បណ្ដុំរូបភាពស្អាតៗមកពីជុំវិញពិភពលោកសម្រាប់ថ្ងៃទី ១៥ មិថុនា ២០១៧។
រូបភាពជុំវិញពិភពលោក ១៥ មិថុនា ២០១៧

១
ស្ត្រីមួយក្រុមស្លៀកសម្លៀកបំពាក់ប្រពៃណីនៃតំបន់ Bavarian ចូលរួមក្នុងពិធីប្រពៃណី Corpus Christi នៅជិតភូមិ Wackersberg ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។

២
សិល្បការនី នាង Erendira Wallenda កំពុងសម្តែងនៅពេលនាងចងខ្លួនសំយុងចុះពីឧទ្ធម្ភាគចក្រមួយគ្រឿង ដែលហោះហើរពីលើទឹកដីរបស់អាមេរិកនៅ Niagara Falls ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក។

៣
កុមារីម្នាក់កំពុងសរសេរសារនៅលើជញ្ជាំងសម្រាប់ជនរងគ្រោះ និងដើម្បីគាំទ្រលើកទឹកចិត្តដល់អ្នកដែលរង់ការប៉ះពាល់ដោយមហាអគ្គិភ័យនៅ Grenfell Tower ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

៤
ផ្ទៃខាងមុខនៃអាគារ Grenfell Tower ដែលឆេះខ្លោច ក្រោយពេលអគ្គិភ័យមួយបានឆេះអាផាតមិនកំពស់២៤ជាន់ នៅភាគខាងលិចទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

៥
ឆ្កែមួយក្បាលកំពុងបំបៅដោះកូនខ្លានិងកូនឆ្កែដែលទើបកើត នៅតំបន់អភិរក្សសត្វព្រៃ Xixiakou ក្នុងទីក្រុង Rongcheng ខេត្ត Shandong ប្រទេសចិន។

៦
នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau (ស្តាំ) ប្រៀបធៀបស្រោមជើងជាមួយសមាជិកសភា លោក Randy Boissonnault នៅក្នុងពិធីលើកទង់ជាតិនៅវិមានរដ្ឋសភា ក្នុងទីក្រុង Ottawa ខេត្ត Ontario ប្រទេសកាណាដា។

៧
ទូកមួយគ្រឿងកំពុងត្រឡប់មកកាន់ចំណតវិញនៅពេលថ្ងៃលិចនៅបឹង Lake Hefner ទីក្រុង Oklahoma សហរដ្ឋអាមេរិក។

៨
ទិដ្ឋភាពនៅតំបន់ Loosdrechtse ថតពីលើលំហ ដែលស្ថិតនៅខាងត្បូងទីក្រុង Amsterdam ប្រទេសហូឡង់។

៩
បាឡុងហោះបានប៉ះទង្គិចគ្នានៅក្នុងជុំទីមួយនៃការប្រកួតកីឡាវាយកូនគោល U.S. Open នីជិតទីវាលវាយកូនគោល Erin Hills នៅទីក្រុង Erin រដ្ឋ Wisconsin សហរដ្ឋអាមេរិក។

១០
កីឡាករ Sidney Crosby របស់ក្រុមកីឡាវាយកូនបាល់លើទឹកកក Pittsburgh Penguins លើកពាន Stanley Cup នៅក្នុងជ័យជម្នះរបស់ពួកគេក្នុងការប្រកួតពាន Stanley Cup នៅទីក្រុង Pittsburgh ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។

១១
សត្វ Nutrias ឬកណ្ដុរទន្លេ បានងើបឡើងនៅក្នុងទន្លេតូចមួយនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។