រូបភាពជុំវិញពិភពលោកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ មកពីសហរដ្ឋអាមេរិក ប្រទេសអង់គ្លេស បារាំង អ៊ីស្រាអែល ឥណ្ឌូនេស៊ី ម៉ិកស៊ិក តៃវ៉ាន់ កូរ៉េខាងត្បូង ចិន ន័រវែស ប៉ាឡេស្ទីន និងប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ២០ មិថុនា ២០១៦

១
មនុស្សម្នាចូលរួមក្នុងថ្នាក់យូហ្គាជាក្រុមនៅក្នុងទីលាន Times Square ដែលនេះជាផ្នែកមួយនៃកម្មវិធី Solstice in Times Square: Mind Over Madness Yoga លើកទី១៤ ដើម្បីប្រារព្ធពេលវេលាសុលស្ទីស (ពេលវេលាដែលមានថ្ងៃមានរយៈពេលយូរ) ក្នុងរដូវក្តៅនៅក្នុងក្រុងញូវយ៉ក។

២
បុរសម្នាក់សរសេរពាក្យពេចន៍មួយចំនួននៅលើជញ្ជាំងដែលត្រូវបានធ្វើឡើងដើម្បីរំលឹកដល់តំណាងរាស្រ្ត Jo Cox ដែលត្រូវបានគេបាញ់សម្លាប់នៅក្នុងភូមិ Birstall ទីលានសភាក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

៣
អ្នកគាំទ្រក្រុមបាល់ទាត់របស់អង់គ្លេសពាក់ស្រោមមុខរបស់ម្ចាស់ក្សត្រី Elizabeth II នៅក្នុងក្រុង Saint Etienne ប្រទេសបារាំង មុនពេលការប្រកួតបាល់ទាត់ Euro ឆ្នា២០១៦ រវាងអង់គ្លេស និងស្លូវ៉ាគី។

៤
«សេះយន្ត» មួយ ដែលផលិតចេញពីបំណែកទូរស័ព្ទ និងកុំព្យូទ័ររាប់ពាន់ ត្រូវបានគេដាក់បង្ហាញ នៅច្រកចូលសន្និសីទ Cyberweek ប្រចាំឆ្នាំនៅសាកលវិទ្យាល័យ Tel Aviv ប្រទេសអ៊ីស្រាអែល។

៥
កងកម្លាំងសន្តិសុខឥណ្ឌូនេស៊ីទាញទូករបស់ស្រីលង្កា មុនពេលវាត្រូវបានគេសណ្តោងទៅក្នុងសមុទ្រ នៅឆ្នេរ Lhoknga ក្នុងខេត្ត Aceh។ ជនទេសន្តរប្រវេសន៍ប្រមាណជា៤៤នាក់មកពីស្រីលង្ការសាត់អណ្តែតតែលតោលនៅលើទឹកសមុទ្របន្ទាប់ពីម៉ាស៊ីនទូករបស់ពួកគេខូចកាលពីថ្ងៃទី១៧ ខែមិថុនា។

៦
ប៉ូលិសសហព័ន្ធរបស់ម៉ិកស៊ិកប៉ះទង្គិចជាមួយនឹងគ្រូបង្រៀនដែលតវ៉ាប្រឆាំងនឹងកំណែទម្រង់ក្នុងវិស័យអប់រំ និងការចាប់ខ្លួនមេដឹកនាំពីររូបរបស់ពួកគេ នៅក្នុងរដ្ឋ Oaxaca កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦

៧
លោក Dustin Johnson កាន់ពានបន្ទាប់ពីបានឈ្នះពានរង្វាន់ជើងឯកវាយកូនហ្គោលដែលមានឈ្មោះថា U.S. Open នៅក្លឹប Oakmont Country Club ក្នុងក្រុង Oakmont រដ្ឋ Pennsylvania កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។

៨
ស្រ្តីម្នាក់កាន់ទុក្ខក្នុងពេលកំដរជនរងគ្រោះដែលស្លាប់នៅក្លឹបរាត្រី Pulse បន្ទាប់ពីការបាញ់ប្រហារដ៏ប្រល័យនៅក្នុងក្រុង Orlando រដ្ឋ Florida កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។

៩
អ្នកគាំទ្រក្រុម Cleveland Cavaliers ប្រមូលផ្តុំគ្នានៅកន្លែងចតរថយន្តមួយដើម្បីទស្សនាការប្រកួត NBA Championship Game 7 ដែលក្រុម Cleveland Cavaliers ត្រូវប្រកួតជាមួយក្រុម Golden State Warriors នៅក្នុងក្រុង Oakland រដ្ឋ California នៅលើផ្ទាំងទូរទស្សន៍ដ៏ធំមួយនៅទីលាន Quicken Loans Arena នៅក្នុងក្រុង Cleveland រដ្ឋ Ohio កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។ ក្រុម Cavaliers ទទួលបានជ័យជម្នះ និងទទួលបានពានរង្វាន់ ដោយពិន្ទុ៩៣ ទល់នឹង៨៩។

១០
ឆ្មាមួយក្បាលដែលគេរចនារោមរបស់វាជាកង់ៗត្រូវបានគេប្រទះឃើញនៅក្បែរឆ្កែមួយក្បាលនៅហាងលក់សត្វចិញ្ចឹមមួយនៅក្នុងក្រុង Tainan កោះតៃវ៉ាន់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។

១១
នារីៗដែលស្ថិតក្នុងសម្លៀកបំពាក់ Hanbok ប្រពៃណីរបស់កូរ៉េខាងត្បូង តុបតែងខ្លួននៅវាំង Gyeongbok ក្នុងរាជវង្ស Joseon ក្នុងក្រុងសេអ៊ូល។

១២
ឡានក្រុងមួយរត់កាត់តំបន់លិចទឹកក្នុងក្រុង Jiujiang ខេត្ត Jiangxi ប្រទេសចិន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។

១៣
ទិដ្ឋភាពពីលើអាកាសនេះបង្ហាញពីមនុស្សដែលកំពុងហាត់យូហ្គានៅលើផ្ទាំងកញ្ចក់មួយ មុនទិវាយូហ្គាអន្តរជាតិ នៅជាយក្រុងប៉េកាំង ប្រទេសចិន។

១៤
រូបភាពនេះបង្ហាញពី អ្នកនិពន្ធ និងអ្នកលេងព្យ៉ាណូ (pianist) ដែលមានឈ្មោះថា Ludovico Einaudi កំពុងដេញបទ Elegy for the Arctic នៅលើផ្ទាំងអណ្តែតមួយនៅក្នុងមហាសមុទ្រអាកទិច កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅពីមុខផ្ទាំងទឹកកក Wahlenbergbreen នៅប្រជុំកោះ Svalbard ក្បែរក្រុង Ny-Alesund ប្រទេសន័រវែស។

១៥
លោក Munir Shindi ជនជាតិប៉ាឡេស្ទីនវ័យ៣៦ឆ្នាំ បើកបររបស់មួយដែលតំណាងឲ្យរថយន្ត Mercedes Gazelle ឆ្នាំ១៩២៧ ដែលលោកបានធ្វើឡើងដោយមិនមានចំណេះដឹងផ្នែកនេះទាល់តែសោះ។ លោកបានជិះវានៅលើផ្លូវមួយនៅក្នុងក្រុង Gaza កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។

១៦
ឆ្មាឈ្មោះ Chiquinho អាយុ១២ឆ្នាំ ជិះម៉ូតូជាមួយម្ចាស់វា នៅក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។