រូបភាពជុំវិញពិភពលោកថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩ មានមកពីប្រទេសដូចជា ប៉ាគីស្ថាន ឥណ្ឌា អាល្លឺម៉ង់ អាហ្វហ្គានីស្ថាន យេម៉ែន ចិន ហុងកុង និងស៊ីរី។
រូបភាពជុំវិញពិភពលោក ១១ មិថុនា ២០១៩

១
មន្រ្តីប៉ូលិសយកច្រវាក់ចេញពីសកម្មជនអាកាសធាតុដែលកំពុងធ្វើបាតុកម្មនៅខាងក្រៅនៅខាងមុខការិយាល័យរបស់អធិការបតីក្នុងទីក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់។

២
កម្មករកំពុងធ្វើការនៅរោងចក្រធ្វើឥដ្ឋមួយខាងក្រៅទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន។

៣
ក្រុមស្រ្តីដងទឹកពីបឹងដែលរីងស្ងួតមួយក្នុងទីក្រុង Chennai ប្រទេសឥណ្ឌា។

៤
កុមារភៀសខ្លួនម្នាក់ដែលរត់ចេញពីការប្រយុទ្ធនៅជំរំបណ្តោះអាសន្នមួយក្នុងស្រុក Abs iភាគពាយព្យប្រទេសយេម៉ែនខេត្ត Hajjah កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។

៥
បាតុករម្នាក់សមាធិនៅខាងមុខប៉ូលិសនៅហុងកុងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។ បាតុកម្មតាមផ្លូវដ៏ធំបំផុតកំពុងកើតមាននៅហុងកុងដោយសារហ្វូងមនុស្សជាច្រើនប្រមូលផ្តុំគ្នាប្រឆាំងនឹងផែនការអនុញ្ញាតធ្វើបត្យាប័នឲ្យប្រទេសចិន។

៦
ប្រជាជននាំគ្នាដកបំពង់ឬស្សីចេញពីស្ពានមួយក្នុងទឹកជំនន់បន្ទាប់ពីភ្លៀងដ៏ធំក្នុងតំបន់ Rongan ប្រទេសចិនកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។

៧
កូនខ្លាមួយក្បាលត្រាំទឹកឲ្យត្រជាក់ខ្លួនអំឡុងពេលអាកាសធាតុក្តៅនៅក្នុងសួនសត្វទីក្រុង Lahore ប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី១០ មិថុនា ២០១៩។

៨
ប្រជាជនកំពុងពន្លត់ភ្លើងនៅក្នុងវាលស្រែមួយក្នុងទីក្រុង al-Qahtaniyah ខេត្ត Hasakeh ក្បែរព្រំដែនប្រទេសស៊ីរីនិងតួកគីកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។