ក្រឡេកមើលរូបភាពពិសេសៗពីព្រឹត្តិការណ៍ជុំវិញពិភពលោក ដែលមានមកពីប្រទេសរូម៉ានី កេនយ៉ា ប្រេស៊ីល ហុងកុង អាល្លឺម៉ង់ អង់គ្លេស តួកគី បារាំង អ៊ីតាលី និងអេស៉្បាញ។
រូបភាពជុំវិញពិភពលោក ២១ មិថុនា ២០១៥

១
Aguila Patrol យន្តហោះអេស៉្បាញហោះបង្ហាញ នៅក្នុងពិធីបុណ្យអាកាសអន្តរជាតិ Motril International Air Festival ក្នុងទីក្រុង Motril ខេត្ត Granada ។

២
បុរសម្នាក់កាន់រូបតុក្កតាសម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស ខណៈពេលដែលពួកគេកំពុងរង់ចាំការយាងមកដល់របស់ទ្រង់ ដើម្បីជួបអ្នកជម្ងឺក្នុងមន្ទីរពេទ្យ Cottolengo ទីក្រុង Turin ប្រទេសអ៊ីតាលី។
![មនុស្សជាច្រើនពាន់នាក់បានមកចូលរួមប្រារព្ធទិវាអន្តរជាតិស្តីពីយោហ្គា [យោគៈ] ដោយប្រើកម្រាលពណ៌លឿង នៅក្នុងរូបថតមួយដែលថតពីជាន់ទីមួយនៃអគារ Eiffel Tower ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/a28f8385-071a-4ed2-b8b1-47944d9bd565_w1024_q10_s.jpg)
៣
មនុស្សជាច្រើនពាន់នាក់បានមកចូលរួមប្រារព្ធទិវាអន្តរជាតិស្តីពីយោហ្គា [យោគៈ] ដោយប្រើកម្រាលពណ៌លឿង នៅក្នុងរូបថតមួយដែលថតពីជាន់ទីមួយនៃអគារ Eiffel Tower ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

៤
ប៉ូលីសបង្រ្កាបបាតុករប្រើទឹកដើម្បីបាញ់បំបែកហ្វូងបាតុករប្រឆាំងរដ្ឋាភិបាល នៅក្នុងបាតុកម្មមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។

៥
ព្រះអាទិត្យរះ ខណៈអ្នកចូលចិត្តធ្វើដំណើររាប់ពាន់អ្នកបានប្រមូលផ្តុំនៅជុំវិញថ្មបុរាណ Stonehenge ដើម្បីអបអរ Summer Solstice ជាពេលដែលថ្ងៃមានរយៈពេលយូរបំផុតប្រចាំឆ្នាំ នៅក្បែរទីក្រុង Salisbury ប្រទេសអង់គ្លេស។
![កុមារម្នាក់ដើរកាត់សា្នដៃសិល្បៈឈ្មោះ «ឡានដឹកទំនិញ» ធ្វើឡើងដោយសិល្បករ Erwin Wurm ក្នុងទីក្រុង Karlsruhe ភាគនិរតីនៃប្រទេសអាល្លឺម៉ង់។ ស្នាដៃសិល្បៈនេះគឺជាផ្នែកមួយនៃពិធីតាំងពិព័រណ៍ «ទីក្រុងគឺជាតារា ៖ សិល្បៈនៅឯការដ្ឋានសំណង់ [The City is the Star – Art at the Construction Site]» ដែលដាក់តាំងបង្ហាញនៅទូទាំងទីក្រុង រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥។](https://gdb.voanews.com/525dc2f8-c77a-4ab9-a6df-316f8a169b6d_w1024_q10_s.jpg)
៦
កុមារម្នាក់ដើរកាត់សា្នដៃសិល្បៈឈ្មោះ «ឡានដឹកទំនិញ» ធ្វើឡើងដោយសិល្បករ Erwin Wurm ក្នុងទីក្រុង Karlsruhe ភាគនិរតីនៃប្រទេសអាល្លឺម៉ង់។ ស្នាដៃសិល្បៈនេះគឺជាផ្នែកមួយនៃពិធីតាំងពិព័រណ៍ «ទីក្រុងគឺជាតារា ៖ សិល្បៈនៅឯការដ្ឋានសំណង់ [The City is the Star – Art at the Construction Site]» ដែលដាក់តាំងបង្ហាញនៅទូទាំងទីក្រុង រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥។

៧
កូនសត្វចាបដែលទើបនឹងកើត បើកចំហមាត់រង់ចាំចំណីបញ្ចុកនៅក្នុងសំបុករបស់វា ក្នុងទីក្រុងហុងកុង។

៨
«Desvio Coletivo» ក្រុមសម្តែងមហោស្រពសិល្បៈជាតិប្រេស៊ីលបង្ហាញការសម្តែងសិល្បៈឈ្មោះ «មើលមិនឃើញ» នៅតាមដងផ្លូវក្នុងតំបន់ទីប្រជុំជននៃទីក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥។

៩
ជនភៀសខ្លួនមកពីប្រទេសស៊ូដង់ភាគខាងត្បូង បានឡើងភ្នំក្នុងជំរុំជនភៀសខ្លួន Kakuma ក្នុងសង្កាត់ Turkana ភាគពាយ័ព្យនៃទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥។

១០
អ្នកចូលរូមត្រូវបានថតពីក្រោយ នៅក្នុងការបាញ់កាំជ្រួចនៅចុងបញ្ចប់នៃពិព័រណ៍យន្តហោះអន្តរជាតិ ក្នុងទីក្រុងប៊ុយការ៉ស (Burcharest) ប្រទេសរូម៉ានី កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥។