រូបភាពជុំវិញពិភពលោកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៧ មានមកពីប្រទេសដូចជាឥណ្ឌា អូស្រ្តាលី ចិន ក្រិក ប៉េរូ ប៉ាគីស្ថាន កេនយ៉ា ស្រីលង្កា និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ១៣ មិថុនា ២០១៧

១
អ្នកធ្វើការដឹកធ្យូងកំពុងធ្វើដំណើរនៅលើរថយន្តមួយក្នុងទីក្រុង Barsana ប្រទេសឥណ្ឌា។

២
គ្រូបង្វឹកក្រុមបាល់ទាត់ជាតិប្រេស៊ីលលោក Adenor Leonardo Bacchi ដែលត្រូវបានគេស្គាល់ថា Tite ចាប់បាល់នៅពេលសត្វរំពេរហោះកាត់ជុំវិញកីឡដ្ឋាន Melbourne Cricket Ground ក្នុងប្រទេសអូស្រ្តាលី។

៣
អគារនានាបានរលំក្នុងការកំទេចមួយដើម្បីសាងសង់ឡើងវិញនៅភូមិក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិនកាលពីថ្ងៃទិ១២ មិថុនា ២០១៧។

៤
អ្នករាំរបាំលើអាកាស Katerina Soldatou សម្តែងនៅស្ពានដែលមានកម្ពស់៣៤ ម៉ែត្រក្នុងទីក្រុង Chalkida ប្រហែល៨០ គីឡូម៉ែតភាគខាងជើងទីក្រុង Athens ប្រទេសក្រិក។

៥
គ្រូអាគមសម្តែងក្នុងពិធីមួយដើម្បីសន្តិភាពរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងនៅទីក្រុង Lima ប្រទេសប៉េរូកាលពីថ្ងៃទី១២ មិថុនា ២០១៧។

៦
មនុស្សបីបួននាក់បានបាត់ខ្លួនបន្ទាប់ពីអគារកម្ពស់៧ជាន់បានរលំក្នុងរយៈពេលមួយយប់នៅ Embakasi ក្នុងទីក្រុង ណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

៧
អ្នកធ្វើការប្រមូលចំបើងដាក់លើរថយន្តនៅក្រៅទីក្រុង Faisalabad ប្រទេសប៉ាគីស្ថាន។

៨
សត្វពពែរមួយក្បាលអង្គុយនៅក្នុងតួរថយន្តមួយគ្រឿងនៅក្នុងភូមិម៉ូស្លីមក្នុងទីក្រុង Colombo ប្រទេសស្រីលង្កា។

៩
កុមារីម្នាក់ជម្រះអាចម៍គោនៅក្រោលគោ Gaushalaor ទីក្រុង Barsana ប្រទេសឥណ្ឌា។

១០
ស្ថានីយហ្គេមរបស់ក្រុមហ៊ុន Sony កំពុងចាក់បង្ហាញហ្គេម Spider-Man នៅក្នុងសន្និសីទកាសែតនៅ E3 2017 ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី១២ មិថុនា ២០១៧។

១១
ក្រុមបុគ្គលិកផ្ទាល់ដីកំពុងទាញតង់គ្របទីលានអំឡុងពេលភ្លៀងមុននឹងការប្រកួតកីឡារបេសស្បលជុំទីបីរបស់មហាវិទ្យាល័យ NCAA រវាងក្រុម Florida និង Wake Forest ក្នុងទីក្រុង Gainesville រដ្ឋ Florida កាលពីថ្ងៃទី១២ មិថុនា ២០១៧។

១២
ដំបូលខ្ទមត្រូវបានគ្របដោយក្រណាត់ពណ៌ខៀវដើម្បីការពារពីភ្លៀងនៅទីក្រុង Mumbai ប្រទេសឥណ្ឌា។