រូបភាពជុំវិញពិភពលោកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ មកពីប្រទេសចិន វ៉េណេស៊ុយអេឡា សហរដ្ឋអាមេរិក វៀតណាម អ៊ីរ៉ាក់ អាល្លឺម៉ង់ រុស្ស៊ី ប៉ាគីស្ថាន និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ១២ មិថុនា ២០១៧

១
ទូកជួយសង្គ្រោះមួយទៅជិតដល់រថយន្តដែលលិចទឹកនៅលើផ្លូវមួយ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងក្រុង Guiyang ខេត្ត Guizhou ប្រទេសចិន។

២
អ្នកគាំទ្រដល់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro នៃប្រទេសវ៉េណេស៊ុយអេឡា និងសកម្មជនបក្សប្រឆាំងប្រឈមមុខដាក់គ្នានៅពីមុខតុលាការកំពូលក្នុងក្រុង Caracas។

៣
នាង Mary Beth Nickerson ចុះហត្ថលេខាលើជញ្ជាំងខាងក្រៅនៃក្លឹបកម្សាន្តពេលរាត្រី Pulse នៅពេលទៅគោរពវិញ្ញាណក្ខន្ធនៃខួបមួយឆ្នាំនៃការបាញ់ប្រហារនៅក្នុងក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក។

៤
ខ្លែងដែលមានពណ៌ចម្រុះត្រូវបានគេបង្ហោះនៅលើឆ្នេរ Tam Thanh ក្នុងពិធីបុណ្យបង្ហោះខ្លែងអន្តរជាតិ នៅក្នុងខេត្ត Quang Nam ប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧។

៥
កាលពីថ្ងៃទី២៩ ខែឧសភា ពលរដ្ឋនៅទីក្រុង Portland ដើរក្បួនធ្វើបាតុកម្មតវ៉ាចំពោះការស្លាប់របស់លោក George Floyd ពីសួន Peninsula ឆ្ពោះទៅកាន់មជ្ឈមណ្ឌល Justice នៅកណ្តាលក្រុង Portland រដ្ឋ Oregon។ (រូបថត AP)

៦
ក្រុមតន្ត្រី Holdersberger Alp-Traum-Bläser សម្តែងនៅលើក្បូនអណ្តែតមួយនៅលើបឹង Elbsee នៅក្បែរក្រុង Aitrang ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នា២០១៧។

៧
បាតុករម្នាក់ត្រូវបានគេទាញចុះពីបង្គោលភ្លើង ក្នុងពេលបាតុកម្មមួយនៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។

៨
លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីស្ថិតក្នុងពិធីបុណ្យប្រគល់រង្វាន់ State Prize ដើម្បីអបអរបុណ្យឯករាជ្យជាតិរបស់រុស្ស៊ី នៅវិមាន Grand Kremlin ក្នុងក្រុងមូស្គូ។

៩
អ្នកនេសាទទាញសំណាញ់ នៅពេលពួកគេចាប់ត្រីនៅតាមទន្លេ Indus ក្នុងក្រុង Hyderabad ប្រទេសប៉ាគីស្ថាន។

១០
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដដែលឆ្នៃដោយលោកស្រី Vivienne Westwood នៅក្នុងកម្មវិធី London Fashion Week Men's។

១១
មនុស្សម្នាផឹកទឹកចេញពីរូបសំណាក Barcaccia ក្នុងសតវត្សរ៍ទី១៧រចនាដោយលោក Bernini នៅក្នុងក្រុងរ៉ូម។ សាលាក្រុងបានប្រកាសថា លោកស្រីអភិបាល Virginia Raggi បានចុះហត្ថលេខាលើបទបញ្ញត្តិមួយមានគោលបំណងការពារកន្លែងទឹកចេញជាលក្ខណៈប្រវត្តិសាស្ត្រចំនួន៤០។

១២
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដមួយនៅក្នុងការតាំងពិព័រណ៍ Craig Green ក្នុងកម្មវិធី London Fashion Week Men's។

១៣
លោក Alain Robert ដែលជាអ្នកលើកជញ្ជាំងជនជាតិបារាំងម្នាក់ ឬត្រូវបានគេស្គាល់ថា បុរសពីងពាងបារាំង ឡើងសណ្ឋាគារ Melia Barcelona Sky Hotel ដែលមានកម្ពស់១២០ម៉ែត្រ នៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។