បណ្ដុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៧ មិថុនា ២០១៨
![ក្រុមសន្តិសុខកិត្តិយសតម្រង់ជួរនៅជិតរូបថតមួយផ្ទាំងដ៏ធំរបស់មេដឹកនាំចិន ម៉ៅ សេទុង នៅក្លោងទ្វារនៃទីលានធៀនអាមេន (Tiananmen) មុនពេលពិធីទទួលស្វាគមន៍ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Nursultan Nazarbayev នៅឯមហាសាលប្រជាជនចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។](https://gdb.voanews.com/9ea2c56e-2b11-4073-a42b-371b30a18ce4_w1024_q10_s.jpg)
១
ក្រុមសន្តិសុខកិត្តិយសតម្រង់ជួរនៅជិតរូបថតមួយផ្ទាំងដ៏ធំរបស់មេដឹកនាំចិន ម៉ៅ សេទុង នៅក្លោងទ្វារនៃទីលានធៀនអាមេន (Tiananmen) មុនពេលពិធីទទួលស្វាគមន៍ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Nursultan Nazarbayev នៅឯមហាសាលប្រជាជនចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
![មនុស្សកំពុងស្ថិតនៅកន្លែងផ្ទុះមួយនៅទីប្រជុំជននៃស្រុក Sadr City ប្រទេសអ៊ីរ៉ាក់។](https://gdb.voanews.com/2149388b-8c09-4a6e-94eb-25d95493b5fe_w1024_q10_s.jpg)
២
មនុស្សកំពុងស្ថិតនៅកន្លែងផ្ទុះមួយនៅទីប្រជុំជននៃស្រុក Sadr City ប្រទេសអ៊ីរ៉ាក់។
![ប៉ូលិសបង្ក្រាបកុបកម្មរបស់ប្រទេសហ្ស៊កដានីនិងក្រុមសន្តិសុខ កំពុងប៉ះទង្គិចជាមួយពួកបាតុករក្នុងពេលមានបាតុកម្មមួយនៅខាងក្រៅទីស្តីការរបស់នាយករដ្ឋមន្ត្រី ក្នុងរាជធានីអាម៉ាន់ (Amman)។](https://gdb.voanews.com/313b2563-c8e3-4ac5-9729-b12fd7147bfd_w1024_q10_s.jpg)
៣
ប៉ូលិសបង្ក្រាបកុបកម្មរបស់ប្រទេសហ្ស៊កដានីនិងក្រុមសន្តិសុខ កំពុងប៉ះទង្គិចជាមួយពួកបាតុករក្នុងពេលមានបាតុកម្មមួយនៅខាងក្រៅទីស្តីការរបស់នាយករដ្ឋមន្ត្រី ក្នុងរាជធានីអាម៉ាន់ (Amman)។
![សត្វត្រដក់កំពុងបញ្ចុកចំណីដល់កូនរបស់វានៅលើសំបុកដែលចាំងទៅនឹងពន្លឺថ្ងៃនាពេលថ្ងៃលិច នៅក្រុង Laatzen ជិតក្រុងនៃរដ្ឋសហព័ន្ធ Hanover នៅភាគខាងជើងនៃប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/bdf03477-6f19-4c20-81e0-69aa5685f78b_w1024_q10_s.jpg)
៤
សត្វត្រដក់កំពុងបញ្ចុកចំណីដល់កូនរបស់វានៅលើសំបុកដែលចាំងទៅនឹងពន្លឺថ្ងៃនាពេលថ្ងៃលិច នៅក្រុង Laatzen ជិតក្រុងនៃរដ្ឋសហព័ន្ធ Hanover នៅភាគខាងជើងនៃប្រទេសអាល្លឺម៉ង់។
![ក្រុមបាតុករហ៊ុំព័ទ្ធឡានប៉ូលិសក្នុងពេលពួកគេធ្វើបាតុកម្មទាមទារឲ្យបញ្ចប់ការរើសអ៊ើងផ្លូវភេទ និងហិង្សាផ្នែកយែនឌ័រ ក្នុងទីក្រុងសាន់ត្យាហ្គោ ប្រទេសឈីលី។](https://gdb.voanews.com/898ea43f-1a4e-4b12-ab8b-35063c81940f_w1024_q10_s.jpg)
៥
ក្រុមបាតុករហ៊ុំព័ទ្ធឡានប៉ូលិសក្នុងពេលពួកគេធ្វើបាតុកម្មទាមទារឲ្យបញ្ចប់ការរើសអ៊ើងផ្លូវភេទ និងហិង្សាផ្នែកយែនឌ័រ ក្នុងទីក្រុងសាន់ត្យាហ្គោ ប្រទេសឈីលី។
![ស្នាមប្រេះតូចៗបន្តបង្កើតបានជាការផ្ទុះថ្មីៗដែលលបង្កើតបានជាកម្អែភ្នំភ្លើងហោះទៅក្នុងអាកាសជាច្រើនរយម៉ែត្រ ឆ្ពោះទៅតំបន់ Kapoho ខណៈពេលដែលចំណុចផ្តាច់ពីគ្នានៅខាងក្រោមនៃភ្នំភ្លើង Kilauea បន្តផ្ទុះនៅ Pahoa រដ្ឋហាវ៉ៃ។](https://gdb.voanews.com/09e43f4c-54b0-48ec-b25a-068e5409db28_w1024_q10_s.jpg)
៦
ស្នាមប្រេះតូចៗបន្តបង្កើតបានជាការផ្ទុះថ្មីៗដែលលបង្កើតបានជាកម្អែភ្នំភ្លើងហោះទៅក្នុងអាកាសជាច្រើនរយម៉ែត្រ ឆ្ពោះទៅតំបន់ Kapoho ខណៈពេលដែលចំណុចផ្តាច់ពីគ្នានៅខាងក្រោមនៃភ្នំភ្លើង Kilauea បន្តផ្ទុះនៅ Pahoa រដ្ឋហាវ៉ៃ។
![សត្វស្លាប Gannet កំពុងសម្លឹងនៅក្នុងសួនសត្វនៅក្រុង Bremerhaven ស្ថិតនៅភាគខាងជើងប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/60bfae86-112f-49f5-a7c7-43f9724638de_w1024_q10_s.jpg)
៧
សត្វស្លាប Gannet កំពុងសម្លឹងនៅក្នុងសួនសត្វនៅក្រុង Bremerhaven ស្ថិតនៅភាគខាងជើងប្រទេសអាល្លឺម៉ង់។
![ជនជាតិអ៊ីរ៉ាក់៣នាក់ក្នុងចំណោម៧នាក់បានរុំខ្លួនក្នុងក្រដាសអាលុយមីញ៉ូម ដើម្បីគេចពីកាំរស្មីអ៊ិចដែលនៅក្នុងធុង នៅលើរថយន្តមួយគ្រឿងនៅកំពង់ផែ Pendik នៅពេលពួកគេព្យាយាមឆ្លងទៅប្រទេសអ៊ីតាលី ដោយឆ្លងកាត់ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។](https://gdb.voanews.com/abddfb02-7b99-4f98-b122-7c663262bec9_w1024_q10_s.jpg)
៨
ជនជាតិអ៊ីរ៉ាក់៣នាក់ក្នុងចំណោម៧នាក់បានរុំខ្លួនក្នុងក្រដាសអាលុយមីញ៉ូម ដើម្បីគេចពីកាំរស្មីអ៊ិចដែលនៅក្នុងធុង នៅលើរថយន្តមួយគ្រឿងនៅកំពង់ផែ Pendik នៅពេលពួកគេព្យាយាមឆ្លងទៅប្រទេសអ៊ីតាលី ដោយឆ្លងកាត់ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
![សត្វហ្សីរ៉ាហ្វកំពុងសម្លឹងពីក្នុងសួន នៅពេលកូនសត្វហ្សីរ៉ាហ្វមួយក្បាលទើបនឹងកើតហើយនិងមេរបស់វាត្រូវបានគេបំបែកចេញពីហ្វូង នៅឧទ្យាន Alipore Zoological Garden ក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា។](https://gdb.voanews.com/c86f2c90-c9ef-4232-9554-4037f1cc175d_w1024_q10_s.jpg)
៩
សត្វហ្សីរ៉ាហ្វកំពុងសម្លឹងពីក្នុងសួន នៅពេលកូនសត្វហ្សីរ៉ាហ្វមួយក្បាលទើបនឹងកើតហើយនិងមេរបស់វាត្រូវបានគេបំបែកចេញពីហ្វូង នៅឧទ្យាន Alipore Zoological Garden ក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា។
![ក្រុមអ្នកបង្ហាញម៉ូដបង្ហាញការច្នៃប្រឌិតរបស់ហាង Saint Laurent សម្រាប់បុរសនារដូវស្លឹកឈើជ្រុះឆ្នាំ ២០១៩ ក្នុងការបង្ហាញម៉ូដនៅឧទ្យាន Liberty State Park ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។](https://gdb.voanews.com/a8d2003d-9c7e-4491-93de-ba4bcb48bb85_w1024_q10_s.jpg)
១០
ក្រុមអ្នកបង្ហាញម៉ូដបង្ហាញការច្នៃប្រឌិតរបស់ហាង Saint Laurent សម្រាប់បុរសនារដូវស្លឹកឈើជ្រុះឆ្នាំ ២០១៩ ក្នុងការបង្ហាញម៉ូដនៅឧទ្យាន Liberty State Park ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។
![កីឡាការនី Simona Halep របស់ប្រទេសរូម៉ានី ក្នុងការប្រកួតតិន្នីស French Open វគ្គ១ភាគ៤ជាមួយកីឡាការនី Angelique Kerber របស់ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/ac42ac24-5ac2-4d99-b0a0-a27c99181b50_w1024_q10_s.jpg)
១១
កីឡាការនី Simona Halep របស់ប្រទេសរូម៉ានី ក្នុងការប្រកួតតិន្នីស French Open វគ្គ១ភាគ៤ជាមួយកីឡាការនី Angelique Kerber របស់ប្រទេសអាល្លឺម៉ង់។
![បុរសជនជាតិភាគតិចនៅកោះបាលី ប្រើស្លឹករុក្ខជាតិម្យ៉ាងស្រដៀងដើមត្នោតដែលមានបន្លា ដើម្បីប្រយុទ្ធគ្នាក្នុងពិធីសាសនាមួយឈ្មោះថា Mekare-kare ដើម្បីឧទ្ទិសដល់«ព្រះនៃសង្គ្រាម» នៅភូមិ Tenganan កោះបាលី ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/e4981955-76b7-4688-af0a-c29975876d57_w1024_q10_s.jpg)
១២
បុរសជនជាតិភាគតិចនៅកោះបាលី ប្រើស្លឹករុក្ខជាតិម្យ៉ាងស្រដៀងដើមត្នោតដែលមានបន្លា ដើម្បីប្រយុទ្ធគ្នាក្នុងពិធីសាសនាមួយឈ្មោះថា Mekare-kare ដើម្បីឧទ្ទិសដល់«ព្រះនៃសង្គ្រាម» នៅភូមិ Tenganan កោះបាលី ប្រទេសឥណ្ឌូនេស៊ី។