រូបភាពជុំវិញពិភពលោកថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជាអ៊ីរ៉ាក់ អង់គ្លេស បង់ក្លាដែស សហរដ្ឋអាមេរិក ប៉ាឡេស្ទីន ហ្វីលីពីន ដាណឺម៉ាក បារាំង តួកគី និងប៊ែលហ្ស៊ិក។
រូបភាពជុំវិញពិភពលោក ១៤ មិថុនា ២០១៧

១
ទាហានអ៊ីរ៉ាក់ពីក្រុមប្រដាប់អាវុធទី០៩ផ្តល់ទឹកឲ្យក្មេងខ្សោះជាតិទឹកម្នាក់ដែលត្រូវបានសង្រ្គោះនៅទីក្រុង Old City ភាគខាងលិចទីក្រុង Mosul។

២
អ្នកពន្លត់អគ្គិភ័យឈរនៅកណ្តាលកំទេចអគារដែលត្រូវបានឆេះនៅភាគខាងជើង Kensington ទីក្រុង West London ប្រទេសអង់គ្លេស។

៣
អណ្តាតភ្លើងនិងផ្សែងពីអគារកម្ពស់២៧ជាន់មួយនៅខាងលិចទីក្រុងឡុដ៍។ កងពន្លត់អគ្គិភ័យបាននិយាយថាម៉ាស៊ីនពន្លត់ភ្លើងចំនួន៤០និងអ្នកពន្លត់២០០នាក់ត្រូវបានកោះហៅពន្លត់អគ្គិភ័យនៅអគារ Grenfell Tower ដែលមាន១២០បន្ទប់។

៤
ក្រុមជួយសង្រ្គោះបានទាញសាកសពចេញពីការបាក់ដីដ៏ធំមួយនៅក្នុងស្រុក Rangamati ប្រទេសបង់ក្លាដែស។ ការបាក់ដីនេះបានធ្វើឲ្យមនុស្សជាង១០០នាក់បានស្លាប់ និងបានបំផ្លាញផ្លូវនិងកាត់ផ្តាច់អគ្គិសនីភាគអាគ្នេយ៍ប្រទេស។

៥
មនុស្សម្នាក់ដែលត្រូវបានគេជឿថាជា Otto Warmbier ត្រូវបានគេផ្លាស់គេយន្តហោះដឹកជញ្ជូនវេជ្ជសាស្រ្តទៅក្នុងឡានពេទ្យ Lunken Airport ក្នុងទីក្រុង Cincinnati រដ្ឋ Ohio កាលពីថ្ងៃទី១៣ មិថុនា ២០១៧។

៦
ផ្សែងដ៏ខ្មៅចេញពីអគារកំពុងឆាបឆេះនៅក្នុងតំបន់ពាណិជ្ជកម្ម Osmena ក្នុងទីក្រុង Marawi ប្រទេសហ្វីលីពីន។

៧
បុរសជនជាតិប៉ាឡេស្ទីនម្នាក់បានដឹកសេះរបស់ខ្លួនចេញពីសមុទ្របន្ទាប់ពីលាងជម្រះវារួចនៅក្នុងទីក្រុង Gaza City កាលពីថ្ងៃទី១៣ មិថុនា ២០១៧។

៨
បាឡុងរូមទង់ជាតិអាមេរិកមួយត្រូវបានគេបង្ហោះនៅវិទ្យាស្ថានបច្ចេកវិទ្យា Stevens ទីក្រុង Hoboken រដ្ឋ New Jersey។

៩
ប្រជាជនត្រូវបានជម្លៀសពីតំបន់ដែលកំពុងមានការបាញ់ប្រហារខ្លាំងនៅ United Parcel Service (UPS) ទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា។

១០
រូបសំណាកនាងមច្ឆាត្រូវបានគេលាបពណ៌ជាលើកទី២នៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។

១១
សិល្បករជនជាតិអេស្បាញ Okuda ថតរូបនៅខាងមុខជញ្ជាំងកម្ពស់៥០ម៉ែត្របង្ហាញរូបនាង Mona Lisa ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

១២
ក្មេងៗបានលោតទឹកនៅច្រកសមុទ្រ Bosphorus ទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី។

១៣
អ្នកចូលរួមម្នាក់អបអរបន្ទាប់ពីបានឆ្លងដល់ខ្សែផ្តាច់ព្រាត់ក្នុងការប្រកួតកីឡាអូឡាំពិកមនុស្សចាស់ក្នុងកីឡដ្ឋាន King Baudouin ទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្ស៊ិកកាលពីថ្ងៃទី ១៣ មិថុនា ២០១៧។