រូបភាពជុំវិញពិភពលោកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសថៃ ហៃទី ជប៉ុន ឥណ្ឌូណេស៊ី តួកគី អង់គ្លេស បារាំង អូស្ត្រាលី វៀតណាម អេស្ប៉ាញ ប៊ែលហ្ស៊ិក និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ០៩ កក្កដា ២០១៨

១
អ្នកពន្លត់អគ្គិភ័យឥណ្ឌូណេស៊ីព្យាយាមពន្លត់ភ្លើងនៅលើទូកនេសាទនៅកំពង់ផែនៅក្នុងក្រុង Denpasar នៅលើកោះ Bali ប្រទេសឥណ្ឌូណេស៊ី។

២
ប៉ូលិស និងទាហានប្រើប្រាស់ឆ័ត្រដើម្បីបិទជុំវិញគ្រែអ្នកជំងឺនៅក្បែរឧទ្ធម្ភាគចក្រ និងរថយន្តសង្គ្រោះបន្ទាន់នៅព្រលានយន្តហោះយោធាមួយនៅក្នុងខេត្ត Chiang Rai ខណៈដែលប្រតិបត្តិការជួយសង្គ្រោះនៅបន្តសម្រាប់ក្មេងៗដែលនៅជាប់នៅក្នុងរូងភ្នំនៃប្រទេសថៃ។

៣
អ្នកចូលរួមបានលើកកៅអី និងរបស់របបផ្សេងទៀតដើម្បីបាំងទឹកភ្លៀង ខណៈដែលពួកគេរងចាំការមកដល់របស់លោកប្រធានាធិបតីតួកគី Tayyip Erdogan ក្នុងពិធីមួយនៅវិមានប្រធានាធិបតី ក្នុងក្រុង Ankara។

៤
ក្រុមអ្នកជួយសង្គ្រោះស្វែងរកមនុស្សបាត់ខ្លួននៅក្នុងផ្ទះបែកបាក់មួយដែលបង្កដោយទឹកភ្លៀងដ៏ខ្លាំង នៅក្នុងក្រុង Kumano ខេត្ត Hiroshima ប្រទេសជប៉ុន។

៥
ព្រះអង្គម្ចាស់ William និងព្រះនាង Kate យាងទៅព្រះវិហារ Chapel Royal ក្នុងក្រុងឡុងដ៍ សម្រាប់ធ្វើពិធីលាងបាបដល់ព្រះអង្គម្ចាស់ Louis ដែលជាបុត្ររបស់ទ្រង់។

៦
លោកប្រធានាធិបតីបារាំង Emmanuel Macron ដើរទៅបន្ទប់ប្រជុំនៅក្នុងវិមាន Versailles Palace ដើម្បីថ្លែងសុន្ទរកថាទៅកាន់សភាទាំងពីរ (រដ្ឋសភា និងព្រឹទ្ធសភា) នៅក្នុងសម័យប្រជុំវិសាមញ្ញមួយនៅវិមាន Versailles ក្បែរក្រុងប៉ារីស។

៧
សិល្បករអាមេរិកាំងឈ្មោះ Spencer Tunick កំពុងថតរូបស្រាតរបស់ពលរដ្ឋនៅក្នុងក្រុង Melbourne សម្រាប់កម្មវិធី Return of the Nude ដែលជាផ្នែកមួយនៃពិធីបុណ្យ Chapel St, Prahran's Provocare នៅក្នុងក្រុង Melbourne ប្រទេសអូស្ត្រាលី។

៨
ប៉ូលិសឈរយាមនៅលើផ្លូវនៅកណ្តាលក្រុង Port-au-Prince ប្រទេសហៃទី ពីរថ្ងៃបន្ទាប់ពីមានការចូលលួចរបស់របរនៅក្នុងហាងដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងការដុតអគារដែលបណ្តាលមកពីការប៉ុនប៉ងដំឡើងថ្លៃប្រេងរបស់រដ្ឋាភិបាល។

៩
ត្រីងាប់ជាច្រើនអណ្តែតនៅក្នុងបឹង West Lake នៅក្នុងក្រុងហាណូយ ប្រទេសវៀតណាម។

១០
ស្ត្រីម្នាក់បញ្ចេញប្រតិកម្មរបស់ខ្លួន បន្ទាប់ពីមានគ្រោះថ្នាក់រថភ្លើងមួយនៅក្នុងស្រុក Corlu ក្រុង Tekirdag ប្រទេសតួកគី កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨។ មនុស្ស១០នាក់បានស្លាប់ និង៧៣នាក់ផ្សេងទៀតបានរងរបួស នៅពេលរថភ្លើងមួយបានបើកខុសផ្លូវនៅក្នុងប្រទេសតួកគី នេះបើតាមការផ្សាយរបស់ទូរទស្សន៍ TRT Haber របស់រដ្ឋ ដោយយោងតាមរបាយការណ៍ក្រសួងសុខាភិបាល។

១១
មនុស្សម្នានៅលើរានហាលដើម្បីរងចាំការចាប់ផ្តើមថ្ងៃទី៣នៃការរត់របស់គោជល់នៅក្នុងពិធីបុណ្យ San Fermin Festival ក្នុងក្រុង Pamplona ភាគខាងជើងនៃប្រទេសអេស្ប៉ាញ។

១២
ព្រះនាង Astrid របស់ប៊ែលហ្ស៊ិកថតរូបជាមួយនឹងផ្កាកុលាបថ្មីដែលឆ្នៃដោយលោក Pepinieres et Roseraies Georges Delbard និងដាក់ឈ្មោះដោយប្រើព្រះនាមរបស់ព្រះនាងនៅក្នុងពិធីមួយនៅព្រះបរមរាជវាំងប៊ែលហ្ស៊ិក នៅក្នុងក្រុងប្រ៊ុចសែល។

១៣
លោក Harvey Weinstein អតីតផលិតកររបស់ Hollywood ត្រូវបាននាំខ្លួនចូលក្នុងបន្ទប់សវនាការនៅក្នុងក្រុងញូវយ៉ក។ លោក Weinstein ត្រូវបានជាប់ចោទពីបទឧក្រិដ្ឋកម្មផ្លូវភេទលើនារីម្នាក់ ដែលនេះជានារីទី៣ហើយ។

១៤
កីឡាករ Travis Pastrana ជិះម៉ូតូលោតពីលើរថយន្តដែលបុកគ្នា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។

១៥
ស្រមោលរបស់យន្តហោះមួយចាំងទៅលើវាលមួយ បន្ទាប់ពីបានហោះទៅលើអាកាស ចេញពីព្រលានយន្តហោះ Samara នៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨។