រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ មកពីប្រទេសប៊ែលហ្ស៊ិក ចិន ហុងកុង ប៉េរូ អាល្លឺម៉ង់ អាហ្វ្រិកខាងត្បូង បារាំង និងឥណ្ឌូណេស៊ី។
រូបភាពជុំវិញពិភពលោក ១៦ មិថុនា ២០១៩

១
មនុស្សម្នាចូលរួមក្នុងកម្មវិធី Doudou រៀបចំដោយអង្គការ UNESCO និងចូលរួមការប្រកួត Lumacon រវាងក្រុម Saint George តំណាងឲ្យអំពើល្អ និងក្រុមនាគដែលតំណាងឲ្យអំពើអាក្រក់ នៅក្នុងក្រុង Mons ប្រទេសប៊ែលហ្ស៊ិក។

២
នេះជាទិដ្ឋភាពពិលើអាកាស ដែលបង្ហាញឲ្យឃើញពីគ្រោងឆ្អឹងត្រីបាឡែនប្រវែង៦៨ម៉ែត្រ ដែលផ្គុំដោយប្រើសំរាមផ្លាស្ទិក ដែលគេយកចេញពីសមុទ្រ នៅក្នុងព្រឹត្តិការណ៍មួយដើម្បីលើកកម្ពស់ការយល់ដឹង ពីការអភិរក្សសមុទ្រ នៅកំពង់ផែ Rudong Yangkou ក្រុង Nantong ខេត្ត Jiangsu ប្រទេសចិន។

៣
បាតុករទាមទារឲ្យមេដឹកនាំហុងកុងចុះចេញពីតំណែង និងលុបចោលសំណើច្បាប់បត្យាប័ន នៅក្នុងក្រុងហុងកុង។

៤
ក្មេងៗវ៉េណេស៊ុយអេឡាគេងនៅមជ្ឈមណ្ឌលព្រំដែន Binational Border Service Center នៅក្នុងក្រុង Tumbes ប្រទេសប៉េរូ បន្ទាប់ពីច្បាប់អន្តោប្រវេសន៍ថ្មីមួយរបស់ប្រទេសនេះ តម្រូវឲ្យជនទេសន្តរប្រវេសន៍វ៉េណេស៊ុយអេឡាទាំងអស់មានលិខិតឆ្លងដែន និងទិដ្ឋការ មានសុពលភាព កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។

៥
យន្តហោះមួយរៀបចុះចតនៅព្រលានយន្តហោះ នៅក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។

៦
អ្នកហាត់យូហ្គាចូលរួមនៅក្នុងការហាត់យូហ្គាធំមួយ នៅលើវាលស្មៅ ក្នុងក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូង។

៧
ស្វាឪ Nenette ធ្វើខួប៥០ឆ្នាំរបស់ខ្លួន នៅសួនសត្វ Jardin des Plantes ក្នុងក្រុងប៉ារីស ប្រទេសបារាំង។

៨
បាតុកររាប់ពាន់នាក់ដើរតាមផ្លូវនៅក្នុងការប្រមូលផ្តុំថ្មីៗ ប្រឆាំងនឹងសំណើច្បាប់បត្យាប័នដ៏ចម្រូងចម្រាស នៅក្នុងក្រុងហុងកុង។

៩
ពលរដ្ឋឥណ្ឌូណេស៊ីធ្វើការបង្ហោះបាឡុងយក្សនៅទីលាន Pagerejo នៅក្នុងក្រុង Wonosobo ខេត្ត Central Java នៅក្នុងកម្មវិធី Java Traditional Balloon Festival ឆ្នាំ២០១៩ ដើម្បីអប់រំមនុស្សពីសុវត្ថិភាពជិះយន្តហោះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។

១០
សត្វក្អែកទឹកត្រូវបានគេថតបាននៅលើកោះមួយ ក្បែរក្រុង Vileika ប្រទេសបេឡារុស។