គី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៧
អ្នកស្រុកម្នាក់កំពុងបាចទឹកដាក់ផ្ទះរបស់ខ្លួនដែលកំពុងរងការឆាបឆេះ នៅក្នុងតំបន់សំណង់មិនរៀបរយមួយក្នុងក្រុង Muntinlupa ប្រទេសហ្វីលីពីន។

៨
ស្ត្រីជនជាតិដើមម្នាក់សម្រាកនៅក្រុង El Alto ដែលស្ថិតនៅក្បែររដ្ឋធានីឡាប៉ាស ប្រទេសបូលីវី។

៩
អ្នកកាន់សាសនាជនជាតិឥណ្ឌាម្នាក់កំពុងបួងសួងនៅមុនការមកដល់នៃពិធីបុណ្យ Ambubachi Mela នៅវត្ត Kamakhya ក្នុងទីក្រុង Guwahati។

១០
កូនឆ្កែមួយក្បាលត្រូវគេលាបពណ៌តាមទង់ជាតិប្រទេសបារាំង ខណៈដែលអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិបារាំងប្រមូលផ្តុំគ្នានៅទីក្រុង Strasbourg ប្រទេសរុស្ស៊ី។

១១
កងកម្លាំងសន្តិសុខកិត្តិយសនៃកងការពារខ្លួនរបស់ជប៉ុនកំពុងត្រៀមសម្រាប់ពិធីមួយដែលមានការចូលរួមរបស់មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺលោក Adm. Phillip Davidson នៅឯក្រសួងការពារជាតិជប៉ុន ក្នុងទីក្រុងតូក្យូ។

១២
ទិដ្ឋភាពនៅលើដីក្នុងអំឡុងពេលមានក្បួនសេះរបស់រាជវាំងនៅទីក្រុង Ascot ចក្រភពអង់គ្លេស។