កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសរួមមាន អូស្ត្រាលី បារាំង កោះតៃវ៉ាន់ អ៊ីតាលី អង់គ្លេស ចិន ថៃ និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ០៩ កក្កដា ២០២០

១
បុគ្គលិកនៃក្រុមពន្លត់អគ្គិភ័យទីក្រុង Melbourne ត្រៀមយកកញ្ចប់អាហារទៅចែកជូនពលរដ្ឋនៅកន្លែងរស់នៅដែលត្រូវបានរឹតត្បិតការធ្វើដំណើរ នៅទីក្រុង Melbourne នៅពេលដែលក្រុងនេះត្រូវបានបិទសាជាថ្មីបន្ទាប់ពីមានការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩។

២
យន្តហោះយោធាកំពុងហោះពីលើវិមាន Arc de Triomphe ក្នុងពេលហ្វឹកហាត់ដើម្បីអបអរទិវាជាតិបារាំង នៅទីក្រុងប៉ារីស។

៣
លោក Wang Shang-chi អាយុ ៧៥ ឆ្នាំ អ្នកលក់មួកចល័ត កំពុងបើកម៉ូតូនៅលើកន្លែងចតឡាននៅជិតសួនសត្វទីក្រុងតៃប៉ិ កោះតៃវ៉ាន់។

៤
សមាជិកសហគមន៍ជនអន្តោប្រវេសន៍បង់ក្លាដែស (ស្ដាំ) ត្រូវបានធ្វើតេស្តរហ័សរកមើលមេរោគកូវីដ១៩ នៅខាងក្រៅមជ្ឈមណ្ឌលសុខភាព នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

៥
លោក Anish Kapoor សិល្បករជនជាតិឥណ្ឌាដើមកំណើតអង់គ្លេស ឆ្លុះទៅនឹងរូបចម្លាក់សិល្បៈរបស់លោក នៅពេលលោកឈរថតរូបនៅសួន Houghton Hall នៅទីក្រុង Norfolk ចក្រភពអង់គ្លេស។

៦
អ្នកបើកបរឡានចែកចាយទំនិញកំពុងនិយាយទូរស័ព្ទ នៅពេលលោកកំពុងអង្គុយនៅក្នុងកាប៊ីនឡានដែលដើរដោយអគ្គិសនី ដឹករបស់របរចែកចាយក្នុងពេលភ្លៀង នៅពេលមានការរាលដាលនៃជំងឺកូវីដ១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន។

៧
ព្រះសង្ឃពុទ្ធសាសនាសម្អាតជុំវិញរូបចម្លាក់ ដែលឆ្លុះបញ្ចាំងពីវាសនារបស់មនុស្សដែលធ្វើអំពើអាក្រក់ នៅក្នុងសួនមួយដែលបង្ហាញពីទស្សនៈព្រះពុទ្ធសាសនាអំពីឋាននរក នៅវត្ត Wat Saeng Suk ក្នុងខេត្ត Chonburi នៅតំបន់ឆ្នេរ ប្រទេសថៃ។

៨
ស្ពានចូលទៅក្នុងឆ្នេរសមុទ្រនៅពេលថ្ងៃរះ នៅឆ្នេរ Timmendorfer នៃសមុទ្រ Baltic ស្ថិតនៅភាគខាងកើតនៃប្រទេសអាល្លឺម៉ង់។