រូបភាពជុំវិញពិភពលោកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ មកពីប្រទេសអ៊ីរ៉ាក់ កាហ្សាក់ស្ថាន សហរដ្ឋអាមេរិក វ៉េណេស៊ុយអេឡា អេស្ប៉ាញ ចិន បុរីវ៉ាទីកង់ មីយ៉ាន់ម៉ា អេហ្ស៊ីប និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ០៩ កក្កដា ២០១៧

១
ផ្សែងខ្មួរខ្មាញ់ បន្ទាប់ពីការវាយប្រហារតាមអាកាសដោយកងកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិដែលដឹកនាំដោយស.រ.អា.នៅក្នុងក្រុង Mosul ប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារនេះយកក្រុមរដ្ឋឥស្លាមជាទីដៅ។

២
សមាជិកក្រុម Nomad Stunts សម្តែងការប្រកួត Kyz Kuu ដែលមនុស្សស្រីម្នាក់វាយលើមនុស្សប្រុស នៅពេលនាងការពារខ្លួននាង ក្នុងពេលធ្វើការបង្ហាញមួយនៅក្នុងក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន។

៣
អ្នកពន្លត់អគ្គិភ័យធ្វើការពន្លត់ភ្លើងឆេះព្រៃ នៅពេលវាប្រុងនឹងឆាបឆេះដល់ផ្លូវមួយនៅក្បែរក្រុង Oroville រដ្ឋ California កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

៤
លោក Leopoldo Lopez មេដឹកនាំក្រុមប្រឆាំងកាន់ទង់ជាតិវ៉េណេស៊ុយអេឡា នៅពេលគាត់ស្វាគមន៍អ្នកគាំទ្រនៅខាងក្រៅផ្ទះគាត់នៅក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ លោក Lopez ត្រូវបានដោះលែងចេញពីពន្ធនាគារ ហើយស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ បន្ទាប់ពីមានការឃុំខ្លួនរយៈពេលជាង៣ឆ្នាំ។

៥
ក្មេងៗថតរូបជាមួយនឹងយក្សពីរនាក់ក្នុងការដើរក្បួន Parade of the Giants and Big Heads នៅក្នុងក្រុង Pamplona ប្រទេសអេស្ប៉ាញ។

៦
អ្នកពន្លត់អគ្គិភ័យដកទង់ជាតិអាមេរិកចេញ នៅពេលអណ្តាតភ្លើងខិតជិតដល់ផ្ទះដ៏ប្រណីតមួយនៅក្នុងក្រុង Oroville រដ្ឋ California កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

៧
A worker prepares bitumen and rock mixtures to be used to repair a road in Dhaka, Bangladesh.

៨
មនុស្សម្នាបាំងឆ័ត្រនៅពេលពួកគេចូលរួមក្នុងពេលសូត្រធម៌ Angelus ដែលធ្វើឡើងដោយសម្តេចប៉ាប Francis នៅក្នុងទីលាន St. Peter's Square បុរីវ៉ាទីកង់។

៩
បុរសម្នាក់សម្តែងជាមួយនឹងកូនគោញីមួយនៅក្នុងពិធីបុណ្យ San Fermin នៅក្នុងក្រុង Pamplona ប្រទេសអេស្ប៉ាញ។

១០
មេអំបៅមួយទំលើផ្កាឈូកនៅក្នុងបឹងតូចមួយនៅក្នុងក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

១១
បក្សីហើរកាត់ស្រមោលព្រះច័ន្ទនៅក្នុងក្រុង Kansas រដ្ឋ Missouri សហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

១២
ក្មេងៗហែលទឹក និងលាងសម្អាតក្របីនៅក្នុងទន្លេ Diyala ក្នុងក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

១៣
អ្នកគាំទ្រក្រុម Al Ahly របស់អេហ្ស៊ីបស្រែកហ៊ោសម្រាប់ក្រុមរបស់ខ្លួនក្នុងពេលប្រកួតបាល់ទាត់ African Champions League ជាមួយនឹងក្រុម Cotonsport របស់កាមេរូន នៅស្តាត Borg el-Arab ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

១៤
សេះព្រៃត្រូវបានគេប្រមូលផ្តុំក្នុងព្រឹត្តិការណ៍ប្រពៃណីមួយដែលមានឈ្មោះថា Rapa das Bestas នៅក្នុងភូមិ Sabucedo ប្រទេសអេស្ប៉ាញ។

១៥
បក្សីមួយចាប់សត្វល្អិតនៅក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។