រូបភាពជុំវិញពិភពលោកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ មកពីប្រទេសម៉ាសេដ្ឋាន អង់គ្លេស ចិន អេហ្ស៊ីប សហរដ្ឋអាមេរិក អ៊ីរ៉ាក់ និងចក្រភពអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២១ មិថុនា ២០១៦
![មនុស្សម្នាអបអរចំពោះពេលវេលាសុលស្ទីសនារដូវក្តៅ (ពេលវេលាដែលមានថ្ងៃមានរយៈពេលយូរ) នៅកន្លែងមើលផ្កាយ Kokino នៅក្បែរក្រុង Kumanovo ប្រទេសម៉ាសេដ្ឋាន។](https://gdb.voanews.com/c4de39d9-1e3f-425a-b047-9d6039195b14_w1024_q10_s.jpg)
១
មនុស្សម្នាអបអរចំពោះពេលវេលាសុលស្ទីសនារដូវក្តៅ (ពេលវេលាដែលមានថ្ងៃមានរយៈពេលយូរ) នៅកន្លែងមើលផ្កាយ Kokino នៅក្បែរក្រុង Kumanovo ប្រទេសម៉ាសេដ្ឋាន។
![អ្នកដើរកម្សាន្តអបអរចំពោះពេលវេលាសុលស្ទីសនារដូវក្តៅ (ពេលវេលាដែលមានថ្ងៃមានរយៈពេលយូរ) នៅកន្លែងប្រវត្តិសាស្រ្តមួយឈ្មោះ Stonehenge នៅវាល Salisbury Plain ក្នុងភាគខាងត្បូងនៃប្រទេសអង់គ្លេស។](https://gdb.voanews.com/e172fee3-42b2-4b20-93a0-21c068e46f75_w1024_q10_s.jpg)
២
អ្នកដើរកម្សាន្តអបអរចំពោះពេលវេលាសុលស្ទីសនារដូវក្តៅ (ពេលវេលាដែលមានថ្ងៃមានរយៈពេលយូរ) នៅកន្លែងប្រវត្តិសាស្រ្តមួយឈ្មោះ Stonehenge នៅវាល Salisbury Plain ក្នុងភាគខាងត្បូងនៃប្រទេសអង់គ្លេស។
![លោក Jeff Williams មេបញ្ជាការរបស់យាន Expedition 48 របស់អង្គការណាសាថតរូបភាពពីស្ថានីយអាកាសអន្តរជាតិ។ លោកបានសរសេរថា «មានបាតុភូតដ៏អស្ចារ្យមួយ ដែលព្រះច័ន្ទពេញវង់បានរះឡើងមុនពេលព្រះអាទិត្យអស្តង្គត នៅពេលហោះកាត់ភាគខាងលិចនៃប្រទេសចិន»។](https://gdb.voanews.com/9e8f518d-9be2-4b65-99c9-6a1023cbde9e_w1024_q10_s.jpg)
៣
លោក Jeff Williams មេបញ្ជាការរបស់យាន Expedition 48 របស់អង្គការណាសាថតរូបភាពពីស្ថានីយអាកាសអន្តរជាតិ។ លោកបានសរសេរថា «មានបាតុភូតដ៏អស្ចារ្យមួយ ដែលព្រះច័ន្ទពេញវង់បានរះឡើងមុនពេលព្រះអាទិត្យអស្តង្គត នៅពេលហោះកាត់ភាគខាងលិចនៃប្រទេសចិន»។
![ព្រះច័ន្ទពេញវង់រះឡើងនៅពីក្រោយវិហារបុរាណ Poseidon នៅតំបន់ Cape Sounion នៅទិសអាគ្នេយ៍នៃក្រុងអាថែន នៅមុនមួយថ្ងៃនៃពេលវេលាសុលស្ទីលនារដូវក្តៅ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។](https://gdb.voanews.com/4d64378b-6abe-4eb9-965c-0d15462db42c_w1024_q10_s.jpg)
៤
ព្រះច័ន្ទពេញវង់រះឡើងនៅពីក្រោយវិហារបុរាណ Poseidon នៅតំបន់ Cape Sounion នៅទិសអាគ្នេយ៍នៃក្រុងអាថែន នៅមុនមួយថ្ងៃនៃពេលវេលាសុលស្ទីលនារដូវក្តៅ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។
![លោក Benito Almojuela ថតរូបខ្លួនឯង (selfie) នៅក្បែរស្លាកសញ្ញាវាស់សីតុណ្ហភាព នៅក្នុងក្រុង Palm Springs រដ្ឋ California កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។](https://gdb.voanews.com/fdad5dbf-a4d1-4b8b-a9f4-25dd3feef58b_w1024_q10_s.jpg)
៥
លោក Benito Almojuela ថតរូបខ្លួនឯង (selfie) នៅក្បែរស្លាកសញ្ញាវាស់សីតុណ្ហភាព នៅក្នុងក្រុង Palm Springs រដ្ឋ California កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។
![កូនខ្លាឃ្មុំភ្លោះដែលទើបតែកើតត្រូវបានគេប្រទះឃើញនៅក្នុងក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន។](https://gdb.voanews.com/68bec392-2621-4087-9bcc-d1707b3ee62f_w1024_q10_s.jpg)
៦
កូនខ្លាឃ្មុំភ្លោះដែលទើបតែកើតត្រូវបានគេប្រទះឃើញនៅក្នុងក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន។
![ជនភៀសខ្លួនអ៊ីរ៉ាក់ដែលរត់គេចពីប្រតិបត្តិការរបស់រដ្ឋាភិបាលប្រឆាំងនឹងក្រុមរដ្ឋឥស្លាម នៅក្នុងក្រុង Fallujah លីអាហារជាមូលដ្ឋានរបស់គាត់នៅក្នុងជំរំមួយក្នុងស្រុក Khaldiyeh កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។](https://gdb.voanews.com/da60b03a-8dc6-4d0e-a2a8-e68d34fe7563_w1024_q10_s.jpg)
៧
ជនភៀសខ្លួនអ៊ីរ៉ាក់ដែលរត់គេចពីប្រតិបត្តិការរបស់រដ្ឋាភិបាលប្រឆាំងនឹងក្រុមរដ្ឋឥស្លាម នៅក្នុងក្រុង Fallujah លីអាហារជាមូលដ្ឋានរបស់គាត់នៅក្នុងជំរំមួយក្នុងស្រុក Khaldiyeh កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។
![ស្រ្តីម្នាក់ដែលមានសុនខសម្រាប់លក់មួយចំនួននៅលើកង់របស់គាត់ទៅដល់ផ្សារមួយក្នុងពិធីបុណ្យសាច់សុនខនៅក្នុងក្រុង Yulin ក្នុងតំបន់ស្វ័យត Guangxi Zhuang របស់ចិន។ ម្ចាស់ភោជនីយដ្ឋាននានាកំពុងរៀចំពិធីសាច់សុនខប្រចាំឆ្នាំ ទោះណាជាមានការរិះគន់ពីអន្តរជាតិក៏ដោយ។](https://gdb.voanews.com/09950d06-682d-43d6-be36-0d13ee309490_w1024_q10_s.jpg)
៨
ស្រ្តីម្នាក់ដែលមានសុនខសម្រាប់លក់មួយចំនួននៅលើកង់របស់គាត់ទៅដល់ផ្សារមួយក្នុងពិធីបុណ្យសាច់សុនខនៅក្នុងក្រុង Yulin ក្នុងតំបន់ស្វ័យត Guangxi Zhuang របស់ចិន។ ម្ចាស់ភោជនីយដ្ឋាននានាកំពុងរៀចំពិធីសាច់សុនខប្រចាំឆ្នាំ ទោះណាជាមានការរិះគន់ពីអន្តរជាតិក៏ដោយ។
![ក្រុម South Bohemian Philharmonic Quartet សម្តែងនៅក្នុងអគារដ៏ត្រជាក់មួយនៅរោងចក្រនុយក្លេអ៊ែរ Temelin នៅក្បែរក្រុង Tyn nad Vltavou សាធារណរដ្ឋឆែក កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។](https://gdb.voanews.com/60b188ef-6774-4486-8aa1-2a6d1aa12ad3_w1024_q10_s.jpg)
៩
ក្រុម South Bohemian Philharmonic Quartet សម្តែងនៅក្នុងអគារដ៏ត្រជាក់មួយនៅរោងចក្រនុយក្លេអ៊ែរ Temelin នៅក្បែរក្រុង Tyn nad Vltavou សាធារណរដ្ឋឆែក កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។
![នាង Sandra Brown ជិះរំអិលលើអកាស ឬ Skyslide នៅជាន់ទី៦៩ និងទី៧០ នៃអគារធនាគារអាមេរិកដែលត្រូវបានភ្ជាប់ជាមួយនឹងកន្លែងមើលផ្កាយឈ្មោះ OUE Skyspace នៅក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។](https://gdb.voanews.com/0de1d4ce-8d29-4bdf-be58-ac2320d81311_w1024_q10_s.jpg)
១០
នាង Sandra Brown ជិះរំអិលលើអកាស ឬ Skyslide នៅជាន់ទី៦៩ និងទី៧០ នៃអគារធនាគារអាមេរិកដែលត្រូវបានភ្ជាប់ជាមួយនឹងកន្លែងមើលផ្កាយឈ្មោះ OUE Skyspace នៅក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។
![សត្វបក្សីម្យ៉ាងឈ្មោះ emu រត់នៅតាមផ្លូវដើម្បីរត់គេចពីភ្លើងឆេះព្រៃ ដែលឆេះនៅក្បែរតំបន់ Potrero រដ្ឋ California កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។](https://gdb.voanews.com/74ebdb08-6d0d-4e7b-9e4b-d0464fa4972e_w1024_q10_s.jpg)
១១
សត្វបក្សីម្យ៉ាងឈ្មោះ emu រត់នៅតាមផ្លូវដើម្បីរត់គេចពីភ្លើងឆេះព្រៃ ដែលឆេះនៅក្បែរតំបន់ Potrero រដ្ឋ California កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។
![លោក Chris Murphy (រូបឆ្វេង) សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យក្នុងរដ្ឋ Connecticut ប្រាប់ដំណឹងទៅនាង Erica Smegielski កូនស្រីរបស់នាយកសាលាបឋមសិក្សា Sandy Hook នៅខាងក្រៅអគារសភា Capitol របស់អាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ថា ព្រឹទ្ធសភាបរាជ័យក្នុងការអនុម័តច្បាប់គ្រប់គ្រងអាវុធថ្មីមួយ។](https://gdb.voanews.com/e4143b66-fbd6-4049-ba67-3ec63921d0ae_w1024_q10_s.jpg)
១២
លោក Chris Murphy (រូបឆ្វេង) សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យក្នុងរដ្ឋ Connecticut ប្រាប់ដំណឹងទៅនាង Erica Smegielski កូនស្រីរបស់នាយកសាលាបឋមសិក្សា Sandy Hook នៅខាងក្រៅអគារសភា Capitol របស់អាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ថា ព្រឹទ្ធសភាបរាជ័យក្នុងការអនុម័តច្បាប់គ្រប់គ្រងអាវុធថ្មីមួយ។
![សត្វបក្សីម្យ៉ាងឈ្មោះ Puffin លោតចូលទៅក្នុងរូងរបស់វា ដោយមានសត្វអន្ទង់សមុទ្រពេញក្នុងជំពុះរបស់វាដើម្បីចិញ្ចឹមកូនវានៅលើកោះ Skomer តំបន់ Pembrokeshire ប្រទេស Wales ក្នុងចក្រភពអង់គ្លេស។](https://gdb.voanews.com/6fc204f1-7dec-4120-aaaf-88a215d5e9b8_w1024_q10_s.jpg)
១៣
សត្វបក្សីម្យ៉ាងឈ្មោះ Puffin លោតចូលទៅក្នុងរូងរបស់វា ដោយមានសត្វអន្ទង់សមុទ្រពេញក្នុងជំពុះរបស់វាដើម្បីចិញ្ចឹមកូនវានៅលើកោះ Skomer តំបន់ Pembrokeshire ប្រទេស Wales ក្នុងចក្រភពអង់គ្លេស។