រូបភាពជុំវិញពិភពលោក ០២ មិថុនា ២០១៧ មកពីប្រទេសកម្ពុជា ចិន ហ្វីលីពីន អង់គ្លេស កាហ្សាក់ស្ថាន អាល្លឺម៉ង់ បារាំង យេម៉ែន ឥណ្ឌា អ៊ីតាលី ប៉ាឡេស្ទីន និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ០២ មិថុនា ២០១៧

១
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសកម្ពុជា បានជួបជុំគ្នាដើម្បីហែក្បួនឃោសនានៅថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោតឃុំសង្កាត់ នៅរាជធានីភ្នំពេញ។

២
បុរសម្នាក់លូកដៃឈោងយកអាហារនៅពេលដែលជនអ្នកកាន់សាសនាឥស្លាមបានជួបជុំគ្នា មុនពេលចូលមកដល់នៃបុណ្យរ៉ាម៉ាដនតាមសាសនាឥស្លាម កាលពីថ្ងៃសុក្រ នៅព្រះវិហារប្រវត្តិសាស្ត្រ Niujie ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

៣
បុរសម្នាក់ប្រឹងទប់ទឹកភ្នែកនៅពេលលោកអុជទៀនដើម្បីរំឭកដល់ជនរងគ្រោះដោយសារការវាយប្រហារនៅបរិវេណ Resorts World Manila ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៤
ក្រុមបាតុករបានដាក់ផ្កាកូឡាបនៅលើទង់ជាតិដូចឥន្ទធនូ នៅមុខស្ថានទូតរុស្ស៊ីក្នុងទីក្រុងឡុងដ៍ នៅពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងការបង្ក្រាបលើបុរសភេទទី៣ នៅតំបន់ Chechnya។

៥
យានអវកាស Soyuz MS-03 កំពុងដឹកលោក Oleg Novitskiy ជនជាតិរុស្ស៊ី និងលោក Thomas Pesquet ជនជាតិបារាំង ដែលលោកទាំង២ជានាវិកស្ថានីយ៍អវកាសអន្តរជាតិ ISS។ យាននេះកំពុងបន្ទាបខ្លួនខាងក្រោមក្រុមឆ័ត្រយោង មុនពេលវាចុះចតនៅក្នុងតំបន់ដាច់ស្រយាលមួយក្នុងទីក្រុង Dzhezkazgan ប្រទេសកាហ្សាក់ស្ថាន។

៦
បុរសដែលកំពុងសប្បាយរីករាយម្នាក់ចូលរួមក្នុងពិធីស្រស់ស្រូបអាហារ ក្នុងអំឡុងពេលពិធីប្រគុំតន្រ្តីក្នុងទីងងឹត ក្នុងទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។

៧
ពពកខ្មៅបានខិតមកជិតកន្លែងប្រកួតខណៈពេលដែលកីឡាករ Dominic Thiem របស់ប្រទេសអូទ្រីស ប្រកួតជាមួយកីឡាករ Steve Johnson របស់សហរដ្ឋអាមេរិក ក្នុងការប្រកួតជុំទី៣ កីឡាតិន្នីស ក្នុងកម្មវិធី French Open នៅកីឡដ្ឋាន Roland Garros ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

៨
ជនសកម្មប្រយុទ្ធដែលគាំទ្ររដ្ឋាភិបាល កំពុងអង្គុយនៅខាងក្រោយនៃឡានយោធា ក្នុងពេលមានការប៉ះទង្គិចគ្នាមួយជាមួយក្រុមសកម្មប្រយុទ្ធ Houthi នៅទីក្រុង Taiz នៅភាគខាងជើងនៃប្រទេសយេម៉ែន។

៩
អាចារ្យមកពីតំបន់កាស្មៀរ ចាក់ទឹកដោះគោលើរូបចម្លាក់ព្រះក្នុងសាសនាហិណ្ឌូ ក្នុងកម្មវិធីបុណ្យប្រចាំឆ្នាំនៃសាសនាហិណ្ឌូ នៅវិហារ Khirbhawani ក្នុងភូមិ Tullamulla ស្ថិតនៅចម្ងាយប្រហែល៣០គ.ម ភាគខាងកើតនៃទីក្រុង Srinagar ប្រទេសឥណ្ឌា។

១០
ផ្សែងមានលាយពណ៌កើតមានក្រោយពេលក្រុមសិល្បៈលោក Frecce Tricolori ជនជាតិអ៊ីតាលី បានសម្តែងក្នុងកម្មវិធីដើរក្បូនយោធាក្នុង «ទិវាសាធារណរដ្ឋ» នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

១១
ជនជាតិប៉ាឡេស្ទីនម្នាក់លេងភ្លើង នៅពេលលោកប្រារពកម្មវិធីថ្ងៃរ៉ាម៉ាដនដ៏ពិសិដ្ឋក្នុងសាសនាឥស្លាម នៅទីក្រុង Rafah ភាគខាងត្បូងនៃទីក្រុង Gaza Strip។

១២
អ្នកធ្វើធម្មយាត្រាជិះលើសេះរបស់ពួកគេ ក្នុងដំណើរធម្មយាត្រានៅទីសក្ការៈបូជា El Rocio ក្នុងទីក្រុង Almonte ភាគខាងត្បូងប្រទេសអេស្ប៉ាញ។