រូបភាពជុំវិញពិភពលោកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសនីការ៉ាហ្គា អាហ្វហ្គានីស្ថាន ឥណ្ឌា មីយ៉ាន់ម៉ា តៃវ៉ាន់ ប៉ាឡេស្ទីន រុស្ស៊ី និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ១៨ មិថុនា ២០១៨

1
បាតុករប្រឆាំងនឹងរដ្ឋាភិបាលម្នាក់បាញ់កាំភ្លើងត្បាល់ដែលធ្វើដោយដៃ នៅក្នុងក្រុង Managua ប្រទេសនីការ៉ាហ្គា ដើម្បីទាមទារឲ្យមានយុត្តិធម៌សម្រាប់មនុស្ស៦នាក់នៅក្នុងគ្រួសារមួយដែលបានស្លាប់ នៅពេលផ្ទះរបស់ពួកគេត្រូវបានឆេះ។

2
មនុស្សម្នាសាទរចំពោះបទឈប់បាញ់នៅក្នុងស្រុក Rodat ខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន។

3
អ្នកបើករថយន្តដឹកទំនិញជនជាតិឥណ្ឌាម្នាក់ដេកនៅលើរថយន្តរបស់លោក ដែលចតចោលមួយ នៅក្នុងកូដកម្មទូទាំងប្រទេសមួយដែលអំពាវនាវដោយម្ចាស់រថយន្តដឹកទំនិញប្រឆាំងនឹងការឡើងថ្លៃសាំងនៅក្នុងក្រុង Chennai ប្រទេសឥណ្ឌា។

4
មនុស្សម្នាដើរនៅក្នុងទឹក នៅពេលមានទឹកជំនន់មួយនៅក្នុងស្រុក Mawlamyine ប្រទេសមីយ៉ាន់ម៉ា។

5
មនុស្សម្នាក់ដើរនៅលើដើមឬស្សីមួយដែលគេប្រើសម្រាប់ឆ្លងទឹកបណ្តោះអាសន្ន នៅក្នុងស្រុក Nagaon រដ្ឋ Assam ប្រទេសឥណ្ឌា។

6
លោក Hank Cheng សិល្បករតៃវ៉ាន់ថតរូបជាមួយនឹងរូបតំណាងតូចៗដែលលោកបានច្នៃ នៅក្នុងក្រុង New Taipei ប្រទេសតៃវ៉ាន់។

7
សាច់ញាតិរបស់ជនប៉ាឡេស្ទីនម្នាក់ ដែលត្រូវបានគេសម្លាប់នៅព្រំដែនអ៊ីស្រាអែល ស្រែកយំនៅក្នុងមន្ទីរពេទ្យមួយនៅក្នុងក្រុង Gaza។

8
មនុស្សម្នាដើរជុំវិញស្តាតមុនពេលប្រកួតរវាងក្រុមទុយនីស៊ី និងអង់គ្លេសនៅក្នុងការប្រកួតពានរង្វាន់ World Cup ២០១៨ នៅក្នុងក្រុង Volgograd ប្រទេសរុស្ស៊ី។

9
មនុស្សម្នាត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី៤ និងជាថ្ងៃចុងក្រោយនៃពិធីបុណ្យ Firefly Music Festival នៅក្នុងក្រុង Dover រដ្ឋ Delaware សហរដ្ឋអាមេរិក។

10
អ្នកបង្ហាញម៉ូដម្នាក់ដើរបង្ហាញម៉ូដនៅក្នុងការបង្ហាញសម្លៀកបំពាក់បុរសម៉ាក Fendi សម្រាប់រដូវក្តៅ/ផ្ការីក សម្រាប់ឆ្នាំ២០១៩ នៅក្នុងកម្មវិធី Fashion Week ក្នុងក្រុង Milan ប្រទេសអ៊ីតាលី។