រូបភាពជុំវិញពិភពលោកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ មកពីប្រទេសស៊ីរី បារាំង បង់ក្លាដែស ហ្វីលីពីន អេស្ប៉ាញ កាណាដា ឥណ្ឌា ប្រេស៊ីល អូទ្រីស និងចិន។
រូបភាពជុំវិញពិភពលោក ១១ មិថុនា ២០១៧

១
អណ្តាតភ្លើងឆាបឆេះចេញពីអគារមួយ បន្ទាប់ពីមានការវាយប្រហារតាមអាកាសដោយកងកម្លាំងរដ្ឋាភិបាលទៅលើតំបន់កាន់កាប់ដោយពួកឧទ្ទាមមួយនៅក្នុងក្រុង Daraa។

២
ស្ត្រីម្នាក់ចេញពីបន្ទប់គូសសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសភានៅជុំទី១ នៅក្នុងក្រុង Lyon ប្រទេសបារាំង។

៣
អ្នកថ្មើរជើងឆ្លងកាត់ស្ពានដែកមួយ នៅពេលដែលផ្សែងហើរចេញពីភ្នក់ភ្លើងនៅកន្លែងចាក់សំរាម នៅក្បែរទន្លេ Buriganga នៅក្នុងក្រុងដាក្កា ប្រទេសបង់ក្លាដែស។

៤
កងទ័ពហ្វីលីពីនសែងក្តារមឈូសរបស់កងទ័ពជើងទឹក៨នាក់របស់ហ្វីលីពីនដែលត្រូវបានសម្លាប់កាលពីថ្ងៃសុក្រក្នុងសមរភូមិជាមួយនឹងយុទ្ធជនរដ្ឋឥស្លាមនៅក្នុងក្រុង Marawi ប្រទេសហ្វីលីពីន។

៥
កូនក្មេងសិប្បនិម្មិត Babyclon Animatronic ត្រូវបានគេតាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍ Bilbao Reborn Doll Show នៅក្នុងក្រុង Bilbao ប្រទេសអេស្ប៉ាញ។

៦
នាវាស្រាវជ្រាវឈ្មោះ Thor Magni ជួយសង្គ្រោះមនុស្សពីរនាក់ នៅលើទូកមួយក្នុងសមុទ្រ ដែលមានចម្ងាយប្រមាណជា២៥០ម៉ាយពីភាគខាងលិចនៃក្រុង St. John's ខេត្ត Newfoundland ប្រទេសកាណាដា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧។

៧
កីឡាករ Rafael Nadal របស់អេស្ប៉ាញកាន់ពានរបស់លោក នៅពេលលោកឈ្នះពានរង្វាន់ French Open លើកទី១០ ក្នុងពេលប្រកួត French Open Tennis នៅស្តាត Roland Garros ក្នុងក្រុងប៉ារីស ប្រទេសបារាំង។

៨
អ្នកសម្តែងម្នាក់ហាត់សមសម្រាប់ពិធីបុណ្យប្រចាំឆ្នាំ Rath Yatra នៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧។

៩
ប៉ូលិសកុបកម្មធ្វើការបង្ក្រាបនៅក្នុងសង្កាត់ Cracolandia ក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល។

១០
មនុស្សម្នាក់លោតពីលើក្របីមួយនៅក្នុងពិធីបុណ្យមួយនៅទីលាន Las Ventas នៅក្នុងក្រុង Madrid ប្រទេសអេស្ប៉ាញ។

១១
ភ្ញៀវដែលស្លៀកសម្លៀកបំពាក់ផ្សេងៗទៅដល់ពិធីបើកសម្ភោធព្រឹត្តិការណ៍ Life Ball នៅពីមុខសាល City Hall ក្នុងក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧។

១២
ផ្កាឈូកដុះនៅក្នុងបឹងមួយនៅក្នុងតំបន់ Anlong ខេត្ត Guizhou ប្រទេសចិន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧។

១៣
មនុស្សម្នាមើលផ្លូវដែលខូចបែកបាក់នៅក្នុងក្រុង Nantong ខេត្ត Jiangsu ប្រទេសចិន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧។