រូបភាពជុំវិញពិភពលោក ០៩ មិថុនា ២០១៧ មកពីប្រទេសអ៊ូហ្គង់ដា អង់គ្លេស បារាំង អាល្លឺម៉ង់ ហ្វីលីពីន សហរដ្ឋអាមេរិក ម៉ាឡេស៊ី កូសូវ៉ូ ស៊ីប ឥណ្ឌា វេណេស៊ុយអេឡា អ៊ីស្រាអែល កាហ្សាក់ស្ថាន ប៉ាគីស្លាន និងឥណ្ឌូនេស៊ី។
រូបភាពជុំវិញពិភពលោក ០៩ មិថុនា ២០១៧

១
ក្មេងៗជនភៀសខ្លួនស៊ូដង់ខាងត្បូងកំពុងសម្លឹងមើលទៅលើ នៅពេលឡានមួយគ្រឿងបាញ់ទឹកចូលទៅក្នុងស្តែនទឹកខ្ពស់មួយ នៅក្នុងទីធ្លាមួយដែលមានផ្ទះធ្វើពីភក់និងឥដ្ឋ និងមានផ្ទះបាំងតង់ដែលជាជំរំជនភៀសខ្លួន Bidi Bidi នៅភាគខាងជើងនៃប្រទេសអ៊ូហ្គង់ដា។ Bidi Bidi គឺជាជំរំជនភៀសខ្លួនធំជាងគេនៅលើពិភពលោក ជាកន្លែងស្នាក់នៅសម្រាប់ជនដែលរត់គេចពីសង្គ្រាមនៅស៊ូដង់ខាងត្បូង។

២
បាតុករម្នាក់ពាក់ម៉ស់មានរូបលោកស្រី Theresa May នាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយថ្ងៃបោះឆ្នោតមួយថ្ងៃនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

៣
ក្រុមអ្នកប្រណាំងកង់ជិះបានចម្ងាយ១៤៧,៥គ.ម ក្នុងជុំទី៦ នៃការប្រណាំងលើកទី៦៩ នៃការប្រណាំងកង់ Criterium du Dauphine។ ការប្រណាំងនេះធ្វើឡើងដោយចេញពីទីក្រុង Villars-les-Dombes ទៅទីក្រុង La Motte-Servolex ប្រទេសបារាំង។

៤
អ្នកទេសចរម្នាក់ដើរខាងក្រោយផ្ទាំងសិល្បៈ Pile o Sapmi ដែលជាផ្ទាំងវាំងននធ្វើពីឆ្អឹងលលាដ៍ក្បាលសត្វក្តាន់ រៀបចំឡើដោយសិល្បៈករជនជាតិន័រវេស Maret Anne Sara នៅក្នុងការតាំងបង្ហាញដល់សារព័ត៌មាននៃសិល្បៈ documenta 14 នៅទីក្រុង Kassel ប្រទេសអាល្លឺម៉ង់។ documenta 14 ជាសិល្បៈសហសម័យសំខាន់បំផុតរបស់ពិភពលោក។

៥
ក្រុមទាហានល្បាតរបស់ហ្វីលីពីនអង្គុយនៅក្នុងថ្នាក់រៀនមួយ ក្នុងបេសកកម្មបណ្ដេញពួកជនសកម្មប្រយុទ្ធឥស្លាមដែលបាញ់ពីដំបូលអាគារ នៅទីក្រុង Marawi នៅលើកោះ Mindanao ដែលជាកោះនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន។

៦
អ្នកជិះសេះហ្វឹកហាត់ម្នាក់កំពុងបញ្ជាសេះរបស់គាត់នៅជុំវិញកន្លែងមួយ នៅ Elmont ទីក្រុងញូវយ៉ក់។

៧
អ្នកកាន់សាសនាឥស្លាមកំពុងបួងសួងនៅក្នុងព្រះវិហារជាតិ នៅក្នុងខែដ៏ពិសិដ្ឋរ៉ាម៉ាដន ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

៨
លោក Ramush Haradinaj (កណ្ដាល) មេដឹកនាំសម្ព័ន្ធសម្រាប់អនាគតកូសូវ៉ូ (AAK) ដែលជាបេក្ខជននាយករដ្ឋមន្ត្រីមកពីក្រុមចម្រុះ PAN និងលោក Kadri Veseli (ស្តាំ) មេដឹកនាំគណបក្សប្រជាធិបតេយ្យកូសូវ៉ូ PDK លោក Fatmir Limaj មេដឹកនាំ NISMA កាន់ដៃគ្នាធ្វើជាសញ្ញាជ័យជម្នះ នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅរដ្ឋធានីព្រីស្ទីណា។

៩
ជនជាតិក្រិកនិងជនជាតិស៊ីប រាំងចង្វាក់តាំងហ្គោ នៅក្នុងតំបន់សដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ នៅតាមបណ្ដោយផ្លូវ Ledra នៅក្នុងទីក្រុងបុរាណនីកូស៊ី (Nicosia) របស់ប្រទេសស៊ីប។

១០
អ្នកកាន់សាសនាហិណ្ឌូម្នាក់សម្តែងដោយផ្លុំភ្លើងក្នុងពិធីហែ Jal Yatra មុនពេលមកដល់នៃបុណ្យ Rath Yatra ប្រចាំឆ្នាំ ក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា។ ពិធីនេះក៏ត្រូវបានគេហៅថាក្បួនដង្ហែរទេះសេះ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា។

១១
ក្រុមបាតុករជួបជុំគ្នាដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro របស់ប្រទេសវេណេស៊ុយអេឡា នៅទីក្រុងការ៉ាកាស។

១២
សារដែលត្រូវបានបន្សល់ទុកដោយអ្នកជូនពរ ត្រូវបានគេដាក់នៅលើជញ្ជាំង London ក្នុងទីក្រុងឡុងដ៍ ក្រោយពេលមានការវាយប្រហារភេរវកម្មកាលពីថ្ងៃទី៣ ខែមិថុនា។ ការវាយប្រហារភេរវកម្មនោះបានយកសាធារណជននៅលើស្ពាន London និងនៅផ្សារ Borough ជាគោលដៅ។

១៣
មនុស្សចូលរួមក្នុងការដង្ហែក្បួនប្រចាំឆ្នាំដើម្បីគាំទ្រដល់អ្នកស្រឡាញ់ភេទដូចគ្នា Gay Pride នៅក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។

១៤
កាំជ្រួចផ្ទុះនៅលើអាកាសក្នុងពេលបើកសម្ពោធការតាំងពិព័រណ៍ឆ្នាំ២០១៧ នៅរដ្ឋធានីអាស្តាណា ប្រទេសកាហ្សាក់ស្ថាន។

១៥
ក្មេងប្រុសម្នាក់ទប់ក្បាលខ្លួនឯងទប់ទៅនឹងទឹកទុយោ ដែលបូមចេញពីប្រឡាយមួយហូរនៅខាងក្រោមស្ពាននៅជាយក្រុង Peshawar ប្រទេសប៉ាគីស្ថាន។

១៦
បុរសម្នាក់រស់នៅខេត្តអាចេ (Aceh) កំពុងមើលថ្ងៃលិចនៅឆ្នេរសមុទ្រ Meulaboh ក្នុងខេត្តអាចេ ប្រទេសឥណ្ឌូនេស៊ី។