រូបភាពជុំវិញពិភពលោកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ មកពីប្រទេសអង់គ្លេស យេម៉ែន ក្រិក អាហ្វហ្គានីស្ថាន កូរ៉េខាងជើង ឥណ្ឌា ម៉ូណាកូ អ៊ីរ៉ាក់ បេឡារុស រុស្ស៊ី បារាំង និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ១៧ មិថុនា ២០១៨

១
មនុស្សម្នាប្រណាំងអូប័រនៅក្នុងការប្រកួត F1H20 London Grand Prix នៅផែ Royal Victoria Dock នៅក្នុងក្រុងឡុងដ៍។

២
ក្មេងៗអង្គុយនៅក្នុងថ្នាក់រៀនមួយ បន្ទាប់ពីពួកគេត្រូវបានគេជម្លៀសចេញពីភូមិនៅក្បែរព្រលានយន្តហោះ Hodeidah ក្នុងពេលវាយប្រហាររវាងកងកម្លាំងរដ្ឋាភិបាល និងយុទ្ធជន Houthi នៅក្នុងក្រុង Hodeidah ប្រទេសយេម៉ែន។

៣
មនុស្សម្នាក់ទាត់ឧស្ម័នទឹកភ្នែកដែលប៉ូលិសកុបកម្មបានបោះមកលើគាត់ នៅក្នុងពេលប៉ះទង្គិចនៅក្នុងភូមិ Pisoderi នៅក្បែរព្រំប្រទល់ជាមួយនឹងប្រទេសម៉ាសេដ្វាន នៅតំបន់ខាងជើងនៃប្រទេសក្រិក។ រដ្ឋមន្ត្រីការបរទេសក្រិក និងម៉ាសេដ្វានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមមួយដើម្បីបញ្ចប់ជម្លោះដែលរយៈពេលមួយទសវត្សរ៍ ដោយការផ្លាស់ប្តូរឈ្មោះពីប្រទេសម៉ាសេដ្វាន ទៅជាសាធារណរដ្ឋម៉ាសេដ្វានខាងជើង។

៤
បុរសម្នាក់ដែលមានរបួសត្រូវបាននាំទៅមន្ទីរពេទ្យ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយនៅក្នុងក្រុង Jalalabad ប្រទេសអាហ្វហ្គានីស្ថាន។

៥
ស្ត្រីម្នាក់លីទូរទស្សន៍មួយនៅក្នុងក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។

៦
មនុស្សម្នារីករាយនឹងការលេងសប្បាយនៅឧទ្យានមួយ ក្នុងពេលប្រារព្ធកម្មវិធី Eid al- Fitr ដែលសម្គាល់ពីការបញ្ចប់នៃខែតមអាហាររ៉ាម៉ាឌន នៅក្នុងក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។

៧
ជនមូស្លីមឥណ្ឌាចាកចេញពីកម្មវិធីអធិដ្ឋាន Eid al-Fitr នៅព្រះវិហារ Jama Masjid នៅក្នុងក្រុងញូវដេលី កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។

៨
ព្រះអង្គម្ចាស់ Charlene របស់ម៉ូណាកូប្រកួតនៅក្នុងការជិះកង់លើទឹក Riviera Water Bike Challenge ដើម្បីគាំទ្រដល់មូលនិធិ Princess Charlene នៅក្នុងប្រទេសម៉ូណាកូ។

៩
សិល្បករសម្តែងនៅក្នុងពិធីបុណ្យ Festival of Fire Theaters នៅបរិវេណសារៈមន្ទីរ Dudutki ប្រទេសបេឡារុស កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។

១០
អ្នកចូលចិត្តលេងបាល់ទាត់ម្នាក់ទាត់បាល់មួយ ខណៈដែលចូលរួមការប្រកួត Swamp Football Cup of Russia នៅក្នុងភូមិ Pogi តំបន់ Leningrad ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។

១១
មនុស្សម្នាប្រមូលផ្តុំសម្រាប់ការហាត់យូហ្គានៅទីវាលនៅក្បែរប៉ម Eiffel នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។

១២
អ្នកបង្ហាញម៉ូដបង្ហាញម៉ូដនៅក្នុងកម្មវិធី Fashion Week ក្នុងក្រុង Milan ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។

១៣
មនុស្សម្នាទៅកន្លែងបញ្ចុះសពឈ្មោះ Valley of Peace ក្នុងកម្មវិធី Eid al-Fitr ខណៈដែលពួកគេប្រារព្ធការបញ្ចប់ខែតមអាហាររ៉ាម៉ាឌន នៅក្នុងក្រុង Najaf ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។