កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៤ មិថុនា ២០១៩
![កាំភ្លើងដែលគេជឿថាជារបស់វិចត្រករជនជាតិហូឡង់ Vincent Van Gogh កាលពីសតវត្សរ៍ទី១៩ ដែលប្រើដើម្បីបាញ់សម្លាប់ខ្លួនឯង កាលពីថ្ងៃទី២៧ ខែកក្កដា ១៨៩០ ត្រូវបានគេដាក់បង្ហាញកាលពីថ្ងៃទី១៤ មិថុនា ២០១៩ នៅផ្ទះដាក់លក់ដេញថ្លៃ មុនពេលគេដាក់វាលក់ដេញថ្លៃនៅថ្ងៃនេះ។](https://gdb.voanews.com/f0355903-26ea-4218-9207-efb4b8fe7f34_w1024_q10_s.jpg)
១
កាំភ្លើងដែលគេជឿថាជារបស់វិចត្រករជនជាតិហូឡង់ Vincent Van Gogh កាលពីសតវត្សរ៍ទី១៩ ដែលប្រើដើម្បីបាញ់សម្លាប់ខ្លួនឯង កាលពីថ្ងៃទី២៧ ខែកក្កដា ១៨៩០ ត្រូវបានគេដាក់បង្ហាញកាលពីថ្ងៃទី១៤ មិថុនា ២០១៩ នៅផ្ទះដាក់លក់ដេញថ្លៃ មុនពេលគេដាក់វាលក់ដេញថ្លៃនៅថ្ងៃនេះ។
![ក្រដាសស្អិតដែលមានសារគាំទ្រដល់អ្នកតវ៉ា ត្រូវបានគេបិទលើជញ្ជាំងនៅជិតក្រុមប្រឹក្សាច្បាប់ ក្នុងទីក្រុងហុងកុង។ ផ្លូវថ្នល់បានស្ងប់ស្ងាត់ឡើងវិញក្រោយពេលមានការធ្វើការតវ៉ាដោយក្រុមនិស្សិត និងសកម្មជនសិទ្ធិមនុស្ស ដែលប្រឆាំងនឹងសេចក្តីព្រាងច្បាប់ដែលអនុញ្ញាតឲ្យមានការកាត់ទោសជនសង្ស័យនៅក្នុងប្រព័ន្ធតុលាការចិនដីគោក។](https://gdb.voanews.com/73f1e42d-acf6-4e89-890b-c0062dc88637_w1024_q10_s.jpg)
២
ក្រដាសស្អិតដែលមានសារគាំទ្រដល់អ្នកតវ៉ា ត្រូវបានគេបិទលើជញ្ជាំងនៅជិតក្រុមប្រឹក្សាច្បាប់ ក្នុងទីក្រុងហុងកុង។ ផ្លូវថ្នល់បានស្ងប់ស្ងាត់ឡើងវិញក្រោយពេលមានការធ្វើការតវ៉ាដោយក្រុមនិស្សិត និងសកម្មជនសិទ្ធិមនុស្ស ដែលប្រឆាំងនឹងសេចក្តីព្រាងច្បាប់ដែលអនុញ្ញាតឲ្យមានការកាត់ទោសជនសង្ស័យនៅក្នុងប្រព័ន្ធតុលាការចិនដីគោក។
![ស្ត្រីម្នាក់ឱបអ្នកពន្លត់អគ្គិភ័យម្នាក់នៅខណៈដែលមហាជនចូលរួមការដង្ហែក្បួនដ៏ស្ងប់ស្ងាត់មួយ ដើម្បីរំឭកខួបទី១នៃការឆេះអាគារ Grenfell នៅភាគខាងលិចនៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/50c573cd-81e0-40f3-9f10-b6f3467964d6_w1024_q10_s.jpg)
៣
ស្ត្រីម្នាក់ឱបអ្នកពន្លត់អគ្គិភ័យម្នាក់នៅខណៈដែលមហាជនចូលរួមការដង្ហែក្បួនដ៏ស្ងប់ស្ងាត់មួយ ដើម្បីរំឭកខួបទី១នៃការឆេះអាគារ Grenfell នៅភាគខាងលិចនៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![ទិដ្ឋភាពនៅផ្នែកមួយនៃវត្ថុសិល្បៈដ៏ធំមួយដែលមានឈ្មោះថា «នៅខាងក្រោយជញ្ជាំង» ដែលរៀបចំឡើងដោយអ្នកសិល្បៈតាមដងផ្លូវជនជាតិបារាំងឈ្មោះ Saype។ រូបនេះបង្ហាញពីដៃដែលចាក់ស្រេះជាប់គ្នាឆ្លងកាត់វាលស្មៅនៃសួនបៃតង Champs de Mars ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/74f1e349-12d3-401e-b9f3-3489c6dbdc96_w1024_q10_s.jpg)
៤
ទិដ្ឋភាពនៅផ្នែកមួយនៃវត្ថុសិល្បៈដ៏ធំមួយដែលមានឈ្មោះថា «នៅខាងក្រោយជញ្ជាំង» ដែលរៀបចំឡើងដោយអ្នកសិល្បៈតាមដងផ្លូវជនជាតិបារាំងឈ្មោះ Saype។ រូបនេះបង្ហាញពីដៃដែលចាក់ស្រេះជាប់គ្នាឆ្លងកាត់វាលស្មៅនៃសួនបៃតង Champs de Mars ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
![រដ្ឋលេខាផ្នែកព័ត៌មានដែលនឹងត្រូវចប់តំណែង Sarah Huckabee Sanders ឱបលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/ede0c036-ce8e-4585-81b9-f00d54a9571e_w1024_q10_s.jpg)
៥
រដ្ឋលេខាផ្នែកព័ត៌មានដែលនឹងត្រូវចប់តំណែង Sarah Huckabee Sanders ឱបលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
![ក្រុមបាតុករកំពុងដើរក្បែរកង់ឡានដែលកំពុងឆេះ ក្នុងពេលធ្វើការតវ៉ាប្រឆាំងនិងរដ្ឋាភិបាល ក្នុងរដ្ឋធានីព័រអូប្រាំង ប្រទេសហៃទី។](https://gdb.voanews.com/3d1c4627-b53a-4acd-9dac-aa3d8675e72b_w1024_q10_s.jpg)
៦
ក្រុមបាតុករកំពុងដើរក្បែរកង់ឡានដែលកំពុងឆេះ ក្នុងពេលធ្វើការតវ៉ាប្រឆាំងនិងរដ្ឋាភិបាល ក្នុងរដ្ឋធានីព័រអូប្រាំង ប្រទេសហៃទី។
![អ្នកជំងឺម្នាក់បានចាកចេញក្រោយពេលមិនអាចទទួលបានការព្យាបាលនៅពេទ្យរដ្ឋមួយក្នុងពេលដែលក្រុមគ្រូពេទ្យបានធ្វើកូដកម្មទាមទារឲ្យមានការការពារសុវត្ថិភាព បន្ទាប់ពីមានការវាយប្រហារកាលពីពេលថ្មីៗនេះទៅលើក្រុមគ្រូពេទ្យ និងសាច់ញាតិអ្នកជំងឺ នៅទីក្រុង Kolkata ប្រទេសឥណ្ឌា។](https://gdb.voanews.com/5e615699-9bf0-40be-8337-c209b64054f3_w1024_q10_s.jpg)
៧
អ្នកជំងឺម្នាក់បានចាកចេញក្រោយពេលមិនអាចទទួលបានការព្យាបាលនៅពេទ្យរដ្ឋមួយក្នុងពេលដែលក្រុមគ្រូពេទ្យបានធ្វើកូដកម្មទាមទារឲ្យមានការការពារសុវត្ថិភាព បន្ទាប់ពីមានការវាយប្រហារកាលពីពេលថ្មីៗនេះទៅលើក្រុមគ្រូពេទ្យ និងសាច់ញាតិអ្នកជំងឺ នៅទីក្រុង Kolkata ប្រទេសឥណ្ឌា។
![ក្រុមអ្នកគាំទ្រអបអរសាទដល់ជ័យជម្នះរបស់ក្រុមបាល់បោះ Toronto Raptors ទៅលើក្រុម Golden State Warriors នៅទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា នៅក្នុងការប្រកួតបាល់បោះ NBA វគ្គផ្ដាច់ព្រ័ត្រ។](https://gdb.voanews.com/2acd54d8-74e1-44d1-871b-fde8cc732ff7_w1024_q10_s.jpg)
៨
ក្រុមអ្នកគាំទ្រអបអរសាទដល់ជ័យជម្នះរបស់ក្រុមបាល់បោះ Toronto Raptors ទៅលើក្រុម Golden State Warriors នៅទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា នៅក្នុងការប្រកួតបាល់បោះ NBA វគ្គផ្ដាច់ព្រ័ត្រ។
![ខ្សែប្រយុទ្ធរបស់ក្រុម Toronto Raptors លោក Kawhi Leonard (លេខ២) និងខ្សែបម្រើ Serge Ibaka (លេខ៩) កំពុងអបអរជាមួយនឹងជ័យជម្នះពាន Larry O'Brien នៅក្នុងការប្រកួតបាល់បោះឆ្នាំ២០១៩ នៅកីឡដ្ឋាន Oracle Arena ក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា។](https://gdb.voanews.com/1d4cfda2-5e5a-4ea2-bf72-332e26eaca9b_w1024_q10_s.jpg)
៩
ខ្សែប្រយុទ្ធរបស់ក្រុម Toronto Raptors លោក Kawhi Leonard (លេខ២) និងខ្សែបម្រើ Serge Ibaka (លេខ៩) កំពុងអបអរជាមួយនឹងជ័យជម្នះពាន Larry O'Brien នៅក្នុងការប្រកួតបាល់បោះឆ្នាំ២០១៩ នៅកីឡដ្ឋាន Oracle Arena ក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា។
![ខ្លាឃ្មុំពណ៌ត្នោតពីតំបន់ស៊ីបេរី កំពុងធ្វើឲ្យខ្លួនវាត្រជាក់នៅពេលបុគ្គលិលម្នាក់បានបាញ់ទឹកដាក់វានៅក្នុងសួនសត្វ Royev Ruchey ក្នុងទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។](https://gdb.voanews.com/76729574-fe76-4506-9a8d-c75f61a98fc4_w1024_q10_s.jpg)
១០
ខ្លាឃ្មុំពណ៌ត្នោតពីតំបន់ស៊ីបេរី កំពុងធ្វើឲ្យខ្លួនវាត្រជាក់នៅពេលបុគ្គលិលម្នាក់បានបាញ់ទឹកដាក់វានៅក្នុងសួនសត្វ Royev Ruchey ក្នុងទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។