រូបភាពជុំវិញពិភពលោកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា អាហ្វហ្គានីស្ថាន បង់ក្លាដែស ឥណ្ឌា គុយបា សហរដ្ឋអាមេរិក ថៃ អេក្វាទ័រ និងចិន។
រូបភាពជុំវិញពិភពលោក ១៧ មិថុនា ២០២០

១
កងកម្លាំងពិសេសអាហ្វហ្គានីស្ថានចូលរួមពិធីបញ្ចប់ការសិក្សាក្នុងទីក្រុងកាប៊ុល។

២
បុគ្គលិកនៃមន្ទីរពេទ្យ Mugda Medical College យកសំណាកពីបុរសម្នាក់ដើម្បីតេស្តរកជំងឺកូវីដ១៩ក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែស។

៣
មន្ត្រីប៉ូលិសចាប់ខ្លួនសកម្មជនមកពីអង្គការ Swadeshi Jagran Manch សាខារបស់អង្គការជាតិនិយមហិណ្ឌូ Rashtriya Swayamsevak Sangh (RSS) អំឡុងបាតុកម្មមួយប្រឆាំងនឹងចិនក្នុងទីក្រុងញូវដែលីប្រទេសឥណ្ឌា។

៤
គិលានុបដ្ឋាយិកាចូលនិវត្តន៍អ្នកស្រី Feridia Rojas អាយុ៨២ឆ្នាំ ពាក់ក្រដាសកាតុងរាងផ្ទះនៅផ្សារមួយ ដើម្បីការពារខ្លួនពីការឆ្លងវីរុសកូរ៉ូណានៅទីក្រុង Havana ប្រទេសគុយបា។

៥
ស្លាកបាតុកម្មមួយត្រូវបានលើកបង្ហាញនៅខាងមុខវិមានសហព័ន្ធ Confederate Monument ដែលត្រូវបានគេឆ្លាក់ក្នុងសួន Stone Mountain Park នៅទីក្រុង Stone Mountain រដ្ឋ Georgia កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

៦
ភ្ញៀវពាក់ម៉ាស់ជិះរថភ្លើងហោះ «Vortex» ក្នុងសួនកម្សាន្ត Siam Amazing Park ដែលទើបនឹងបើកដំណើរការឡើងវិញក្នុងទីក្រុងបាងកកប្រទេសថៃ។

៧
អ្នកល្បាតសួនម្នាក់បានយកអណ្តើកឈ្មោះ Diego ទៅតំបន់មួយឈ្មោះថា Las Tunas ដែលមានចម្ងាយ២.៥គីឡូម៉ែតពីឆ្នេរកោះ Espanola ប្រទេសអេក្វាទ័រ។

៨
មនុស្សម្នាមកលេងផ្សាររាត្រីនៅទីក្រុង Shenyang ក្នុងខេត្ត Liaoning ប្រទេសចិនកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។